Connect with us

សេដ្ឋកិច្ច

​រដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអឺរ៉ុប ជួបប្រជុំសន្ទនាលើកទី៤ សំដៅកែលម្អបរិយាកាសធុរកិច្ច

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី ២៣ មិថុនា ២០២៦ បានដឹកនាំកិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អឺរ៉ុប រួមជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចសន្ទនាលើកទី៤ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-អឺរ៉ុប បានលើកយកប្រធានបទជាអាទិភាព មកពិភា​ក្សាផ្លាស់ប្តូរយោបល់ ជាមួយស្មារតីសហការ ក្នុងការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមនានា សំដៅធានាឱ្យបាននូវការបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ភាពអនុគ្រោះជាអតិបរមាដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនពីសហភាពអឺរ៉ុប។

វេទិកានៃកិច្ចសន្ទនានេះ គឺធ្វើឡើងដើម្បីបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុង វេទិកានៃកិច្ចសន្ទនាទាំង៣លើកកន្លងមក សំដៅជំរុញឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ កាន់តែមានភាពប្រសើរឡើង ព្រមទាំងកសាងទំនុកចិត្តពីសំណាក់សហគមន៍ធុរកិច្ចអឺរ៉ុប ដែលកំពុងមានប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។

លើសពីដើរតួជាវេទិកាសម្រាប់ស្វែងរកដំណោះស្រាយជូនវិនិយោគិន កិច្ចសន្ទនាបែបត្រង់ទៅត្រង់មក គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយ ក្នុងការតម្រង់ទិសដៅវិនិយោគរបស់កម្ពុជា ឱ្យស្របទៅនឹងនិន្នាការសកល ជាពិសេសការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

តាមរយៈកិច្ចសហការជិតស្និទ្ធរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង EuroCham ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម កម្ពុជា-សហភាពអឺរ៉ុប ដែលមានស្រាប់នឹងបន្តរីកលូតលាស់កាន់​តែរឹងមាំ ហើយរំពឹងថា នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការទាក់ទាញគម្រោងវិនិយោគគុណភាពថ្មីៗបន្ថែមទៀត នាពេលអនាគត។

តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍វិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។

តំណាងវិនិយោគិនអ៊ឺរ៉ុប ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះ​ស្រាយនានា បន្ទាប់ពីបានលើកឡើងនៅកិច្ចប្រជុំទាំង ៣ លើក កន្លងមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម