សេដ្ឋកិច្ច
ក្រុមហ៊ុនចិនមួយ ចាប់អារម្មណ៍វិនិយោគបង្កើតរោងចក្រផលិតរថយន្តដើរដោយអគ្គិសនី នៅខេត្តកោះកុង
អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានបង្ហាញការចាប់អារម្មណ៍ ពីសក្តានុពលរបស់ខេត្តកោះកុង ដោយកំពុងសម្លឹងមើលពីលទ្ធភាពដែលខេត្តមាន មុននឹងបង្កើតរោងចក្រផលិតរថយន្តដើរដោយថាមពលអគ្គិសនី។

លោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមការងារជំនាញរបស់ខ្លួន ចូលជួបប្រជុំជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្កានុពលភូមិសាស្រ្តខេត្តនេះ កំពុងមាន។

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ថា លោកមិនខុសពីរដ្ឋបាលខេត្តនោះទេ គឺមានក្ដីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនចិនមួយនេះ ចង់បោះទុនវិនិយោគរោងចក្រ ផលិតរថយន្តដើរដោយថាមពលអគ្គិសនី។

លោក យក់ សង្វាត បន្ថែមថា ទោះយ៉ាងណាកិច្ចប្រជុំរវាងលោកស្រីអភិបាលខេត្ត និងក្រុមហ៊ុនកន្លងទៅ មិនទាន់សម្រេច ឬកំណត់ច្បាស់លាស់នោះទេ អំពីពេលវេលាអនុវត្តពិតប្រាកដ ពោលគឺចិនគ្រាន់តែសិក្សាពីភូមិសាស្រ្តខេត្ត ច្បាប់វិនិយោគ ច្បាប់ការងារនៅកម្ពុជា កម្លាំងពលកម្ម តែអាចនឹងមានការប្រជុំពិនិត្យ និងសម្រេចជាច្រើនលើកទៀត។

ដោយឡែកលោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានអះអាងស្រដៀងនឹងលោកប្រធានមន្ទីរការងារផងដែរថា រដ្ឋបាលខេត្ត និងមន្ទីរជំនាញនឹងមានការប្រជុំជាច្រើនលើក ដើម្បីផ្តល់ព័ត៌មានលម្អិតគ្នាទៅវិញទៅមក ជុំវិញការកំណត់ទីតាំងដំឡើងរោងចក្រថា ក្រុមហ៊ុនចិននោះ ជ្រើសរើសទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្ត ឬទីតាំងដីរដ្ឋ ឬក៏ឯកជនណាមួយ។ ចំពោះទំហំទឹកប្រាក់វិនិយោគ និងពេលវេលាដំណើរការ នៅពេលណានោះទេ មិនទាន់មានការបញ្ជាក់នៅឡើយទេ។

យោងតាមរបាយការណ៍លទ្ធផលការងារ របស់រដ្ឋបាលខេត្តកោះកុង បង្ហាញថា ក្នុងឆ្នាំ ២០២១ ខេត្តកោះកុង មានឧស្សាហកម្មធុនធំចំនួន ៧រោងចក្រ។ សហគ្រាស មានចំនួនកម្មករ-និយោជិកចំនួន ១០,៨៤៣នាក់។ ក្នុងនោះ មានរោងចក្រតំឡើងរថយន្ត បង្គុំខ្សែភ្លើង គ្រឿងអេឡិចត្រូនិច វាយនភ័ណ្ឌកាត់ដេរ សំលៀកបំពាក់ សម្ភារៈកីឡា ហើយសហគ្រាសធុនតូច-មធ្យម និងសិប្បកម្មនៅខេត្តកោះកុង មានចំនួន ៧៥៥។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ថ្លែងអំណអរគុណចំពោះការចាប់អារម្មណ៍ របស់គណៈប្រតិភូវិនិយោគក្រុមហ៊ុនចិនខាងលើ ចំពោះការចង់ដាក់ទុនវិនិយោគ លើវិស័យឧស្សហកម្មបច្ចេកវិទ្យាមួយនេះ។ លោកស្រីអភិបាលខេត្ត ចាត់ទុកថា នេះជាឱកាសដ៏សំខាន់មួយសម្រាប់ខេត្តកោះកុង សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនង និងលើកកម្ពស់វិស័យបច្ចេកវិទ្យា ឧស្សហកម្ម និងថាមពល ខណៈខេត្តកោះកុង ជាខេត្តមួយសំបូរទៅដោយសក្កានុពលធនធានថាមពល ឧស្សហកម្ម ពាណិជ្ជកម្ម កសិកម្មនិងទេសចរណ៍៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


