Connect with us

សេដ្ឋកិច្ច

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

បានផុស

នៅ

យុទ្ធនាការហូបពងទា បង្កើតឡើងដើម្បីបំផុសគំនិតប្រជាពលរដ្ឋជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក និងចូលរួមចំណែកជួយកសិករខ្មែរដែលជាអ្នកចិញ្ចឹមទាយកពង ខណៈមួយរយៈពេលចុងក្រោយនេះពងទារបស់កសិករ ហាក់មិនសូវមានទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា យុទ្ធនាការហូបពងទានេះ ត្រូវបានដាក់ចេញដោយលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ខណៈដែរមួយរយៈចុងក្រោយនេះ កសិករដែលជាអ្នកចិញ្ចឹមទាយកពង ដែលស្ថិតនៅក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាល បានជួបប្រទះនូវបញ្ហាទីផ្សារពងទាមិនអាចលក់ចេញទាន់ពេលវេលា ដែលជាហេតុនាំឱ្យពងទាសល់ច្រើន។

លោកបន្តថា ឃុំដែលមានអ្នកចិញ្ចឹមទាយកពងច្រើន ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្ដាលមានចំនួន៤ឃុំ ក្នុងនោះមាន៖  ឃុំស៊ីធរ ឃុំវិហារសួគ៌ ឃុំសន្លុង និងឃុំកំពង់ចំលង ដែលភាគច្រើនឃុំទាំងនេះគឺសម្បូរទៅដោយកសិករចិញ្ចឹមទាយកពង។

លោក ចេង ឌីណា បានឱ្យដឹងទៀតថា បន្ទាប់ពីមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងនោះក៏ឃើញមានសប្បុរសជនជាច្រើននាក់ទៀត បានរួមគ្នាជួយទិញពងទាពីកសិករដែលកំពុងជួបការលំបាក ដោយក្នុងពងទា១គ្រាប់ តម្លៃ៣៥០រៀល។

លោកស្រី ណេង ដាលីន មេឃុំសន្លុង បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដែរថា ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រដ្ឋបាលឃុំសន្លុង ក៏បានជួយសម្រួលទិញពងទាពីប្រជាកសិករក្នុងមូលដ្ឋានឃុំសន្លុង ដែលកំពុងជួបបញ្ហាពងទាធ្លាក់ថ្លៃ និងដើម្បីជួយសម្រួលដោះបន្ទុករបស់កសិករបានមួយគ្រា។

លោកស្រី បន្តថា ចំពោះពងទាដែលប្រមូលទិញពីកសិករ រដ្ឋបាលឃុំសន្លុង ក៏បានយកទៅចែកជូនដល់មន្រ្តីឃុំ មេភូមិ អនុភូមិ សមាជិភូមិ ប្រជាការពារភូមិ និងបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ដែលរស់នៅក្នុងមូលដ្ឋានឃុំសន្លុងបានយកទៅចម្អិនធ្វើម្ហូបតាមផ្ទះរៀងៗខ្លួន ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម