ព័ត៌មានអន្ដរជាតិ
ប៉ូលិសយ៉ាងហោច២៦នាក់រងរបួស ខណៈអ្នកតវ៉ាហិង្សា២៥នាក់ត្រូវចាប់ខ្លួននៅទីក្រុងឡុងដ៍
កម្លាំងសមត្ថកិច្ចនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេសបានឃាត់ខ្លួនក្រុមអ្នកតវ៉ាប្រមាណ២៥នាក់នៅថ្ងៃអាទិត្យនៅក្នុងការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ដែលបណ្តាលឲ្យសមត្ថកិច្ចយ៉ាងហោចណាស់២៦នាក់រងរបួស។ នេះយោងតាមការផ្សាយរបស់ Al Jaazeera និង The Independent។

Al Jaazeera បានផ្សាយថា មនុស្សជាង ១១ម៉ឺននាក់ដែលតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍ បានដើរដង្ហែរឆ្លងកាត់រដ្ឋធានីឡុងដ៍របស់ចក្រភពអង់គ្លេសនៅក្នុងបាតុកម្មដ៏ធំបំផុតដែលផ្តួចផ្តើមឡើងដោយអ្នកស្តាំនិយមរបស់ប្រទេសនេះ។
អំពើហិង្សានៅឯការដង្ហែក្បួនដែលដាក់ថា «Unite The Kingdom» ចាប់ផ្តើមកាលពីថ្ងៃសៅរ៍បានកើតឡើងនៅពេលដែលប៉ូលីសបានព្យាយាមរារាំងក្រុមបាតុករស្តាំនិយម ឲ្យនៅដាច់ឆ្លាយដោយឡែកពីក្រុមបាតុករម្ខាងទៀតដែលជាគូប្រជែងមានគ្នាប្រហែល៥០០០នាក់ដែលបានប្រមូលផ្តុំនៅ White Hall កណ្តាលទីក្រុងឡុងដ៍។
ប៉ូលិសក្រុងឡុងដ៍បាននិយាយថា ការហែក្បួនដែលរៀបចំដោយសកម្មជនប្រឆាំងជនអន្តោប្រវេសន៍ លោក Tommy Robinson បានទាក់ទាញមនុស្សប្រមាណពី ១១ម៉ឺនទៅ១៥ម៉ឺននាក់ ដែលលើសពីការរំពឹងទុក។
កម្លាំងប៉ូលិសបាននិយាយថា មន្ត្រីរបស់ខ្លួនប្រឈមនឹង«អំពើហិង្សាដែលមិនអាចទទួលយកបាន» ពីក្រុមបាតុករមួយចំនួន ហើយពួកគេបួននាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមពួកគេ មានបាក់ធ្មេញ បាក់ខ្ទង់ច្រមុះ កន្ត្រាក់ និងរបួសក្បាលជាដើម។
ជំនួយការស្នងការ Matt Twist បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គ្មានការសង្ស័យទេដែលមនុស្សជាច្រើនបានមកប្រើសិទ្ធិស្របច្បាប់របស់ពួកគេក្នុងការតវ៉ា ប៉ុន្តែមានមនុស្សជាច្រើនដែលចូលមកក្នុងចេតនាលើអំពើហិង្សា» ។
ស្នងការប៉ូលិសបន្ថែមថា៖«ពួកគេបានប្រឈមមុខនឹងមន្ត្រី ដោយចូលរួមក្នុងការបំពានទាំងផ្លូវកាយ និងពាក្យសំដី ហើយបានខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ក្នុងការរំលោភលើខ្សែហាមចូល ដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា។»
Twist បាននិយាយថាយ៉ាងហោចណាស់មនុស្ស ២៥នាក់ត្រូវបានចាប់ខ្លួនពីបទហិង្សាដោយពណ៌នាការឃុំខ្លួនថាជា “គ្រាន់តែជាការចាប់ផ្តើម” ។
លោកបានបន្ថែមថា «យើងកំពុងកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធក្នុងករណីបង្កភាពវឹកវរ ហើយពួកគេអាចរំពឹងថានឹងប្រឈមមុខនឹងសកម្មភាពប៉ូលីសយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខនេះ»៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


