សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អង់គ្លេស សម្រេចបានទឹកប្រាក់ជាង ៨០០ លានដុល្លារ ត្រឹមរយៈពេល ៩ ខែ
ការដោះដូរទំនិញកម្ពុជា-អង់គ្លេសសម្រេចបានទំហំទឹកប្រាក់ជាង ៨២៤ លានដុល្លារ នៅក្នុង រយៈ ពេល ៩ ខែ កើនឡើង ៤,៩២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ដែលមានទំហំ ៧៨៥ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម (MC)។

ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា- អង់គ្លេសសរុប ៨២៤ លានដុល្លារ ក្នុងនោះកម្ពុជានាំទំនិញចេញទៅអង់គ្លេសមានទំហំទឹកប្រាក់ ៧៨៦ លានដុល្លារ កើនឡើង ៥,៣៥% ចំណែកអង់គ្លេសនាំចូលមកវិញមានតម្លៃ ៣៨,៤៥ លានដុល្លារ ធ្លាក់ចុះ ៣,១៩ ភាគរយ។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅអង់គ្លេសមានដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ជាដើម។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា និងចក្រភពអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់ឃើញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេស មានលក្ខណៈល្អប្រសើរនៅឆ្នាំនេះ ដែលយើទទួលបានការអនុគ្រោះពន្ធពីអង់គ្លេស ពិសេសគឺការនាំចេញវិស័យវាយនភណ្ឌ កាត់ដេរ និងគ្រឿងបង្គុំអគ្គិសនី នាំចេញទៅអង់គ្លេក្នុងអត្រាសូន្យភាគរយ។
នៅឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អង់គ្លេសសម្រេចបានទឹកប្រាក់ ១ ពាន់លានដុល្លារ កើនឡើង ១៦ ភាគរយ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមានទំហំ ៩៥៨,៧៥ លានដុល្លារ កើន ២០,៤ ភាគរយ និងអង់គ្លេសនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ ៥៣,៧ លានដុល្លារ ធ្លាក់ចុះជិត ៣០ ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


