សេដ្ឋកិច្ច
តើអ្វីទៅជាពន្ធលើចំណេញមូលធន?
អគ្គនាយកដ្ឋានពន្ធដារ បានធ្វើបច្ចុប្បន្នភាពច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងពន្ធលើចំណេញមូលធនដល់វិស័យសាធារណៈ វិស័យឯកជន និងភាគីពាក់ព័ន្ធ ព្រមទាំងបានបំពេញការងារយ៉ាងសកម្ម និងបុរេសកម្ម ដើម្បីត្រៀមលក្ខណៈអនុវត្តការប្រមូលពន្ធលើ ចំណេញមូលធន។

ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើចំណេញមូលធន» នាពេលថ្មីៗនេះ លោក កន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរួមមានពីរចំណុចសំខាន់ៗគឺ៖
១. ធានាបាននូវសមធម៌នៃការបង់ពន្ធ ដែលនីតិបុគ្គលបានអនុវត្តបង់ពន្ធនេះ តាំងពីប្រព័ន្ធពន្ធដារកម្ពុជា ចាប់អនុវត្តនូវរបបស្វ័យប្រកាសនៅឆ្នាំ ១៩៩៤ និងធានានូវការប្រកួតប្រជែងដោយស្មើភាព ជាពិសេស នឹងធានានូវចីរភាពនៃកំណើនចំណូលពន្ធ ស្របតាមកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។
២. ពង្រឹងបាននូវស្ថិរភាពតម្លៃអចលនទ្រព្យ តាមរយៈការកាត់បន្ថយការលក់បំប៉ោងតម្លៃអចលនទ្រព្យ ហើយប្រជាពលរដ្ឋ និងវិនិយោគិនអាចទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ។
លោកអគ្គនាយករង បានគូសបញ្ជាក់បន្ថែមថា កិច្ចខិតខំធ្វើកំណែទម្រង់វិស័យពន្ធដារ មួយរយៈចុងក្រោយនេះ ធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានចាត់ទុកថា ជាស្ថាប័នសាធារណៈនាំមុខមួយ ក្នុងការធ្វើទំនើបកម្មមុខងាររបស់សា្ថប័ន ហើយតែងតែទទួលបានការកោតសរសើរទាំងថ្នាក់ជាតិ និងអន្តរជាតិ ចំពោះការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់វិស័យពន្ធដារនៅកម្ពុជា ព្រមទាំងការអនុវត្តប្រមូលពន្ធសម្រេចបានលទ្ធផលល្អ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយសម្រេចបានលើសផែនការប្រចាំឆ្នាំ។
ជាក់ស្ដែង អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធសម្រេចបានលើសផែនការខ្ពស់ជាប្រវត្តិសាស្ត្រ គឺលើស ២៤.០២% នៅឆ្នាំ២០២១ លើស ២២.៥៤% នៅឆ្នាំ២០២២ និងរយៈពេល ៧ខែ ឆ្នាំ២០២៣ សម្រេចបាន ប្រមាណ ៦៤.៧៦% នៃផែនការ។
កាលពីឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការពន្យារកាលបរិច្ឆេទកំណត់ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល ២ ឆ្នាំបន្តទៀត ដោយកំណត់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។
រាជរដ្ឋាភិបាលកម្ពុជាសម្រេចពន្យារពេលការអនុវត្ត «ពន្ធលើចំណេញមូលធន» រហូតដល់ដំណាច់ឆ្នាំ ២០២៣ ក្នុងគោលដៅ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់តាមគន្លងប្រក្រតីថ្មី៕
អត្ថបទ៖ ផល ធារិត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


