សេដ្ឋកិច្ច
ម៉ាឡេស៊ីកំពុងជំរុញ TVET ដើម្បីដោះស្រាយកង្វះវិស្វករនៅក្នុងប្រទេស
លោកលនាយករដ្ឋមន្រ្តី Datuk Seri Anwar Ibrahim មានប្រសាសន៍ថា កម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវតែធ្វើឱ្យប្រសើរឡើងបន្ថែមទៀត ដើម្បីដោះស្រាយកង្វះខាតវិស្វករចំនួន ៣ម៉ឺននាក់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bernama របស់ម៉ាឡេស៊ី។
លោកក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តោតទៅលើបច្ចេកវិទ្យាបញ្ញានិម្មិតឬ Artificial Intelligence (AI) ដើម្បីបង្កើនល្បឿនឱ្យដើរស្របជាមួយនឹងតម្រូវការនាពេលបច្ចុប្បន្ន។

លោកបានថ្លែងថា៖«ខ្ញុំបានលើកឡើងវានៅចំពោះមុខថ្នាក់ដឹកនាំទាំងអស់នៅក្នុងប្រទេសអំពីកង្វល់របស់យើងទាក់ទងនឹងតម្លៃសីលធម៌ អត្តសញ្ញាណរបស់យើងជាជនជាតិម៉ាឡេស៊ី និងវប្បធម៌របស់យើងក្នុងការការពារបច្ចេកវិទ្យាថ្មីនេះ»។
លោកបានមានប្រសាសន៍បន្ថែមទៀតថា៖«យើងក៏កំពុងខិតខំរក្សាជំនឿ និងសីលធម៌របស់យើង ស្របតាមការយល់ដឹងអំពីសាសនារបស់យើង។ ហើយបច្ចេកវិទ្យា AI ក៏នឹងត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្សនៅក្នុងកម្មវិធី TVETផងដែរ» ។
លោកបាននិយាយថា ដើម្បីសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងនេះ ក្រុមហ៊ុន Microsoft បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគ RM10.5bil សម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យា AI នៅក្នុងប្រទេសម៉ាឡេស៊ី។
ទន្ទឹមនឹងនេះ លោក Anwar បានបង្ហាញទំនុកចិត្តថា ការដំឡើងប្រាក់បៀវត្សរ៍ច្រើនជាង ១៣ភាគរយដែលបានប្រកាសកាលពីម្សិលមិញសម្រាប់មន្ត្រីរាជការនឹងទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់។
លោកបានមានប្រសាសន៍ថា ក្រោមប្រព័ន្ធប្រាក់បំណាច់សេវាសាធារណៈថ្មី (SSPA) ដែលកំពុងត្រូវបានបញ្ចប់ រដ្ឋាភិបាលក៏នឹងដំឡើងប្រាក់បៀវត្សរ៍ផងដែរ ដើម្បីធានាថា ប្រាក់ចំណូលអប្បបរមារបស់មន្ត្រីរាជការមានលើសពី RM2,000 ក្នុងមួយខែ បើប្រៀបធៀបទៅនឹងអប្បបរមាបច្ចុប្បន្នចំនួន 1,795 RM1 ក្នុងមួយខែ ដែលរួមមានប្រាក់ឈ្នួលគោល និងប្រាក់ឧបត្ថម្ភថេរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


