Connect with us

ព័ត៌មានជាតិ

រោងចក្រផលិតសំបករថយន្តមួយ បោះទុន ១៥ លានដុល្លារ នឹងលេចរូបរាងក្នុងតំបន់​សេដ្ឋ​កិច្ច​ពិសេស ស្វាយរៀង

បានផុស

នៅ

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានសម្រេច​ចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរទៅដល់ក្រុមហ៊ុន “CART TIRE CO., LTD” ទៅលើសំណើសុំវិនិយោគ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត។

ជាគម្រោងបង្កើតរោងចក្រ ដែលមានទុនវិនិយោគចំនួន ១៥ លានដុល្លារ អាមេរិក​មានទីតាំងវិនិយោគស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង នឹងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម