ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សម្រេចបិទផ្អាកនាំចូលសាច់បង្កកពីបរទេស
ភ្នំពេញ ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី២៩ខែ កក្កដា ២០២១ នេះបានមានប្រសាសន៍ឲ្យសារព័ត៌មានបានដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកការនាំចូលសាច់បង្កកពីបរទេសមួយរយៈ។
លោក វេង សាខុន បានថ្លែងថា កាលពីពេលថ្មីៗនេះកម្ពុជាបានរកឃើញវីរុសកូវីដ១៩ នៅក្នុងសាច់ក្របីបង្កកដែលនាំចូលពីប្រទេសឥណ្ឌាចំនួន៣កុងតឺន័រក្នុងចំណោម ៥កុងតឺន័រនៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ប៉ុន្តែក៏ត្រូវបានដុតបំផ្លាញចោលរួចរាល់ហើយនៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកនូវការនាំចូលសាច់បង្កកពីបរទេសមួយរយៈ។

លោករដ្ឋមន្រ្តីបានឲ្យដឹងថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់លិខិតសុំផ្អាកការនាំចូលសាច់បង្កកពីបរទេសជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេច ។
នេះជាលើកទី២ហើយ ដែលកម្ពុជាបានផ្អាកជាបណ្តោះអាសន្ននូវការ នាំចូលសាច់បង្កកពីប្រទេសឥណ្ឌាដែលលើកទី១បានធ្វើឡើងកាលពីខែឧសភា បន្ទាប់ពីប្រទេសឥណ្ឌាមានការផ្ទុះឡើងនូវករណីឆ្លងជំងឺកូវីដ១៩ច្រើន ។
គួរបញ្ជាក់ថា កម្ពុជាជាទីផ្សារធំមួយក្នុងការនាំចូលសាច់បង្កកមកពីប្រទេសឥណ្ឌា។ ជាក់ស្តែងរយៈពេល២ខែ ឆ្នាំ ២០២១កម្ពុជាបាននាំចូលសាច់បង្កកពីប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក់ជាង ៩,៣២ លានដុល្លារអាមេរិក គឺស្មើនឹងជាងពាក់កណ្តាលនៃទំហំទឹកប្រាក់នាំចូលក្នុងឆ្នាំ ២០២០ ដែលមានទំហំទឹកប្រាក់១៧,៧ លានដុល្លារកើនឡើងពី ៦,៤ លានដុល្លារធៀបនឹងឆ្នាំ ២០១៩ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ ៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


