Connect with us

ព័ត៌មានជាតិ

SERC៖ ទុនវិនិយោគចំនួន ៣៨៩ លានដុល្លារអាមេរិកត្រូវបានប្រមូលពីវិស័យមូលបត្រចាក់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ច​

បានផុស

នៅ

​និយ័តករមូលបត្រកម្ពុជា (SERC) បានថ្លែង ក្រុមហ៊ុ​ហ៊ុនចំនួន ២៣ ដែលបានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា (CSX) ដែលក្រុមហ៊ុនទាំង ២៣ នេះ បានប្រមូលសាច់ប្រាក់ ៣៨៩ លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ូ សុជាតិថ្លែងក្នុងពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK ប្រចាំឆ្នាំ២០២៤» នៅផ្សារទំនើប អ៊ីអន ភ្នំពេញ ថ្ងៃទី២៥ ខែតុលានេះ​ ថាក្នុងចំណោមក្រុមហ៊ុនទាំង ២៣ នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញា        បណ្ណបៃតង និងសញ្ញាបណ្ណចីរភាព។

លោកបានថ្លែងថា៖«​​​វិស័យមូលបត្រ គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលមានសក្តានុពលខ្ពស់នៅក្នុងការជំរុញ ការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការផ្តល់នូវប្រភពទុនរយៈពេលវែងសម្រាប់សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន»។ ​

​បើតាម SERC ក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ SERC  បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣១ ក្រុមហ៊ុន និងបានរៀបចំនិងអនុម័តនូវច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ ដើម្បីឱ្យទីផ្សារនេះមានសណ្តាប់ធ្នាប់គណនេយ្យភាព និងតម្លាភាព។

​លោកបានថ្លែងថា៖«សមិទ្ធផលទាំងនេះ ជាសមិទ្ធផលរបស់យើងទាំងអស់គ្នា ដូចនេះ ដើម្បីជំរុញទីផ្សាររបស់យើងឱ្យកាន់តែសកម្ម និងអាចប្រកួតប្រជែងជាមួយទីផ្សារផ្សេងទៀតក្នុងតំបន់ ខ្ញុំសូមឱ្យក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនបោះផ្សាយដែលមានវត្តមាននាថ្ងៃនេះទាំងអស់ សូមចូលរួមយ៉ាងសកម្មនៅក្នុងការជំរុញការផ្សព្វផ្សាយអំពីទីផ្សារមូលបត្រកម្ពុជា ដើម្បីជំរុញនូវសកម្មភាពជួញដូរឱ្យកាន់តែសកម្ម និងទាក់ទាញក្រុមហ៊ុនឱ្យងាក មករកជម្រើសហិរញ្ញប្បទានតាមរយៈទីផ្សារមូលបត្រ»។

លោក ហុង​ សុហួរ ​អគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងថាគិតត្រឹមបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា​មានគណនីជួញដូរជាង ៥៧,០០០ គណនីហើយ និងរំពឹងថា ចំនួននេះនឹងកើនដល់ប្រហែល ៦១,០០០ គណនីត្រឹមចុងឆ្នាំនេះ ដោយកើនបាន​១៥,០០០ ​គណនីថ្មី ក្នុងឆ្នាំ ២០២៤នេះ។ រីឯទំហំជួញដូរជាមធ្យមប្រចាំថ្ងៃវិញ គឺមានប្រមាណជា ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើគិតពីដើមឆ្នាំ ២០២៤មក។

លោកថា៖«បើទោះបីជាទំហំជួញដូរនេះមិនទាន់ធំនៅឡើយ ក៏ប៉ុន្តែទីផ្សាររបស់យើងសកម្មជាងមុន ដោយចំនួនដាក់បញ្ជាចូលទីផ្សារមានការកើនឡើងខ្លាំងក្នុងឆ្នាំនេះ ដែលបានបញ្ជាក់ពីការកើនឡើងនូវការសាកល្បងទីផ្សាររបស់វិនិយោគិនថ្មីៗ ក៏ដូចជាការកើនឡើងនូវ​វិនិយោគិន​សកម្ម»។

«ខ្ញុំមានក្តីស្រមៃមួយថា ផ្សារមូលបត្ររបស់យើងនឹងមានអ្នកវិនិយោគដល់ ១លាននាក់, ការទិញលក់ប្រចាំថ្ងៃដល់ ១០០លានដុល្លារ, ម្ចាស់អាជីវកម្មអាចចូលផ្សារហ៊ុន និងកៀរគទុនបានដល់ ១០០០លានដុល្លារ ក្នុងមួយឆ្នាំ, អ្នកវិនិយោគសាធារណៈនឹងអាចមានភាគហ៊ុន ដែលមានតម្លៃសរុបដល់ ១លានដុល្លារ រាប់ពាន់រាប់ម៉ឺននាក់, ហើយអាជីវកម្ម ដែលមានតម្លៃរយលាន ពាន់លានដុល្លារ នឹងមានរាប់មិនអស់ នៅកម្ពុជា»។ នេះបើយោងតាមលោក ហុង សុហ៊ួរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ៧ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ២០ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច២៣ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ ២៥ លានដុល្លារ មានរៀបចំទីតាំងឲ្យ អ្នកដំណើរអាចឈប់ថតរូបបាន

ជីវិតកម្សាន្ដ២៥ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម