សេដ្ឋកិច្ច
ឧកញ៉ា កែវ មុំ មានផែនការយុទ្ធសាស្រ្តពង្រីកទីផ្សារនំស្រួយលីលី ទាំងថ្នាក់ជាតិ និងអន្តរជាតិ
ស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានគូសបញ្ជាក់ថា បច្ចុប្បន្នទីផ្សារនំស្រួយលីលី ទទួលបានចំណែកទីផ្សារ ក្នុងស្រុកប្រមាណ ៣៥ភាគរយ។ ក្រុមហ៊ុននំស្រួយលីលី ក៏បាននិងកំពុងចរាចរ នាំចេញទៅទីផ្សារមួយចំនួន នៅក្នុងប្រទេសជាសមាជិកអាស៊ាន ដូចជា ប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម ព្រមទាំងនៅទីផ្សារប៉ែកខាងសហរដ្ឋអាមេរិក កាណាដា និងកូរ៉េផងដែរ។

ក្រុមហ៊ុនលីលីហ៊្វូដអ៊ិនដាសទ្រីខូអិលធី ទើបតែទទួលបានពានរង្វាន់ឯកតំណាងឱ្យប្រទេសកម្ពុជា ក្នុងអាជីវកម្មបរិយាប័ន្នអាស៊ានឆ្នាំ២០២២ IB ( Inclusive business )ASEAN 2022 ក្នុងចំណោមប្រទេសចំនួន ១០ មកពីបណ្តាប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាជីវកម្មបរិយាប័ន្នអាស៊ានលើកទី៥ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅខេត្តសៀមរាប។

បើតាមលោកស្រីឧញ៉ា កែវ មុំ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ការទទួលបានរង្វាន់នេះ គឺដោយសារក្រុមហ៊ុនលីលីហ៊្វូដអ៊ិនដាសទ្រីខូអិលធីឌី អនុវត្តបានល្អ នូវការប្រកាន់ខ្ជាប់នូវគោលគំនិតអាជីវកម្មបរិយាប័ន្ននិងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គមលើក្រុមប្រជាពលរដ្ធ នៅផ្ទៃបាតនៃជើងពីរ៉ាមីត (Base of the Pyramid – BoP)។
ទន្ទឹមនឹងការទទួលបានជោគជ័យនេះ លោកស្រីឧកញ៉ា កែវ មុំ មានទស្សនវិស័យវែងឆ្ងាយបន្ថែមទៀត និងមានផែនការពង្រីកទីផ្សារឱ្យកាន់តែធំឡើង ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ឧកញ៉ា កែវ មុំ សង្កត់ធ្ងន់ថា« គោលបំណងធំបំផុតរបស់យើង គឺជួយផ្តល់ការងារដល់ប្រជាជនស្ថិតនៅក្នុងផ្ទៃបាតនៃជើងពីរ៉ាមីត»។
អាជីវកម្មបរិយាប័ន្ន គឺជាក្រុមហ៊ុនធ្វើអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច អាចរកប្រាក់ចំណូល ដែល មាននវានុវត្តន៍ និងដំណោះស្រាយជាប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមចាំបាច់របស់ប្រជាជន ក្រីក្រ និងប្រជាជនដែលមានចំណូលទាបនៅផ្ទៃបាតនៃជើងពីរ៉ាមីត៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


