សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានជិត $៣៦ លាន ពីការលក់សំបុត្រចូលអង្គរ
គិតត្រឹមរយៈពេល ១០ ខែ ឆ្នាំ ២០២៤ មានភ្ញៀវទេសចរបរទេសចំនួនជាង ៧៧ ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរគិតជាទឹកប្រាក់ប្រមាណជិត ៣៦ លានដុល្លារ កើនឡើង ២៩,០៧ % ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ បង្ហាញថា គិតចាប់ពីខែមករា-តុលា មានភ្ញៀវទេសចរបរទេសចំនួន ៧៧៤ ២០៣ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៩,០៧ % ខណៈប្រាក់ចំណូលទទួលបានពីការលក់សំបុត្រចំនួន ៣៥ ៩៨៧ ៩៦១ ដុល្លារ កើនឡើង ២៩,០៧ % ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) ប្រាប់កម្ពុជាថ្មី ថា តួលេខទេសចរណ៍កម្ពុជាកើនឡើង ប៉ុន្តែស្ថានភាពជាក់ស្ដែងនៅតែមានឧបសគ្គ ដែលត្រូវការប្រឹងប្រែងបន្ថែមទៀត។ លោកថា ឧបសគ្គមានច្រើន ខណៈលោកឃើញសញ្ញវិជ្ជមានច្រើនដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមទាំងអស់គ្នា។

លោក ខៀវ ធី ប្រធានសមាគមន៍មគ្គុទ្ទេសក៍ទេសចរអង្គរប្រាប់កម្ពុជាថ្មី ថា វិស័យទេសចរណ៍ជាមាសបៃតង បើមានភ្ញៀវទេសចរកាន់តែច្រើន គឺអាចបង្កើតការងារឱ្យមនុស្សទូទៅ មិនចំពោះតែប្រតិបត្តិករទេសចរណ៍ទេ អ្នកប្រកបរបរកសិកម្មក៏ទទួលផលដែរ ដែលលោកអះអាងថា ជាវិស័យសំខាន់បម្រើការងារច្រើនដល់ប្រទេសជាតិ។
លោក ខៀវ ធី បានឱ្យដឹងថា ក្នុងខែវិច្ឆិកា កំណើនភ្ញៀវទេសចរអន្តរជាតិមកលេងច្រើននៅខេត្តសៀមរាប ដោយមានការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ពេញអស់ហើយ។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិសរុបចំនួនជាង ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់៕
អត្ថបទ ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


