Connect with us

សេដ្ឋកិច្ច

​ថ្លៃ​ដឹក​ជញ្ជូន​កម្ពុជា​ កើន​ឡើង​ ២៥% ​ដោយសារ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​

បានផុស

នៅ

ប្រធានសមាគមភស្តុភារកម្មកម្ពុជា​ ឧកញ៉ា ស៊ិន ចន្ធីបានថ្លែងថា ការអូសបន្លាយសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា បានកំពុងបង្កឱ្យមានផលប៉ះពាល់លើតម្រូវការសកល ដោយសារតែការកើនឡើងថ្លៃប្រេងឥន្ធនៈធ្វើឱ្យ​ក្រុមហ៊ុនផ្ដល់សេវាដឹក​ជញ្ជូន​ដំឡើងថ្លៃពី ២០% ទៅ ២៥%។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧកញ៉ា ស៊ិន ចន្ធី ​ក៏ជាអគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស ​ប្រាប់កម្ពុជាថ្មីថា ​តម្លៃ​ដឹក​ជញ្ជូន​បាន​កើន​ឡើង​ពី ​២០ ​ទៅ ២៥% ​ចាប់តាំង​ពី​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​មជ្ឈិមបូព៌ា​ចាប់​តាំង​ពី​ដើម​ខែមីនា។ លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ​ការ​ឡើង​ថ្លៃ​ប្រេងឥន្ធនៈ ​បានធ្វើឱ្យពិភពលោកបន្ថយ​ការ​បញ្ជា​ទិញ ​និង​បន្ថយការចំណាយសម្រាប់ប្រើប្រាស់ ​ប៉ុន្តែ​មិនបានធ្វើឱ្យ​ពាណិជ្ជកម្មធ្លាក់​ចុះនោះ​ទេ។ ​

​ឧកញ៉ា ស៊ិន ចន្ធី បន្ថែម៖ «វាគ្រាន់តែការឡើងថ្លៃនូវប្រេងឥន្ធនៈហ្នឹង វាប៉ះពាល់ទៅដល់វិស័យ​ដឹកជញ្ជូនវិញទេ ព្រោះអីក្នុងវិស័យនេះ ប្រេងឡើងថ្លៃ យើងមិនបានឡើងថ្លៃទេ គឺយើងខិតខំ​សម្រប​សម្រួលជាមួយអតិថិជនយើងដែលជាអ្នកនាំចេញ-នាំចូល ការឡើងថ្លៃពី ២០-២៥% គឺថាមិនគ្រប់​ទាំង​អស់ ​ហើយ​អតិថិជនខ្លះយើងមិនបានឡើងថ្លៃផង ហើយអតិថិជនខ្លះយើងឡើងតិចតួច ឡើង​នេះ​គឺបង្គ្រប់តម្លៃប្រេង យើងមិនឡើងយកផលចំណេញលើហ្នឹង អត់ទេ»។

​យោងតាមអគ្គនាយកដ្ឋានគយ ​និង​រដ្ឋាករកម្ពុជា (GDCE) ​ការដោះដូរ​ទំនិញ​រវាង​កម្ពុជា ​ជាមួយ​ដៃគូអន្តរជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹកប្រាក់ជាង ១៦,៩ ​ពាន់​លាន​ដុល្លារ ​នៅក្នុងរយៈពេល ​៣ ​ខែ ដំបូងឆ្នាំ ​២០២៦ ​កើនឡើង ​១៧,២% ​ប្រៀប​ធៀប​នឹងរយៈ​ពេល​ដូច​គ្នា​ នៅឆ្នាំ ២០២៥ ដែលមាន​ទំហំទឹកប្រាក់ ​១៤,៤ ​ពាន់លានដុល្លារ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម