ព័ត៌មានជាតិ
ការដោះដូរទំនិញរវាងកម្ពុជា-អាស៊ានសម្រេចទឹកប្រាក់បានជាង១០ប៊ីលានដុល្លារក្នុងរយៈពេល៨ខែនេះ
ប្រទេសកម្ពុជាបានធ្វើការផ្លាស់ប្តូរទំនិញជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត សម្រេចបានទឹកប្រាក់សរុបចំនួន ១០,៤៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ១១,៨ ភាគរយពី ៩,៣៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការក្នុងតំបន់។

របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃអង្គារបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានមានចំនួន ១០,៤៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៤ កើនឡើង ១១,៨ ភាគរយពី ៩,៣៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដដែលបានឱ្យដឹងថា ការនាំចេញរបស់កម្ពុជាសម្រេចបានទឹកប្រាក់ ៣,៤៣ ពាន់លានដុល្លារទៅកាន់ប្រទេសអាស៊ានផ្សេងទៀតក្នុងអំឡុងពេលពីខែមករាដល់ខែសីហាឆ្នាំនេះ កើនឡើង ១០ ភាគរយពី ៣,១១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះដែរ កម្ពុជាក៏បាននាំចូលពីប្រទេសជាសមាជិកអាស៊ាន មានតម្លៃ ៧,០៦ ពាន់លានដុល្លារ កើនឡើង ១២,៥ ភាគរយពី ៦,២៧ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់កាលពីថ្ងៃទី ២៧ ខែកញ្ញាថា ការកើនឡើងនៃការដោះដូរទំនិញរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានឆ្លុះបញ្ជាំងពីការងើបឡើងវិញនៃតម្រូវការក្នុង ក្នុងតំបន់ និងពិភពលោក។

លោកបានថ្លែងថា៖ «បើយើងងាកមកមើលអំពីកត្តាសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកលហាក់មានសភាពប្រសើរជាងមុន ជាហេតុធ្វើអោយមានកំណើននៃតម្រូវការរបស់ប្រជាជន ខណៈដែលទីផ្សារអាស៊ានភាគច្រើនយើងបំពេញគ្នាទៅវិញទៅមក»។
បើតាមលោក សុវិជាតិ ការផ្លាស់ប្តូរពាណិជ្ជកម្មភាគច្រើនរវាងកម្ពុជា និងប្រជាជាតិអាស៊ានផ្សេងទៀត ភាគច្រើនជាផលិតផលកសិកម្ម និងសម្ភារកាត់ដេរមួយចំនួនស្របពេលដែលការនាំចូលផលិតផលកសិកម្មសម្រេច សម្ភារម្ហូបអាហារ គ្រឿងអេឡិចត្រូនិក និងរថយន្ត។

បើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជាបាននាំចេញកសិផល សម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងអេឡិចត្រូនិក និងកង់ ទៅកាន់ប្រទេសអាស៊ាន ខណៈដែលការនាំចូលមានដូចជាចំណីអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក សម្ភារសំណង់ គ្រឿងយន្តកសិកម្ម និងយានជំនិះ។
របាយការណ៍បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយអាស៊ានមានទំហំ ចំនួន២៨,៤ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាដែលមានតម្លៃជិត៣៧ ពាន់លានដុល្លារក្នុងរយៈពេល៨ខែដើមឆ្នាំនេះ។
សម្រាប់ប្រទេសដៃគូពាណិជ្ជកម្មកំពូលទាំង៥របស់ប្រទេសក្នុងអាស៊ានរួមមាន វៀតណាម ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


