ព័ត៌មានជាតិ
បន្លែសរីរាង្គខេត្តមណ្ឌលគិរីមួយថ្ងៃ ប្រមូលលក់ចេញបាន ១ តោន ខណៈអតិថិជនហ៊ានទិញឲ្យតម្លៃខ្ពស់
ការ៉ុត ស្ពៃក្ដោប ស្ពៃបូកគោ ម្ទេសហាវៃ ប៉េងប៉ោះធំ ខ្ទឹមបារាំង ខ្ទឹមក្រហម សាលាដស្រួយ ដើមខាត់ណា ខាត់ណាផ្កា ត្រូវបានសហគមន៍នៅភូមិចម្ការតែ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីអះអាងថា ក្នុងមួយថ្ងៃអាចប្រមូលលក់បានជាង ១ តោន តាមរយៈក្រុមហ៊ុនដែលចុះប្រមូលទិញយកទៅលក់ និងចែកចាយបន្តនៅតាមផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ។

លោក លឿង វាន់ថន កសិករដាំបន្លែនៅសហគមន៍ភូមិចម្ការតែ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីបានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានដែលបានចុះដល់ចម្ការ ក្នុងបេសកកម្មចុះផ្សព្វផ្សាយពីសក្ដានុពលរបស់ខេត្តមណ្ឌលគិរី ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជាថា បន្លែដែលសហគមន៍ដាំដុះមានច្រើនមុខ តាមការកុម្ម៉ង់របស់ក្រុមហ៊ុន។
ដោយអនុវត្តតាមកិច្ចសន្យាជាមួយក្រុមហ៊ុន លោក លឿង វ៉ាន់ថន បានបញ្ជាក់ថា បន្លែដែលសហគមន៍ដាំដុះផ្តោតសំខាន់លើសុវត្ថិភាព ហើយត្រូវអនុវត្តតាមបច្ចេកទេសតាមការណែនាំពីមន្រ្តីជំនាញ។



ខណៈបន្លែសរីរាង្គរបស់សហគមន៍ដាំដុះយកចិត្តទុកដាក់គិតគូរខ្ពស់ពីសុវត្ថិភាពដល់អ្នកទទួលទាន លោក លឿង វាន់ថា បានបន្តថា នៅពេលប្រមូលផលមិនបារម្ភខ្វះទីផ្សារ ដោយសារមានកិច្ចសន្យាជាមួយក្រុមហ៊ុនដែលចុះមកប្រមូលទិញយកទៅលក់ចែកចាយបន្តនៅតាមទីផ្សារធំៗដូចជាអ៊ីអន និងជីបម៉ុង ហើយក៏ទទួលបានតម្លៃខ្ពស់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


