Connect with us

សេដ្ឋកិច្ច

​កម្ពុជា-ម៉ាឡេស៊ី​ ជំរុញ​ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ

បានផុស

នៅ

កម្ពុជា និងម៉ាឡេស៊ី លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈកិច្ចសហការរួមគ្នា និងសកម្មជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគដ៏ទាក់ទាញ និង​បំពេញ​គ្នា​ទៅវិញទៅមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហួត ហាក់ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​បានថ្លែងសុន្ទរកថា​ នៅ​ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍​ទេស​ចរណ៍ ​និង​ទំនិញម៉ាឡេស៊ីឆ្នាំ២០២៦» ​(Malaysia Travel and Shopping Fair 2026) ដែលរៀប​ចំ​ឡើង​ដោយក្រុមប្រឹក្សាទេស​ចរណ៍ម៉ាឡេស៊ី ​នៅផ្សារទំនើបអ៊ីអនម៉ល១ រាជធានីភ្នំពេញ។ ​

​លោករដ្ឋមន្ត្រី ​បានលើកឡើងថា ​វិស័យទេសចរណ៍ ​មិនអាចកាត់ផ្តាច់​បានពីកត្តា​សុខ​សន្តិភាព​ សុវត្ថិភាព ស្ថិរភាពនយោបាយ និងសង្គម ព្រមទាំងកិច្ចសហប្រតិបត្តិ​អន្តរជាតិជាមួយ​បណ្តា​ប្រទេសជាមិត្ត ដើម្បីជំរុញការធ្វើដំណើរផ្លាស់ប្តូរប្រជាជន អ្នកវិនិយោគិន អ្នកធ្វើដំណើរ និងអ្នកធ្វើទេសចរ ព្រមទាំងការតភ្ជាប់តាមផ្លូវអាកាសមកកម្ពុជាពីគ្រប់តំបន់នានានៃពិភពលោក។

វិស័យនេះ គឺជាវិស័យអាទិភាព និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏​សំខាន់របស់​រាជរដ្ឋាភិ​បាល​កម្ពុជា​ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកប​ដោយ​គតិបណ្ឌិត។ ​

លោករដ្ឋមន្ត្រី ​ក៏បានគូសបញ្ជាក់អំពីយុទ្ធនាការ ​«ទស្សនាកម្ពុជានារដូវកាលបៃតង» ​ចាប់ពី​ខែ​ឧសភា ​ដល់ខែតុលា ឆ្នាំ២០២៦ ​ដែលផ្តល់ជូនបទពិសោធន៍ទេសចរណ៍ប្លែក បៃតងស្រស់ស្អាត និងបរិយាកាសត្រជាក់ ជាមួយអត្ថប្រយោជន៍ពិសេសជាច្រើន ស្របតាមពាក្យស្លោក “6 Musts” រួមមាន Must See, Must Stay, Must Taste, Must Visit, Must Try និង Must Buy។

យោងតាមក្រសួងទេសចរណ៍ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១ ​លាននាក់​ នៅក្នុងត្រីមាសទី១ ឆ្នាំ ​២០២៦ ធ្លាក់​ចុះ​ ៤៨,៨% ​ធៀប​នឹង​រយៈពេល​ដូចគ្នានៅ​ក្នុងឆ្នាំ​ ២០២៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម