ព័ត៌មានជាតិ
៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាង ១ លាន ៨ សែននាក់
ក្នុងរយៈពេល ៣ ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាពិសេសព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ខេត្តសៀមរាប ទទួលបានអ្នកទេសចរមកលេងកម្សាន្តប្រមាណជាង ១ លាន ៨ សែននាក់។




យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ ២០២៦ ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបមានប្រមាណ ១ លាន ៨៤២ ពាន់ ៤៣០ នាក់។ ក្នុងនោះ ទេសចរជាតិ និងប្រជាពលរដ្ឋ មានចំនួនជាង ១ លាន ៨៣ ម៉ឺននាក់ និង ភ្ញៀវទេសចរបរទេស ៥ ពាន់ ៤៣៨ នាក់។




ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ឆ្នាំ ២០២៦ នេះ ប្រារព្ធធ្វើឡើងរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមាន ៖ ពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនផងដែរ ជាពិសេស ការប្រណាំងទូកផ្កាចារ ទូកនាគ និងទូក-ង លក្ខណៈមិត្តភាព នៅដងស្ទឹងសៀមរាប បានក្លាយជាផ្ទាំងទស្សនីយភាពមួយដែលមានភាពទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកទស្សនាកម្សាន្តបានច្រើនកុះករ។ ក្រៅពីការកម្សាន្តនៅសៀមរាបសង្ក្រាន្ត ក្នុងក្រុងសៀមរាប ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានអញ្ជើញទៅទស្សនាកម្សាន្តនៅតាម រមណីយដ្ឋានវប្បធម៌ ប្រាង្គប្រាសាទនានា រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន និង រមណីយដ្ឋានកែច្នៃ ដែលមាននៅក្នុងភូមិសាស្ត្រខេត្តសៀមរាបទៀតផង៕
អត្ថបទ ៖ គឿនវេត









-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


