សេដ្ឋកិច្ច
ឥណ្ឌា ព្រមានឱ្យពលរដ្ឋខ្លួនដែលរកការងារនៅកម្ពុជា និងឡាវ ប្រុងប្រយ័ត្ននឹងការបោកប្រាស់
ក្រសួងការបរទេសឥណ្ឌាថ្មីៗនេះ បានចេញសេចក្ដីណែនាំដល់ពលរដ្ឋឥណ្ឌា ដែលធ្វើដំណើរមកស្វែងរកការងារធ្វើនៅប្រទេសឡាវ និងកម្ពុជា មានការប្រយ័ត្នទៅនឹងការបោកប្រាស់ផ្សេងៗដោយក្រុមទុច្ចរិត។ នេះបើតាមការចុះផ្សាយរបស់កាសែត Times of India។

ក្រសួងនិយាយព្រមានក្នុងសេចក្ដីណែនាំយ៉ាងដូច្នេះថា៖ «ពលរដ្ឋឥណ្ឌាទាំងអស់ ដែលកំពុងធ្វើដំណើរស្វែងរកការងារក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ សូមដឹងថា មានភ្នាក់ងារក្លែងក្លាយជាច្រើនដែលកំពុងប្រតិបត្តិការក្នុងតំបន់ និងធ្វើការជាមួយភ្នាក់ងារនៅឥណ្ឌា កំពុងធ្វើការទាក់ទាញមនុស្ស ឱ្យទៅក្រុមហ៊ុនបោកប្រាស់ ដែលពាក់ព័ន្ធជាពិសេសទៅនឹងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត»។
ក្រសួងបន្តថា អ្នកណាដែលទទួលការងារនៅកម្ពុជា គួរតែទទួលតាមរយៈភ្នាក់ងារ ដែលមានការអនុញ្ញាតពីក្រសួងការបរទេសឥណ្ឌា។
គួរគូសបញ្ជាក់ថា សេចក្ដីណែនាំរបស់ក្រសួងការបរទេសឥណ្ឌា ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ពីការបោកប្រាស់ពលរដ្ឋឥណ្ឌាឱ្យមកធ្វើការនៅបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ហើយទីបំផុតជនរងគ្រោះទាំងនោះត្រូវបានគេឃុំឃាំង និងបង្ខំឱ្យធ្វើការ ដូចជាការងារឧក្រិដ្ឋកម្មតាមអ៊ិនធឺណិតជាដើម។

យោងតាមការណែនាំ ឱកាសការងារក្លែងក្លាយជាច្រើនដូចជា ផ្នែកលក់តាមអនឡាញ ប្រធានទីផ្សារ និងសេវាកម្មគាំទ្រអតិថិជនជាដើម ត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនសង្ស័យផ្សេងៗ ដែលធ្វើប្រតិបត្តិការឆបោកតាមមជ្ឈមណ្ឌលហៅទូរស័ព្ទ និងការបោកប្រាស់លុយគ្រីបតូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស នៅប្រទេសឡាវ។ ក្រុមហ៊ុនទាំងនោះមានភ្នាក់ងារផ្សេងៗគ្នា រួមទាំងនៅទីក្រុងឌូបៃ បាងកក សិង្ហបុរី និងឥណ្ឌាផ្ទាល់ និងកំពុងទាក់ទាញពលរដ្ឋឥណ្ឌាយ៉ាងសកម្ម។
ក្រសួងការបរទេសឥណ្ឌា បានគូសបញ្ជាក់ថា ដំណើរការជ្រើសរើសបុគ្គលិក រួមមានទាំងការសម្ភាសន៍ត្រង់ៗ និងការធ្វើតេស្តវាយអត្ថបទ ហើយក្រុមហ៊ុនធ្វើការទាក់ទាញបេក្ខជនដោយប្រើកញ្ចប់សំណងផ្សេងៗ ការស្នាក់នៅសណ្ឋាគារ សំបុត្រយន្តហោះចូលស្រុកវិញ និងជំនួយក្នុងដំណើរការរត់ទិដ្ឋាការជាដើម។
ក្រសួងបន្តថា ក្រោយជ្រើសរើសរួម ជនរងគ្រោះត្រូវបានក្រុមឧក្រិដ្ឋជនចាប់ធ្វើជាចំណាប់ខ្មាំង និងបង្ខំឱ្យធ្វើការក្នុងស្ថានភាពលំបាក ក្រោមការធ្វើទារុណកម្មរាងកាយ និងផ្លូវចិត្តឥតឈប់ឈរ។ ដូច្នេះ ដើម្បីជៀសវាង ការផ្តល់ជូនការងារក្លែងបន្លំ ពលរដ្ឋត្រូវផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ននូវព័ត៌មានលម្អិត និងទាក់ទងជាមួយស្ថានទូតឥណ្ឌា ដើម្បីទទួលបានជំនួយ ឬការបំភ្លឺណាមួយ៕
-
សន្តិសុខសង្គម១៩ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


