សេដ្ឋកិច្ច
ថៃក្លាយជាប្រទេសទទួលភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតនៅអាស៊ាន វ៉ាដាច់ម៉ាឡេស៊ី
ប្រទេសថៃក្លាយជាប្រទេសដែលទទួលភ្ញៀវទេសចរបរទេសច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ក្នុងត្រីមាសទី១ឆ្នាំនេះ ដោយទម្លាក់ដំណែងរបស់ប្រទេសម៉ាឡេស៊ីទៅលំដាប់ទី២។ នេះបើតាមការចុះផ្សាយ
តួលេខចុងក្រោយពីក្រសួងទេសចរណ៍ម៉ាឡេស៊ីបានបង្ហាញថា ក្នុងត្រីមាសប្រចាំខែមករា-មីនា ប្រទេសនេះទទួលបានភ្ញៀវទេសចរចំនួន ៥,៨ លាននាក់ ដោយកើនឡើង ៣២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ តួលេខនេះឈរនៅពីក្រោយថៃ ដែលក្នុងរយៈពេលដូចគ្នា បានទទួលភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៩,៣៧ លាននាក់។ ប្រទេសនេះ បានចេញនូវគោលនយោបាយទាក់ទាញទេសចរជាបន្តបន្ទាប់គ្នាផ្សេងៗ រួមមានទាំងការលើកលែងទិដ្ឋាការអចិន្រ្តៃយ៍សម្រាប់ប្រទេសចិនជាដើម។

វៀតណាម ឈរនៅលំដាប់លេខ៣ (៤,៦ លាននាក់) សិង្ហបុរីលេខ ៤ (៤,៣៥ លាននាក់) និងឥណ្ឌូណេស៊ីលេខ ៥ (៣ លាននាក់)។
គួរគូសបញ្ជាក់ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដូចជាប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ី កំពុងប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញទីផ្សារទេសចរណ៍ពីបណ្ដាប្រទេសសក្តានុពលដូចជាចិន ឥណ្ឌា និងនៅអឺរ៉ុបជាដើម ដោយផ្តល់ការលើកលែងទិដ្ឋាការ ឬការបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


