Connect with us

សេដ្ឋកិច្ច

ទីក្រុងញូវយ៉ក នៅតែ​ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់ពិភពលោក

បានផុស

នៅ

សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលបានបង្ហាញថា ​ទីក្រុង​ញូវយ៉កនៅតែជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលរបស់ពិភពលោកដដែល ខណៈទីក្រុងឡុងដ៍របស់អង់គ្លេសស្ថិតនៅ​លំដាប់លេខ ២​ ប៉ុន្តែ​នៅតែ​ប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយសិង្ហបុរី និងហុងកុង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុងញូវយ៉កស្ថិតក្នុងចំណាត់ថ្នាក់កំពូល ចាប់តាំងពីទម្លាក់ទីក្រុងឡុងដ៍ក្នុងខែកញ្ញា ឆ្នាំ ២០១៨ ដោយបាននាំមុខ ៧៦៣ ពិន្ទុគ្របដណ្តប់មជ្ឈមណ្ឌលចំនួន ១២១ រួមទាំងធនាគារពិភពលោក, អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) និងអង្គការសហប្រជាជាតិផងដែរ ។

ចំណែកទីក្រុងឡុងដ៍វិញមាន ៧៤៤ ពិន្ទុ ដោយមានគម្លាត ក្រោយ​ទីក្រុងញូវយ៉ក ១៩ ពិន្ទុ ។ ទន្ទឹមនឹងនេះ សិង្ហបុរី តាមពីក្រោយទីក្រុងឡុងដ៍ត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ ខណៈទីក្រុងហុងកុង ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ។

ចំពោះសន្ទស្សន៍នេះដែរ ត្រូវបានចងក្រងជារៀងរាល់ ៦ ខែម្តង ដោយវិទ្យាស្ថានអភិវឌ្ឍន៍ចិន និងក្រុមអ្នកវិភាគ Z and Yen ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ។

បន្ថែមពីនេះ ការស្ទង់មតិបានបង្ហាញថា មជ្ឈមណ្ឌលសហរដ្ឋអាមេរិក បានដំណើរការយ៉ាងល្អ ខណៈមានមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៥ ទៅហើយស្ថិតនៅក្នុងតារាងកំពូលទាំង ១០ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិទាំងមូល ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Reuters

ចុចអាន៖ សមាជិកព្រឹទ្ធសភាបក្សប្រឆាំង អាមេរិក ថា វិបត្តិជនចំណាកស្រុកនឹងកម្ទេច ទីក្រុងញូវយ៉ក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១១ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម១៧ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១៩ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម