សេដ្ឋកិច្ច
ភ្ញៀវទេសចរជាង ៧ ម៉ឺននាក់ ដើរកម្សាន្តនៅខេត្តត្បូងឃ្មុំរយៈពេល ៣ ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរក្នុងស្រុកមកកម្សាន្តតាមតំបន់រមណីយដ្ឋាន នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិប្រមាណ៧៣,៥៨៧នាក់ ស្រី៣៧,៩៥៨នាក់។ ចំនួននេះថយចុះ ៨៣,២៩ ភាគរយ បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ដែលមានចំនួន ៤៤០,៣០០នាក់។

លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានបញ្ជាក់ឱ្យដឹងថា រមណីយដ្ឋានហ្លួងព្រះស្តេចកន មានភ្ញៀវសរុប ៥,២៥០នាក់, រមណីយដ្ឋានទឹកធ្លាក់ហោងមានភ្ញៀវសរុប ៧,២៥០នាក់, រមណីយដ្ឋានព្រះធាតុបាស្រីមានភ្ញៀវសរុប ១៣,៦៦៤នាក់, បុរីរដ្ឋបាលសាលាខេត្តមានភ្ញៀវសរុប ២១,៧៨៨នាក់, ភូមិនេសាទ(មាត់ឃ្មង់)មានភ្ញៀវ ៧១០ នាក់។
ដោយឡែក រមណីយដ្ឋានភូមិអភិវឌ្ឍន៍អន្លង់ជ្រៃមានភ្ញៀវសរុបប្រហែល២០,៨០០នាក់, រមណីយដ្ឋានតាសែដូងក្រអូបមានភ្ញៀវសរុប២,៣៦០នាក់ និងរមណីយដ្ឋានសួនកម្សាន្តធម្មជាតិទឹកហូអូរក្តូងមានភ្ញៀវសរុប១,៧៦៥នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ឲ្យដឹងទៀតថា មន្រ្តីមន្ទីរទេសចរណ៍បានផ្សព្វផ្សាយសារាចរណែនាំលេខ០០៤ សរណន ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងទេសចរណ៍ស្តីពីការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
លោកប្រធានមន្ទីក៏បានណែនាំឲ្យម្ចាស់អាជីវកម្មរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ ហើយសរសេរតម្លៃឲ្យបានច្បាស់លាស់ក្នុងបញ្ជីមុខម្ហូប សម្រាប់ជូនភ្ញៀវដឹងមុន និងបានជួយណែនាំឲ្យភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់រមណីយដ្ឋានឲ្យពួកគាត់វេចខ្ចប់ ទុកដាក់សម្រាមក្នុងធុងសម្រាម និងត្រូវជួយថែរក្សាបរិស្ថានជាដើម៕

អត្ថបទ៖ សាន វីឡែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


