Connect with us

សេដ្ឋកិច្ច

លោក ស៊ូ សុជាតិ៖ ការដាក់ឱ្យដំណើរការថ្នាលជួញដូរទ្រព្យឌីជីថលក្នុងវិស័យមូលបត្រ បង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ

បានផុស

នៅ

លោក ស៊ូ សុជាតិ ​អគ្គនាយក​និយ័ត​ករ​មូលបត្រ​កម្ពុជាបានលើកឡើងថា ការដាក់ឱ្យដំណើរកាថ្នាល​ជួញដូរទ្រព្យឌីជីថល​នៅ​ក្នុងវិស័យមូលបត្រ គឺបង្ហាញ​ពីវឌ្ឍនភាព​នៃ​ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងវិស័យមូលបត្រ តាមរយៈ​ការជំរុញ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​បែប​នេះ នៅក្នុង​កម្មវិធីដាក់ឱ្យដំណើរការផ្ទាល់ជួញដូរទ្រព្យឌីជីថលនៅក្នុងបរិស្ថាន សាកល្បង​បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យមូលបត្ររបស់ក្រុមហ៊ុន ស៊ីធីអ៊ុច-98 កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

បើតាមលោក​ ស៊ូ សុជាតិ ការដាក់ឱ្យដំណើរកាថ្នាល ជួញដូរ​ទ្រព្យឌីជីថល​របស់​ក្រុមហ៊ុន ស៊ីធីអ៊ុច-98 ឯ.ក នៅក្នុងបរិស្ថានសាកល្បង​បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យមូលបត្រ គឺបង្ហាញពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៅ​ក្នុង​វិស័យមូលបត្រ តាមរយៈ​ការជំរុញ​ការ​អនុវត្ត​ក្របខ័ណ្ឌ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបច្ចេកវិទ្យា ហិរញ្ញវត្ថុ។

លោក​បានគូសបញ្ជាក់ថា៖ «បន្ទាប់ពីក្រុមហ៊ុនជោគជ័យក្នុងការសាកល្បងផ្ទាល់ជួញដូរទ្រព្យឌីជីថលក្នុងបរិស្ថានសាកល្បង​បច្ចេក​វិទ្យាហិរញ្ញវត្ថុ​ក្នុងវិស័យមូលបត្រ ក្រុមហ៊ុនអាចស្នើសុំអាជ្ញាបណ្ណ ដើម្បីធ្វើ​អាជីវកម្មផ្តល់សេវាទ្រព្យឌីជីថល ស្របតាមបទប្បញ្ញត្តិជាធរមានផងដែរ»។

កម្មវិធីដាក់ឱ្យដំណើរការថ្នាល ជួញដូរទ្រព្យឌីជីថល ត្រូវបានរៀបចំឡើង​ក្នុងគោល​បំណង​បង្ហាញ​ដល់​សាធារណជន និង​វិនិយោគិន សក្តានុពល​អំពី​ការ​ដាក់​ឱ្យដំណើរការផ្ទាលជួញដូរទ្រព្យឌីជីថល របស់ក្រុមហ៊ុន ស៊ីធីអ៊ុច-98 ឯ.ក ដែល ជាក្រុមហ៊ុនទទួលបានការអនុញ្ញាតពី​និយ័តករមូលបត្រ​កម្ពុជា​ ឱ្យដាក់​ថ្នាល​ជួញដូរទ្រព្យ​ឌីជីថល​ចូលរួម​ក្នុងបរិស្ថាន​សាក​ល្បង​​បច្ចេកវិទ្យា​ហិរញ្ញវត្ថុក្នុងវិស័យមូលបត្រ។

ជាក់ស្តែង​ ថ្នាលជួញដូរ​ទ្រព្យឌីជីថល ជា​ថ្នាលជួញដូរដែល​ប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន ដែលត្រូវ​បាន​មជ្ឈដ្ឋាន​ទូទាំង​ពិភព​លោក​ចាត់ទុក​ថា​ជា​បច្ចេកវិទ្យាថ្មីមួយ ដែល​អាចជួយបង្កើននូវប្រសិទ្ធិភាព សុវត្ថិភាព និង​តម្លាភាព​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ព្រម​ទាំង​បង្កើតនូវ​កាលានុវត្តភាពជាផលិតផល និង​សេវាកម្មហិរញ្ញវត្ថុថ្មីៗនៅក្នុងវិស័យមូលបត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម