ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មវៀតណាម-ចិន កើនដល់ជិត ១០០ ប៊ីលានដុល្លារ នៅឆមាសទី១
ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិន បានកើនឡើងដល់ជិត ១០០ ប៊ីលានដុល្លារ សម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំ ២០២៤។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News ដែលស្រង់ទិន្នន័យពីការិយាល័យស្ថិតិទូទៅវៀតណាម។

ទិន្នន័យពីការិយាល័យស្ថិតិទូទៅ បង្ហាញថា ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិន បានឈានដល់ ២៧,៨ ប៊ីលានដុល្លារក្នុងឆមាសទី១នៃឆ្នាំនេះ កើនឡើង ៥,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចូលទំនិញពីប្រទេសចិនវិញ មានទំហំជាទឹកប្រាក់ ៦៧ ប៊ីលានដុល្លារ ដោយកើនឡើង ៣៤,៧ ភាគរយ។
តួលេខនេះបង្ហាញផងដែរថា វៀតណាមមានឱនភាពពាណិជ្ជកម្មជាមួយចិន ទំហំ ៣៩,២ ប៊ីលានដុល្លារ ក្នុងរយៈពេល ៦ ខែដដែល ដោយតំណាងឱ្យការកើនឡើង ៦៧,៩ ភាគរយ។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និយាយថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ កំពុងស្ទុះងើបឡើងវិញគួរឲ្យចាប់អារម្មណ៍ ទោះបីជាមានការលំបាកផ្នែកសេដ្ឋកិច្ចពិភពលោក និងជម្លោះភូមិសាស្ត្រនយោបាយក៏ដោយ។ ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំ ដោយប្រទេសនេះ គឺជាទីផ្សារនាំចេញធំជាងគេបំផុតទី២របស់វៀតណាម និងជាអ្នកនាំចូលផលិតផលមកវៀតណាមធំបំផុតជាងគេលើពិភពលោក។

គួរគូសបញ្ជាក់ថា កំណើននៃពាណិញ្ជកម្មទ្វេភាគីរវាងចិន និងវៀតណាមបន្តកើតឡើង ខណៈគូវិវាទដែនទឹកនៅសមុទ្រចិនខាងត្បូងទាំង២ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
បើតាម Việt Nam News មានសក្តានុពលដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង២ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


