សេដ្ឋកិច្ច
១១ ខែ កម្ពុជានាំចេញកសិផលទៅទីផ្សារ ៦៨ ប្រទេស ទឹកប្រាក់ជាង ៤ ពាន់លានដុល្លារ
ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ កម្ពុជាបាននាំផលិតផលកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ ព្រៃឈើ និងឈើកៅស៊ូ) ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស មានទឹកប្រាក់ប្រមាណជាង ៤ ពាន់ ៤៣៥ លានដុល្លារសហរដ្ឋអាមេរិក។

តាមរយៈគេហទំព័រហ្វេសបុកផ្លូវការរបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅព្រឹកថ្ងៃទី០១ ខែធ្នូ នេះបានឱ្យដឹងថា កសិផលដែលកម្ពុជាបាននាំចេញទាំងនោះរួមមាន អង្ករ មានចំនួនទឹកប្រាក់ជាង ៤៥៤ លានដុល្លារអាមេរិក, ស្រូវ មានចំនួនជាង ៥៤៦ លានដុល្លារអាមេរិក, កសិផលក្រៅពីស្រូវ-អង្ករ មានចំនួនជិត ៣ ពាន់ លានដុល្លារអាមេរិក និងកៅស៊ូធម្មជាតិមានជាង ៤៤៣ លានដុល្លារអាមេរិក។
រីឯបរិមាណកសិផលក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ នេះបាននាំចេញទៅក្រៅប្រទេស មានបរិមាណសរុបជាង ៧ លានតោន ទៅកាន់ទិសដៅ ៦៨ ប្រទេស មានការកើនឡើងជាង ៣ លានតោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចជាអង្ករមានជាង ៥៣២ ពាន់តោន ថយចុះជាង ៦៨ ពាន់តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ១១ ខែឆ្នាំ ២០២០ មានចំនួនជាង ៦០ ពាន់តោន។
ការនាំចេញស្រូវមានមរិមាណជាង ៣ លានតោន មានការកើនឡើងជាង ១ លានតោន (៧៥,៧៥%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ មានជាង ១ លាន ៧៧ ម៉ឺនតោន។
ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ មានចំនួនជាង ៤ លានតោន កើនឡើងជាង ១ លានតោន ស្មើនឹង ៤៩,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ មានជាង ៣ លានតោន។

ដំឡូងមីស្រស់មានចំនួន ៨៨៧ ៧២០ តោន (កើនឡើងចំនួន ៣៣,៦៨%)។ ម៉្សៅដំឡូងមីមានចំនួន ៣០ ៤៧១,៧៤តោន (កើនឡើងចំនួន ១១%)។ កាកសំណល់ដំឡូងមីមានចំនួន ៨ ១៨៥ តោន (ថយចុះចំនួន -៣៤,១៥%)។ គ្រាប់ស្វាយចន្ទីមានចំនួន ៩២១ ០៦១,៤៧ តោន (កើនឡើងចំនួន ៣២៨,៩៦%)។ គ្រាប់ពោតមានចំនួន ១៧៨ ០៦៩,៣៤ តោន (ថយចុះចំនួន -៨,៤៥%)។ គ្រាប់សណ្តែកបាយមានចំនួន ២៦ ១៩២,៣៥តោន (កើនឡើងចំនួន ៣៣០,៨២%)។ គ្រាប់សណ្តែកសៀងមានចំនួន ៨៨ ១៦៥,០៤តោន (កើនឡើងចំនួន ២៨៣,២៤%)។ ផ្លែចេកស្រស់មានចំនួន ៣៩៥ ៨៦៣,៧៨តោន (កើនឡើងចំនួន ៣១,៨៨%)។ ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤តោន (កើនឡើងចំនួន ១១៩,៦១%)។

ផ្លែស្វាយស្រស់មានចំនួន ២២៦ ៥៧៧,៧១ តោន (កើនឡើងចំនួន ១៤៩,៥៣%)។ ដំណាប់ស្វាយមានចំនួន ១៦ ៧៧៧,៨២ តោន (កើនឡើងចំនួន ១៩១,៤៩%)។ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៨៤៦,៦៣ តោន (កើនឡើងចំនួន ៣៥,២៥%)។ ម្រេចមានចំនួន ២៧ ៧៣០,០៧ តោន (កើនឡើងចំនួន ៤៥៦,៥៣%)។ ថ្នាំជក់មានចំនួន ៤ ២៩៤,០៥តោន (ថយចុះចំនួន -២៤,៤២%)។ បន្លែចម្រុះមានចំនួន ៩៣,០៨តោន (ថយចុះចំនួន -៥,៧៤%)។ ម្ទេសស្រស់មានចំនួន ៨៩ ៣៥៧,១២តោន (កើនឡើងចំនួន ៤៣,១៣%) នាំ។ ម្ទេសក្រៀមមានចំនួន ២ ១៦០,២៣ តោន (កើនឡើងចំនួន ២០,០១%) និងផលិតផលចំនួន ៨៧ មុខផ្សេងទៀតមានចំនួន ១៧៧ ៤៧៨,៧៨ តោន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


