សេដ្ឋកិច្ច
PetroVietnam រកឃើញអណ្តូងប្រេងថ្មី២ដែលអាចនឹងទាញប្រេងឆៅបានចំនួនជាង១០០ លានបារ៉ែល
ក្រុមហ៊ុនប្រេងរដ្ឋរបស់វៀតណាម PetroVietnam បានរកឃើញអណ្តូងប្រេងថ្មីចំនួន២ដែលអាចទាញប្រេងសរុបចំនួន ១០០,៥ លានបារ៉ែល។ នេះបើយោងតាមនាយកដ្ឋានផលិតកម្មនិងរុករក PVEP បាននិយាយកាលពីថ្ងៃអង្គារនេះ។

ការរកឃើញនេះមានសារៈសំខាន់សម្រាប់ឧស្សាហកម្មប្រេងរបស់ប្រទេសវៀតណាម ដែលបាននិងកំពុងតស៊ូក្នុងការបង្កើនទិន្នផលប្រេងឆៅរបស់ខ្លួន ដោយសារតែការថយចុះនៃការបម្រុងទុក ចំពេលមានការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈ។
PVEP បាននិយាយថា ការខួងអណ្តូង R79 នៅតំបន់ Rong Field ក្នុងប្លុក 09-1 នៅភាគអាគ្នេយ៍ប្រទេសវៀតណាមបានរកឃើញទុនបម្រុងដំបូងចំនួន ១៦,៥ លានធុងនៃប្រេងឆៅ។
សម្រាប់អណ្តូងថ្មីនេះនឹងប្រតិបត្តិការដោយក្រុមហ៊ុន Vietsovpetro ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាវៀតណាម-រុស្ស៊ី។
ការរកឃើញផ្សេងទៀតគឺនៅអណ្តូង BA-1X នៅ Bock PM3 CAA នៅភាគខាងត្បូងប្រទេសវៀតណាម ជាមួយនឹងសមត្ថភាពដំបូងចំនួន ៨៤ លានបារ៉ែល។ នេះបើតាម PVEP ដែលកាន់កាប់ភាគហ៊ុន 30 ភាគរយនៅក្នុងប្លុកនេះ។ ការផលិតនៅ BA-1X បានចាប់ផ្តើមនៅថ្ងៃទី ៥ ខែឧសភាដែលអាចទាញបានប្រេងឆៅចំនួន ២ ១០០ ធុងក្នុងមួយថ្ងៃ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ទិន្នផលប្រេងឆៅរបស់វៀតណាមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៣,៦ ភាគរយដែលកាលពីពីឆ្នាំមុនរកបាន២,៧៨លានតោន៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


