Connect with us

សេដ្ឋកិច្ច

កំណើន​សេដ្ឋកិច្ចកម្ពុជា ​នឹង​សម្រេចបានអត្រា ​៥% ​នៅ​ឆ្នាំ ​២០២៧​

បានផុស

នៅ

កំណើនសេដ្ឋកិច្ចកម្ពុជា ​ត្រូវបានព្យាករថា ​ស្ថិតក្នុងរង្វង់ ៥% ​ក្នុងឆ្នាំ ២០២៧ ​និង​ជាមធ្យម ​៥,៥% ​សម្រាប់ឆ្នាំ ​២០២៨-២០២៩​ ​ក្រោមការរំពឹងទុកនៃការបន្តរក្សាបាននៃចលនការកំណើនរឹងមាំ នៃ​អនុវិស័យ​ផលិតកម្មកាត់ដេរ និងមិនមែនកាត់ដេរ។ ​នេះបើយោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការឆ្នាំ ២០២៧-២០២៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា មានកំណើន ៧,៣% ក្នុងឆ្នាំ ២០២៧ ក្នុងនោះអនុវិស័យ​កាត់​ដេរ​ នៅតែបន្តមានចលនាកើនឡើង ដែលគាំទ្រដោយនិន្នាការវិជ្ជមាន និងការធ្វើពិពិធកម្ម​នៃការនាំ​ចេញ​ផលិតផលកាត់ដេរ ពោលគឺទាំងទៅលើផលិតផល និងទីផ្សារ។

វិស័យសេវាកម្ម ត្រូវបាន​ព្យាករ​ថា នឹងមានកំណើន ក្នុងអត្រា ៣,៨% ដោយសារការបន្តងើបឡើង​នៃវិស័យបដិសណ្ឋារកិច្ច និង​ម្ហូបអាហារ​ និង​សេវាកម្មទេសចរណ៍។

​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍​នៅថា កម្ពុជាកំពុងប្រឈមនឹងបញ្ហានៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការ​បន្ទច់បង្អាក់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ សង្គ្រាម​ពាណិជ្ជកម្ម និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ព្រមទាំង​ការ​ប្រែ​ប្រួល​អាកាសធាតុ។​

​ទោះជាយ៉ាងណា​ សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ។ ជាក់ស្ដែង ទោះបីត្រូវ​ប្រឈម​នឹងភាពមិនប្រាកដប្រជា នឹងការគំរាមកំហែងលើអធិបតេយ្យភាព ក៏សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​កំណើន ៥,៣% នៅឆ្នាំ ២០២៥ ដែលគាំទ្រដោយវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និង​លក់ដុំ លក់រាយ៕​

អត្ថបទ៖​ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម