សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជិត ៩០ លានដុល្លារ ពីការនាំចេញផ្លែចេកស្រស់
នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញផ្លែចេកស្រស់សម្រេចបានទឹកប្រាក់ជាង ៨៩ លានដុល្លារ កើនឡើង ២៦,៩៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានការកើនឡើងដោយសារតែមានតម្រូវការខ្ពស់។
អ្នកស្រី ហេង ដាវី ប្រធានគ្រប់គ្រងក្រុមហ៊ុន ឡុង ស្រេង ចម្ការចេកនៅក្នុងស្រុកស្ទឹងត្រង់បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នមានទីផ្សារប្រទេសធំពីរដែលក្រុមហ៊ុនបាននាំចេញមានទីផ្សារប្រទេសចិន និងជប៉ុន។

អ្នកស្រី ហេង ដាវី បន្ថែមថា ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវកាប់ចេកចេញពីចម្ការពី ៦ ទៅ ៧ ពាន់ស្និតដើម្បីវេចខ្ចប់នាំចេញ ដែលមួយថ្ងៃយ៉ាងហោចណាស់មានពី ៣ កុងតឺន័រ និងអាចឈានដល់ ១០ កុងតឺន័រនៅពេលមានតម្រូវការខ្ពស់ ដែលភាគច្រើននាំទៅទីផ្សារប្រទេសចិននិងជប៉ុន ខណៈទីផ្សារក្នុងស្រុកមានចំនួនតិចតួចបំផុត។
ក្រុមហ៊ុន ឡុង ស្រេង ចម្ការចេក កំពុងវិនិយោគការដាំដុះចេកពូជអំបូងលឿងលើផ្ទៃដីប្រមាណ ២ ពាន់ហិកតានៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងកំពុងពង្រីកការដាំដុះរាប់រយហិកតាថែមទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជាង ១៣៨ លានដុល្លារ ពីការនាំចេញចេកស្រស់ នៅឆ្នាំ ២០២៤ ធ្លាក់ចុះជាង ១១% ធៀបនឹងឆ្នាំ ២០២៣។
កម្ពុជាមានផ្ទៃដីដាំដុះចេកប្រមាណជាង ១៦ ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង១១ពាន់ហិកតា ដោយក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ។
យោងតាមអគ្គនាយកដ្ឋានកសិកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥នេះ កម្ពុជានាំចេញទំនិញកសិផលទៅក្រៅប្រទេសចំនួន ៧ ៨៣៣ ១០១ តោន កើនឡើង ២៧,៦៦% គិតជាទំហំទឹកប្រាក់ជាង ២,៨៧ ពាន់លានដុល្លារ កើនឡើង ២២,៦៦% ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
កសិផលចម្បងៗ ដែលកម្ពុជានាំចេញរួមមាន ស្រូវជាង ៣,១ លានតោន អង្ករ មានជាង ៣៨ ម៉ឺនតោន ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ផ្លែមៀន ម្រេច និងកសិផលផ្សេងៗទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


