Connect with us

សេដ្ឋកិច្ច

CDC អនុម័ត​គម្រោងវិនិយោគចំនួន ៤៣ ជាមួយទុន​ ជាង ៩០០ លានដុល្លារ​ ក្នុងខែវិច្ឆិកា​

បានផុស

នៅ

​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត​គម្រោងថ្មីចំនួន ៤០ និងគម្រោងពង្រីកផលិតកម្មចំនួន ៣ ​គម្រោងដែលមានទុន វិនិយោគចំនួន ៩៤០ លានដុល្លារ និងអាចបង្កើតការងារ ៣៩ ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុងចំណោមគម្រោងវិនិយោគសរុប ​គម្រោងវិនិយោគដែលមានទីតាំង​ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច​ពិសេស​ មានចំនួន ៣២ គម្រោង និង​គម្រោង​វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច​ពិសេស មានចំនួន ១១ គម្រោង។

​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​សង្ឃឹមថា ​វិនិយោគិនអន្តរជាតិ​ជាច្រើនទៀត ​នឹងមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ​នៅឆ្នាំ ២០២៥ ​ខណៈមាន​ក្រុមហ៊ុនមួយចំនួន ​នៅប្រទេសចិន និងប្រទេសផ្សេងទៀត ​ចង់រើទីតាំងមកកម្ពុជា។

​កម្ពុជារំពឹងថា គម្រោងចំនួន ៤០០ នឹងត្រូវបានអនុម័ត នៅក្នុងឆ្នាំ ២០២៤ ខណៈគិតមកដល់ពេល​នេះ គម្រោងចំនួន ៣៧៩ ត្រូវបានអនុម័តជាមួយទុនវិនិយោគប្រមាណជាង ៦ ពាន់លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម