Connect with us

សេដ្ឋកិច្ច

ការនាំចេញរបស់ ជប៉ុន កើនឡើងលើសការរំពឹងទុក ​

បានផុស

នៅ

ការនាំចេញរបស់ប្រទេសជប៉ុនបានកើនឡើងលើសពីការរំពឹងទុកនៅក្នុងខែមករា ដោយសារតែការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្ត និងតម្រូវការរបស់ចិននូវឧបករណ៍ផលិតបន្ទះឈីប បើទោះបីជាវិស័យរោងចក្រជប៉ុនកាន់តែអាក្រក់និងនាំឲ្យមានការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA​ នៅថ្ងៃទី២១ ខែកុម្ភៈនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃពុធនេះបានបង្ហាញថា ការនាំចេញរបស់ប្រទេសជប៉ុនបានកើនឡើង ១១.៩ ភាគរយនៅក្នុងខែមករា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលលើសពីការរំពឹងទុក ៩.៥ ភាគរយ ខណៈការនាំចេញរហ័សអាចបន្ធូរបន្ថយក្ដីព្រួយបារម្ភមួយចំនួនអំពីការធ្លាក់ចុះសេដ្ឋកិច្ចបន្ថែមទៀត ។ ទន្ទឹមនឹងនេះដែរ ប្រាក់យ៉េនដែលកំពុងធ្លាក់ចុះ ទំនងជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកតម្លៃនៃការនាំចេញផងដែរ ។

ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យធ្លាក់ចុះនាពេលថ្មីៗនេះបានធ្វើឲ្យមានការព្រួយបារម្ភថា ក្រុមហ៊ុនជប៉ុនអាចនឹងមានការស្ទាក់ស្ទើរក្នុងការបង្កើនប្រាក់ឈ្នួលឲ្យបានគ្រប់គ្រាន់ដើម្បីសម្រេចបាននូវអតិផរណានៅថេរ និងនៅទប់ទល់ភាពជាប់គាំងក្នុងបរិត្តផរណា ខណៈប្រទេសនេះបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចទាំងមិនបានរំពឹងទុកនៅក្នុងត្រីមាសទី ៤ ហើយបានបាត់បង់តំណែងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោកទៅឲ្យប្រទេសអាល្លឺម៉ង់ ។

គួរបញ្ជាក់ថា ចំណែកការនាំចូលរបស់ជប៉ុនបានធ្លាក់ចុះ ៩.៦ ភាគរយ ហើយបើធៀបនឹងការប៉ាន់ប្រមាណជាមធ្យមថយចុះ ៨.៤ ភាគរយ ខណៈតុល្យភាពពាណិជ្ជកម្មបានឈានដល់ឱនភាពចំនួន ១,៧៥៨ ពាន់ពាន់លានយ៉េនដែលស្មើនឹង​១១,៧៣ ពាន់លានដុល្លារ ធៀបនឹងការប៉ាន់ប្រមាណជាមធ្យមសម្រាប់ឱនភាពចំនួន ១,៩២៦ ពាន់ពាន់លានយ៉េន ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម