Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តស្វាយរៀង រយៈពេល ៣ថ្ងៃ ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តជាង ៤០ម៉ឺននាក់

បានផុស

នៅ

ព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងជោគជ័យយ៉ាងធំធេង ព្រមទាំងមានការរក្សាសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បូកសរុបលទ្ធផលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងទីតាំងប្រារព្ធកម្មវិធីសង្ក្រាន្តនានាទូទាំងខេត្តស្វាយរៀង មានចំនួនសរុបយ៉ាងច្រើនកុះកររហូតដល់ ៤០៨ ២២១នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ៧២៥នាក់។

តាមរយៈរូបភាព និងសកម្មភាពជាក់ស្តែង សង្កេតឃើញថា នៅតាមទីតាំងនីមួយៗមានការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត បែបប្រពៃណី ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំកម្សាន្ត បង្កបរិយាកាសយ៉ាងសប្បាយរីករាយក្រៃលែង។

ទន្ទឹមនឹងនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធក៏បានដាក់ពង្រាយ ដើម្បីការពារសុវត្ថិភាព និងសម្រួលចរាចរណ៍យ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីទាំងមូលប្រព្រឹត្តទៅដោយរលូន គ្មានការរំខាន។

ភាពជោគជ័យនៃព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំនេះ បានបង្ហាញឱ្យឃើញពីការរីកចម្រើន និងការរៀបចំដ៏ល្អឥតខ្ចោះរបស់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីសំណាក់មហាជនគ្រប់ទិសទី ដែលបានមកក្រេបជញ្ជក់យកនូវភាពសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីលើទឹកដីខេត្តស្វាយរៀងយ៉ាងមហោឡារិក៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម