សេដ្ឋកិច្ច
Century Entertainment នឹងបើកដំណើរការ កាស៊ីណូតារាសាគរនៅក្នុងខេត្តកោះកុង ក្រោយអាក់ខានដោយសារការរីករាលដាលនៃជំងឺកូវីដ១៩
ក្រុមហ៊ុន Century Entertainment International Holdings Ltd (CEI)ដែលចុះបញ្ជីនៅផ្សាហ៊ុនហុងកុងបាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួនបានលុបចោលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាពីមុនជាមួយប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួន ដើម្បីដំណើរការតុហ្គេម VIP នៅកាស៊ីណូក្នុងប្រទេសកម្ពុជា ដោយដាក់បញ្ចូលជំនួសវិញនូវកិច្ចព្រមព្រៀងថ្មីដោយផ្ទាល់ជាមួយម្ចាស់កាស៊ីណូ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Inside Asian Gaming (IAG)។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Wisdom Ocean Group Limited ដែលជាកម្មសិទ្ធិទាំងស្រុងរបស់ក្រុមហ៊ុន CEI នឹងដំណើរការតុទាំង៧នៅកាស៊ីណូតារាសាគរសម្រាប់រយៈពេល ៣ ឆ្នាំដំបូង ដែលក្រុមហ៊ុននឹងបង់ប្រាក់ឱ្យម្ចាស់ក្រុមហ៊ុន LongBay Entertainment ចំនួន ៣៥ ០០០ ដុល្លារអាមេរិកក្នុង១ខែ។ ចំពោះបញ្ហានេះ ក្រុមហ៊ុន Century Entertainment នឹងមានសិទ្ធិទទួលបាន ១០០% នៃប្រតិបត្តិការ និងទទួលខុសត្រូវចំពោះការខាតបង់ទាំងស្រុង ក៏ដូជាជាការបង់ថ្លៃបុគ្គលិកពាក់ព័ន្ធផងដែរ។
យោងតាមព័ត៌មានលម្អិតដែលមាននៅក្នុងឯកសារផ្ញើរទៅផ្សារហ៊ុនហុងកុង កិច្ចព្រមព្រៀងពីមុនជាមួយប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Lion King Entertainment របស់លោក Ng Man Sun ត្រូវបានលុបចោល ដោយសារក្រុមហ៊ុនមិនអាចទទួលបានសៀវភៅ និងកំណត់ត្រាពេញលេញសម្រាប់ការរៀបចំរបាយការណ៍ប្រាក់ចំណេញ និងការបាត់បង់លើប្រាក់ចំណូលសុទ្ធដែលអាចកំណត់អត្តសញ្ញាណបាន។

ក្រុមហ៊ុន Century Entertainment បានពន្យល់ថា៖«ដើម្បីបន្តអាជីវកម្មហ្គេមរបស់ក្រុមហ៊ុននេះឡើងវិញ ក្រុមហ៊ុនបានចាប់ផ្តើមចរចាជាមួយ LongBay Entertainment ដើម្បីជួលបន្ទប់ VIP ដោយផ្ទាល់ពី LongBay Entertainment សម្រាប់ប្រតិបត្តិការអាជីវកម្មនេះ»។
«សម្រាប់បន្ទប់ VIP មានទីតាំងនៅដារ៉ាសាគរ ខេត្តកោះកុង ប្រទេសកម្ពុជា ដែលជាស្រុកមួយក្នុងចំនោមស្រុកដែលមានការអភិវឌ្ឍន៍លឿនបំផុតក្នុងប្រទេសកម្ពុជា និងជាគោលដៅទេសចរណ៍ដ៏ល្បីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងសក្តានុពលដ៏ទាក់ទាញនៅលើទីផ្សារហ្គេម»។ នេះបើតាមការថ្លែងរបស់ Century Entertainment។
ក្រុមហ៊ុន Century Entertainment ដែលពីមុនត្រូវបានគេស្គាល់ថា Amax International Holdings ធ្លាប់បានដំណើរការតុល្បែងនៅកាស៊ីណូដែលគ្រប់គ្រងដោយលោក Ng ក្នុងក្រុងព្រះសីហនុ ប៉ុន្តែបានប្រកាសកាលពីខែតុលា ឆ្នាំ ២០២០ ផ្លាស់ប្តូរទីតាំងទៅ Dara Sakor ។

ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល ៥ ឆ្នាំក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ក៏ដោយ ក៏ក្រុមហ៊ុនមិនដែលបានចាប់ផ្តើមអាជីវកម្មហ្គេមតុថ្មីរបស់ខ្លួនជាផ្លូវការនោះទេ ដោយសារតែជំងឺរាតត្បាតកូវីដ១៩ និងការពន្យារពេលក្នុងការបំពេញកិច្ចព្រមព្រៀង។

កាស៊ីណូតារាសាគរ គ្របដណ្តប់លើផ្ទៃដីសរុប ១០ ៥០០ ម៉ែត្រការ៉េ និងមានតុហ្គេមសរុបចំនួន ៤០តុ VIP ៥៥ និង ស្លត់ម៉ាស៊ីន៨០ ព្រមទាំងភោជនីយដ្ឋានចិន ស្ប៉ា និងក្លឹបរាត្រីផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


