Connect with us

ព័ត៌មានអន្ដរជាតិ

ការ​លក់​រថយន្ត​របស់​ក្រុម​ហ៊ុន​​អាល្លឺម៉ង់ធំៗ​​​ BMW និង​ Mercedes-Benz ធ្លាក់​ចុះ​នៅ​ត្រី​មាស​ទី​២​

បានផុស

នៅ

ក្រុម​ហ៊ុន​ផលិតរថយន្ត​អាល្លឺម៉ង់​ធំ​ៗ​ចំនួន​ ២ រួម​មាន​ BMW និង​ Mercedes-Benz បាន​រាយការណ៍​ ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​រថយន្ត​របស់ខ្លួន​នៅ​ត្រីមាស​ទី​២​ ឆ្នាំ​នេះ​។ នេះ​បើ​តាម​ការចុះ​ផ្សាយ​​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន BMW  បាន​ប្រកាស​នៅថ្ងៃ​ពុធ​នេះ​ថា​ ​ការលក់រថយន្ត​នៅត្រីមាសទី២​របស់ខ្លួន បានធ្លាក់ចុះ ១,៣ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន​ មក​ត្រឹម​ ៦១៨ ៨២៦ គ្រឿង​។ ​

ការ​លក់​នៅ​ចិន​​ ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​របស់​ក្រុ​មហ៊ុន​ បាន​ធ្លាក់​ចុះ​ ៤,៧ ភាគរយ​ នៅ​ត្រឹម​ ១៨៨ ៤៩៥ គ្រឿង​។ ​ជាមួយ​គ្នា​នេះ​ ការ​លក់​ក្នុង​ស្រុក​អាល្លឺម៉ង់​ផ្ទាល់​ ក៏​បាន​ធ្លាក់​ចុះ​ជាគំហុក​រហូត​ដល់​ ១១,៥ ភាគរយ​ មក​នៅ​ត្រឹម​ ៦៨ ៣៥១ គ្រឿង​ ដោយ​មាន​តែ​ទីផ្សារ​អាមេរិក​ប៉ុណ្ណោះ​ដែល​កើន​ឡើង​ ប្រមាណ​ ១,៧ ភាគរយ​ (ដល់​ ៩៧ ១៣៥ គ្រឿង​)​

ចំណែក​ឯការ​លក់​រថយន្ត​របស់​ក្រុម​ហ៊ុនគូប្រជែង​  Mercedes-Benz វិញ​ ក៏​ធ្លាក់​ចុះ​ដូច​គ្នា​ រហូតដល់​ប្រមាណ​ ៦ ភាគរយ​ ដោយ​សារ​តែ​ការ​លក់​រថយន្ត​អគ្គិសនី​ធ្លាក់​ចុះ​។ ក្រុមហ៊ុននេះ​ បាន​ឱ្យដឹង​ថា​ ​ ខ្លួន​លក់រថយន្តចំនួន ៦០០ ១០០ គ្រឿងក្នុងត្រីមាសទី២​ នៃ​ឆ្នាំ ២០២៤​។ ៥១ ០០០ គ្រឿង​ក្នុង​ចំណោម​នោះ​ ជា​រថយន្ត​អគ្គិសនី​ ​ដែល​បង្ហាញ​ពី​ការ​ធ្លាក់ចុះ រហូត​ដល់​ ២៣ ភាគរយ​​។

ក្រុម​ហ៊ុន​ Mercedes បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​ថា ​តម្រូវ​ការ​រថយន្តអគ្គិសនីបានថយចុះនៅក្នុងប្រទេស​ទីផ្សារសំខាន់ៗ ខណៈ​ក្រុមហ៊ុនបានផ្តោតលើ «កំណើនប្រកបដោយសុខភាពល្អ» ​ក្នុងបរិយាកាសទីផ្សារដែល​​ប្រជែង​គ្នា​ដោយ​ការបញ្ចុះតម្លៃយ៉ាងខ្លាំង​។

គួរ​គូស​បញ្ជាក់​ថា​ ការធ្លាក់​ចុះ​របស់​ក្រុម​ហ៊ុន​អាល្លឺម៉ង់​ទាំង២​ ខណៈ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែខ្លាំង​ឡើង​ៗ​ពីក្រុម​ហ៊ុន​អន្តរជាតិផ្សេង​ៗ​ ជា​ពិសេស​ពី​សំណាក់​ក្រុម​ហ៊ុន​ចិនផ្សេង​ៗ​​ រួម​ទាំង​ក្នុង​ប្រទេស​​ចិន​ផ្ទាល់​ ដែល​ជា​ទីផ្សារ​រថយន្ត​ដ៏​ធំ​របស់​ពិភព​លោក​។ របាយការណ៍​លើ​បញ្ហា​នេះ​ ក៏​ចេញ​ផ្សាយ​ផង​ដែរ​ ក្រោយ​ ​សហភាព​អឺរ៉ុប​ចេញ​វិធានការ​បង្កើន​ពន្ធ​លើ​រថយន្ត​អគ្គិសនី​នាំ​ចូល​ពី​ចិន​ ជា​អ្វី​ដែល​អាល្លឺម៉ង់​ប្រឆាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម