Connect with us

សេដ្ឋកិច្ច

KPLASS ប្រកាសសម្ពោធសំបកវេចខ្ចប់ថ្មី សម្រាប់ផលិតផលកៅអៀកបំបាត់ការឈឺចាប់បច្ចេកវិទ្យា Far-Infrared

បានផុស

នៅ

តាមរយៈការទទួលស្គាល់ចំពោះនវានុវត្តន៍ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក Osaka ឆ្នាំ ២០២៥ ក្រុមហ៊ុន KPLASS បន្តបេសកកម្មលើកកម្ពស់សុខុមាលភាពតាមបែបធម្មជាតិជាមួយនឹងបច្ចេកវិទ្យា Far-Infrared

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសកម្ពុជា ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ក្រុមហ៊ុន KPLASS ដែលជាក្រុមហ៊ុនផលិត និងជាម៉ាកផលិត ផលកៅអៀកបំបាត់ការឈឺចាប់បច្ចេកវិទ្យាហ្វាអ៊ិនហ្វ្រារ៉េដ (Far-Infrared) មកពីប្រទេសសិង្ហបុរីបានបង្ហាញ រូបរាងថ្មីនៃសំបកវេចខ្ចប់សម្រាប់ផលិតផលឈានមុខគេចំនួន ៣ ប្រភេទនៅក្នុងប្រទេសកម្ពុជាដែលរួមមាន៖ កៅអៀកបំបាត់ក្អក (Far Infrared Cough Relief Patch) ដែលទើបតែឈ្នះពានរង្វាន់ថ្មីៗ រួមជាមួយកៅអៀកបំបាត់ការឈឺចាប់ (Pain Relief Patch) និងកៅអៀកបំបាត់ការឈឺសន្លាក់ (Joint Pain Relief Patch)។ ផលិតផលនេះត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់រាងកាយតាមបែបធម្មជាតិ។ លោកអ្នកនឹងអាចរកទិញផលិតផលដែលមានសំបកវេចខ្ចប់ថ្មីនេះបាន នៅតាមឱសថស្ថាន និងផ្សារទំនើបឈានមុខគេទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ។ សំបកវេចខ្ចប់ថ្មីនេះត្រូវបានរចនាឡើងយ៉ាងទាក់ទាញ និងងាយស្រួលចំណាំ ជាមួយការណែនាំអំពីការប្រើប្រាស់កាន់តែច្បាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។

កៅអៀកបំបាត់ក្អក KPLASS ប្រើបច្ចេកវិទ្យា Far Infrared រួមបញ្ចូលជាមួយការព្យាបាលផ្ដោតចំចំណុចសរសៃសំខាន់ៗ។ ផលិតផលនេះខុសពីកៅអៀកកម្ដៅធម្មតាដែលផ្ដល់កម្ដៅត្រឹមតែផ្ទៃខាងលើនៃស្បែក កាំរស្មីរបស់ Far Infrared អាចជ្រាបចូលទៅស្រទាប់ខាងក្នុងបានជ្រៅជាងមុនដែលជួយសម្រួលដល់ចរន្តឈាម និងមុខងាររាងកាយផ្សេងៗទៀត។ នៅពេលបិទកៅអៀកនេះលើចំណុចសរសៃសំខាន់ៗដូចជា TianTu និង DanZhong កៅអៀកនេះនឹងបញ្ចេញកម្ដៅឧណ្ហៗតាមរយៈចំណុចទាំងនោះដើម្បីជួយឱ្យលំហូរចរន្តឈាមកាន់តែប្រសើរ កាត់បន្ថយការរលាក និងជួយសម្រាលអាការក្អកតាមបែបធម្មជាតិ។

ថ្មីៗនេះ ម៉ាក KPLASS ត្រូវបានទទួលស្គាល់នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក Osaka ឆ្នាំ២០២៥ (Osaka World Expo 2025) ជាមួយនឹងពានរង្វាន់អន្តរជាតិជាច្រើនរួមមាន៖ «ផលិតផលកិត្តិយសពិសេស (Special Honour Product) ពានរង្វាន់ផលិតផលច្នៃប្រឌិត (Innovative Product Award) ពានរង្វាន់ក្រុមហ៊ុនផលិតឆ្នើម (Distinguished Manufacturer Award) និង ពានរង្វាន់ការចូលរួមចំណែកឆ្នើម (Outstanding Contribution Award)។ ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ KPLASS ក្នុងការលើកកម្ពស់សុខុមាលភាព តាមរយៈដំណោះស្រាយថែទាំសុខភាពបែបធម្មជាតិ ប្រកបដោយសុវត្ថិភាព និងនវានុវត្តន៍។

លោក Michael Hu ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន KPLASS Singapore បានមានប្រសាសន៍ថា៖ «ការទទួលស្គាល់ពីព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក Osaka គឺជាសក្ខីភាពសបញ្ជាក់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ក្នុងការនាំមកនូវនវានុវត្តន៍ថ្មីៗសម្រាប់សុខភាព និងសុខុមាលភាព។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យា Far Infrared ជាមួយការព្យាបាលតាមបែបចំណុចសរសៃ យើងមានគោលបំណងផ្ដល់ជូននូវផលិតផលដែលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ លើសពីនេះ យើងនៅតែបន្តបេសកកម្មក្នុងការពង្រីកទីផ្សារផលិតផលទាំងនេះ ឱ្យកាន់តែរីកសុះសាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

បន្ថែមលើផលិតផលសម្រាប់មនុស្សពេញវ័យ KPLASS ក៏កំពុងត្រៀមខ្លួននាំចូលកៅអៀកបំបាត់ការក្អកសម្រាប់កុមារ (Far Infrared Child Cough Relief Patch) មកកាន់ទីផ្សារកម្ពុជាផងដែរ។ ផលិតផលនេះបង្កើតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់កុមារអាយុចាប់ពី ៣ ខែ ដល់ ៦ ឆ្នាំ ដោយមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្រួលអាការក្អកតាមរយៈបច្ចេកវិទ្យា Far Infrared និងការព្យាបាលតាមចំណុចសរសៃដែលជាវិធីសាស្ត្រដ៏ទុកចិត្តបំផុតសម្រាប់ក្រុមគ្រួសារនៅទូទាំងតំបន់។


ស្របពេលដែលអ្នកប្រើប្រាស់កាន់តែចាប់អារម្មណ៍លើផលិតផលសុខភាពបែបធម្មជាតិ និងបច្ចេកវិទ្យាទំនើប វត្តមានរបស់ KPLASS ក៏កំពុងរីកចម្រើនយ៉ាងរហ័សនៅក្នុងតំបន់ ជាពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាតែម្ដង។ នៅប្រទេសសិង្ហបុរី ម៉ាក KPLASS ត្រូវបានហាង Watsons ផ្ដល់ចំណាត់ថ្នាក់ជា «កៅអៀកបំបាត់ការក្អកដែលលក់ដាច់បំផុត» ប្រចាំឆ្នាំ ២០២២ ឆ្នាំ ២០២៤ ឆ្នាំ ២០២៥ និង ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ កៅអៀកបំបាត់ក្អកសម្រាប់កុមារក៏កំពុងទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់ផងដែរ។

កៅអៀកបំបាត់ការឈឺចាប់ KPLASS នឹងមានលក់នៅតាមបណ្តាឱសថស្ថាន និងបណ្តាផ្សារទំនើបឈានមុខគេទូទាំងប្រទេសកម្ពុជាដែលចែកចាយដោយក្រុមហ៊ុន Cyspharma Co., Ltd. ដែលជាដៃគូចែកចាយផ្តាច់មុខថ្មីប្រ​ចាំប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុត សូមចូលទៅកាន់គេហទំព័រ www.kplass.sg។​

អំពីក្រុមហ៊ុន KPLASS

KPLASS គឺជាម៉ាកយីហោរបស់ប្រទេសសិង្ហបុរីដែលប្រើប្រាស់បច្ចេកវិទ្យាឈានមុខគេ និងនវានុវត្តន៍ផ្នែកថែទាំសុខភាពដើម្បីជួយសម្រាលរាល់ការឈឺចាប់ និងភាពមិនផ្សេងៗនៃរាងកាយប្រចាំថ្ងៃ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Far-Infrared ដែលមានលក្ខណៈធម្មជាតិ សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់ ផលិតផលរបស់ KPLASS ជួយសម្រាលអាការក្អក និងការឈឺចាប់លើផ្នែកផ្សេងៗនៃរាងកាយបានយ៉ាងល្អប្រសើរ។ ដោយផ្អែកលើបទពិសោធន៍ស្រាវជ្រាវ និងការផលិតអស់រយៈពេល ២៥ ឆ្នាំពីក្រុមហ៊ុនមេ KPLASS បានបង្កើតភាពលេចធ្លោនៅលើទីផ្សារ តាមរយៈការបញ្ចូលគ្នានូវបច្ចេកវិទ្យា Infrared ជាមួយការព្យាបាលតាមចំណុចសរសៃបែបបុរាណ (Traditional Chinese Medicine Acupoints)។ នេះជាជម្រើសថែទាំសុខភាពបែបទំនើបដែលមិនប្រើថ្នាំ និងផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់គ្រប់រូប។ លោកអ្នកអាចប្រើប្រាស់បច្ចេកវិទ្យា Infrared ដ៏មានប្រសិទ្ធភាពនេះនៅផ្ទះបានយ៉ាងសាមញ្ញ និ​ង​មានផាសុកភាព។

សម្រាប់ព័ត៌មានបន្ថែមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ សូមទំនាក់ទំនង៖ ROOTS PR

Foo Yee Zen | [email protected] | +6019-214-3088

Zuhair Zarudin | [email protected] | +6017-398-0387

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម