សេដ្ឋកិច្ច
កម្ពុជា អនុម័តទុនវិនិយោគជិត ៥ ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៧៦ ដែលមានទំហំទុនវិនិយោគប្រមាណ ៤,៧ ពាន់លានដុល្លារ អាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦។

ក្នុងចំណោមគម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ ៤,៤ ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។
ដោយឡែក គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយអនុគណៈកម្មការវិនិយោគរាជធានីខេត្ត មានចំនួន ៩៥ ដែលមានទំហំទុន ២៩១ លានដុល្លារ និងអាចបង្កើតការងារបាន ៣៥ ពាន់កន្លែង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា ការវិនិយោគមានសន្ទុះស្របនឹងភាពធន់នៃសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា រំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីសំខាន់ ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា មុខសញ្ញាវិនិយោគ ក្នុងវិស័យឧស្សាហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ភាគច្រើនប្រមូលផ្ដុំ និងមានសកម្មភាពក្នុងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ការផ្គុំដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិសនី។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា ការបន្តទទួលបានរំហូរវិនិយោគ មិនត្រឹមតែបង្ហាញពីស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគនៅកម្ពុជា។
នៅក្នុងឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៦៣០ ជាមួយនឹងទុនវិនិយោគ ១០ ពាន់លានដុល្លារ កើនឡើងជាង ៤០% ធៀបនឹងឆ្នាំ ២០២៤។

គម្រោងវិនិយោគដែលមានភាពលេចធ្លោនៅឆមាសទី១ ឆ្នាំនេះរួមមាន៖
- គម្រោងបង្កើតកសិដ្ឋានចិញ្ចឹម និងបង្កាត់ពូជសត្វស្វា ស្ថិតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានទុន វិនិយោគ ៤០ លានដុល្លារ និងបង្កើតការងារ ២៨២ កន្លែង។
- គម្រោងបង្កើតកសិដ្ឋានឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានទុន ២០ លានដុល្លារ។
- គម្រោងពង្រីកផលិតកម្ម នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយទុនវិនិយោគ ១៤ លានដុល្លារ និងបង្កើតការងារជាង ២ ពាន់កន្លែង៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


