Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​អង់គ្លេស​ ​ចាប់​ខ្លួន​បាតុករជិត ៩០០​នាក់​ក្នុង​បាតុកម្មគាំទ្រ​ប៉ាឡេស្ទីន​នៅទីក្រុង​ឡុងដ៍

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី០៨ខែកញ្ញា មនុស្សជិត ៩០០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មដែលធ្វើឡើងគាំទ្រប៉ាឡេស្ទីននៅទីក្រុងឡុងដ៍ បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសថាក្រុមគាំទ្រប៉ាឡេស្ទីនជា «អង្គការភេរវករ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ Reuters)

ប៉ូលិសបាននិយាយថា មនុស្ស៨៥៧ នាក់ត្រូវបានឃុំខ្លួនពីបទគាំទ្រក្រុមភេរវករ ខណៈពេលដែលអ្នកផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ពីបទរំលោភលើមន្ត្រីប៉ូលិស និងបទល្មើសសណ្តាប់ធ្នាប់សាធារណៈ។

ការ​តវ៉ានេះមាន​មនុស្ស​ចូល​រួម​ប្រមាណ ១៥០០ នាក់ចូលរួមនិង បាន​ប្រែ​ក្លាយ​ជា​តានតឹង​យ៉ាង​ឆាប់​រហ័ស ខណៈ​ដែល​ក្រុមប៉ូលិសបាន​ធ្វើ​ការ​ចាប់ឃុំ​ខ្លួន​មនុស្សយ៉ាង​ច្រើន​។ ក្រុម​អ្នក​តវ៉ា​បាន​និយាយ​ថា ប៉ូលិស​ប្រើ​កម្លាំង​ខ្លាំង​ពេក ដោយ​ស្រែក​ថា «អ្នកគួរឲ្យអាម៉ាស់» និង «ត្រូវការ​យុត្តិធម៌ មិន​មែន​អំពើ​ប្រល័យ​ពូជសាសន៍»។ក្រុមសិទ្ធិមនុស្ស និងអ្នកធ្វើយុទ្ធនាការបានអះអាងថា ការចាប់ខ្លួននេះតំណាងឱ្យការរឹតត្បិតដល់សេរីភាពនៃការបញ្ចេញមតិ។

(រូបភាព៖ AP)

ប្រធានផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានរិះគន់ការប្រើប្រាស់ច្បាប់ភេរវកម្មរបស់ចក្រភពអង់គ្លេស ដោយព្រមាន នេះ​អាច​ធ្វើ​ឲ្យ​ការ​តវ៉ា​ដោយ​សន្តិវិធី​ក្លាយជា​បទឧក្រិដ្ឋ។ សហស្ថាបនិករបស់ Palestine Action Huda Ammori ក៏បានហៅចំណាត់ការរបស់រដ្ឋាភិបាលថាជា «មហន្តរាយ» សម្រាប់សេរីភាពស៊ីវិល។ បើទោះបីរដ្ឋាភិបាលអង់គ្លេសនិយាយថា ការតវ៉ាដោយសន្តិវិធីនៅតែត្រូវបានអនុញ្ញាត ប៉ុន្តែអ្នករិះគន់អះអាងថា ការចាប់ខ្លួននេះបំភ័យប្រជាជនដែលគាំទ្រប៉ាឡេស្ទីន៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម