ព័ត៌មានជាតិ
ម៉ាឡេស៊ី សន្យាកៀរគរអ្នកវិនិយោគ និងទេសចរចូលខេត្តព្រះសីហនុ
លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ី បានសន្យាថា នឹងកៀរគរអ្នកវិនិយោគ និងទេសចរម៉ាឡេស៊ី ចូលមកខេត្តព្រះសីហនុកម្ពុជា ឱ្យកាន់តែច្រើននាពេលខាងមុខ។ មន្រ្តីម៉ាឡេស៊ី សន្យាបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយអភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត កាលពីថ្ងៃទី ២៦ មករា ម្សិលមិញ។

បើតាមលោកអភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការស្នាក់នៅរយៈពេលវែង ក្នុងខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី២៣ ខែមករា ២០២៣ មានចំនួន ៤៦៨នាក់ ស្រី ៩៥នាក់ បម្រើការងារនៅកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ខុនដូរ សហគ្រាស រោងចក្រ គ្រឹះស្ថានសិក្សា សហគមន៍ និងប្រកបអាជីវកម្ម ជាដើម។ ជាមួយគ្នានេះ លោក ក៏ចង់ឃើញជនជាតិម៉ាឡេស៊ីមកធ្វើការវិនិយោគ និងទេសចរណ៍នៅខេត្តព្រះសីហនុឱ្យបានកាន់តែច្រើនផងដែរ។

លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន បានថ្លែងអរគុណរដ្ឋបាលខេត្តព្រះ សីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីមកធ្វើការនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។ ។ លោក សន្យាថា នៅពេលខាងមុខនឹងនាំអ្នកវិនិយោគ និងអ្នកទេសចេណ៍ចូលជួបពិភាក្សាការងារ ដើម្បីបង្កើនភាពស្និទ្ធស្នាលកាន់តែស៊ីជម្រៅ ឈ្វេងយល់សិក្សាលើគម្រោងវិនិយោគ និងនាំមកនូវភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុផងដែរ។
លោក ម៉ាង ស៊ីណេត បានថ្លែងទៅកាន់ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាថា ខេត្តព្រះសីហនុ មានធនធានធម្មជាតិជាច្រើន មានដូចជា កោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តចែកជា ៥ក្រុង ស្រុក ២៩ឃុំ សង្កាត់។ ក្នុងឆ្នាំ២០២២ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះ ១,៨៦ភាគរយ ផ្អែកលើប្រភពសក្តានុពលរបស់ខេត្តព្រះសីហុ មានដូចជាតំបន់អភិវឌ្ឍន៍កសិកម្ម (មានដូងប្រេង កៅស៊ូ) វិស័យទេសចរណ៍ តំបន់ឧស្សាហនកម្ម ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេសចំនួន៥ ខេត្តមានផ្លូវគមនាគមន៍ ផ្លូវទឹក ផ្លូវគោក និងអាកាស ពិសេសកំពង់ ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវជាតិ និងវិស័យអចលនទ្រព្យ និងសំណង់ ជាដើម៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


