Connect with us

សេដ្ឋកិច្ច

​និយ័តករមូលបត្រកម្ពុជា-អាមេរិក ជួបប្រជុំទ្វេភាគី នៅរដ្ឋធានីវ៉ាស៊ីនតោន

បានផុស

នៅ

លោក ​ស៊ូ សុជាតិ ​ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកនិយ័តករ​មូលបត្រ​កម្ពុជា នៅថ្ងៃទី ២១ ខែមេសា ២០២៦ បានជួបប្រជុំទ្វេភាគីជាមួយគណៈ​កម្មការ​មូល​បត្រ​សហរដ្ឋ​អា​មេរិក​​ (U.S. SEC) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតកិច្ចសហប្រតិបត្តិការរវាង និយ័តករ​មូលបត្រ​កម្ពុជា និងគណៈ​កម្មការ​មូល​បត្រ​សហរដ្ឋ​អា​មេរិក ព្រមទាំងបាន ចែករំលែកបទពិសោធ​អំពីការ​ត្រួតពិនិត្យលើទ្រព្យឌីជីថលដោយ និយ័តករ​មូលបត្រ​កម្ពុជា និងគណៈ​កម្មការ​មូល​បត្រ​សហរដ្ឋ​អា​មេរិក​ ព្រមទាំងការដាក់ចេញគោលនយោបាយ​ដែលគាំទ្រដល់ការអភិវឌ្ឍ​វិស័យមូល​បត្រដោយប្រទេសទាំងពីរ។​

​លោក ​ស៊ូ សុជាតិ ​មានប្រសាសន៍ថា គណៈ​កម្មការ​មូល​បត្រ​សហរដ្ឋ​អា​មេរិកបានរៀប​ចំសន្និ​សីទ​អន្តរ​ជាតិ​ចាប់​ពីថ្ងៃ​ទី ​២២ ​ខែមេសា ​រហូត​ដល់សប្ដាហ៍ក្រោយ ​ដោយបាន​អញ្ជើញ​និយ័តករ​មូលបត្រ​កម្ពុជា​ចូលរួម​។​

​លោក ​ស៊ូ សុជាតិ ​បន្ថែមថា ជំនួបទ្វេភាគីរវាងភាគីកម្ពុជា ​និងសហរដ្ឋអាមេរិក នឹងស្វែងរក​ជាមួយ​គ្នា​ដើម្បី​ឈានទៅ​រក​គម្រោង​ណាមួយជាក់ស្ដែង ហើយបន្តធ្វើការជាមួយគ្នា​ក្នុងការ​គ្រប់គ្រង​វិស័យ​មូល​បត្រ។​

​លោកបន្តថា ​នេះក៏ជាឱកាស​សម្រាប់​និយ័តករ​មូលបត្រ​កម្ពុជា ដែលអាចរៀនសូត្រពីអាមេរិក ខណៈ​គណៈ​កម្មការ​មូល​បត្រ​សហរដ្ឋ​អា​មេរិក​​ជានិយ័ករដែលមានវ័យចំណាស់ ហើយធំជាងគេ​។

​គិតមកដល់ពេលនេះ ក្រុមហ៊ុន​ដែលបានបោះផ្សាយ​ និងចុះបញ្ជីលក់មូលបត្រ​នៅផ្សារ​មូល​បត្រកម្ពុជា ​បានប្រមូលសាច់ប្រាក់​ពីទីផ្សារក្នុងរង្វង់ ​៧០០ លានដុល្លារ ​ក្នុងនោះ​មានក្រុមហ៊ុនចំនួន ១២ ​បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ​និងក្រុមហ៊ុនចំនួន ១៥ ​បោះផ្សាយលក់មូល​បត្របំណុល៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម