ព័ត៌មានជាតិ
សមាគមធុរកិច្ចធំៗពីរចាប់ដៃគ្នាដើម្បីលើកកម្ពស់វិស័យ GFT និងភស្តុភារកម្មនៅកម្ពុជា
សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងសមាគមភស្តុភារកម្មកម្ពុជា (CLA) សហការគ្នាដើម្បីកសាងបរិយាកាសធុរកិច្ចប្រកបដោយនិរន្តរភាព សម្រួលពាណិជ្ជកម្ម និងការដឹកជញ្ជូន និងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសម្លៀកបំពាក់កាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលសម្រាប់អ្នកដំណើរ(GFT) ជាពិសេសដើម្បីរួមចំណែកដល់ការលើកកម្ពស់ផ្នែកភស្តុភារកម្មរបស់កម្ពុជា។

សម្រាប់ការសហការនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ដោយមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង លោកគង់ សាង ប្រធាន TAFTAC និង លោក ហាក់ លាងហ៊ ប្រធានCLAនៅទីស្នាក់ការរបស់ TAFTAC ។
ថ្លែងក្នុងឪកាសនោះ លោក គង់ សាងថា ការសម្រេចបាននូវ MoU នៅថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំរវាងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) និងភស្តុភាររបស់កម្ពុជា។
លោកថា៖«ព្រឹត្តិការណ៍នេះផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ទាំងសមាជិក TAFTAC និង CLA ក្នុងការផ្សារភ្ជាប់ ផ្លាស់ ប្តូរគំនិត និងស្វែងយល់ពីភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ ភស្តុភារកម្មប្រកបដោយ ប្រសិទ្ធភាពនិងអាចជឿជាក់បាន គឺមានសារៈសំខាន់សម្រាប់ការរីកចម្រើននៃឧស្សាហកម្មរបស់យើង ហើយតាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយ CLA យើងអាចបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ កាត់ បន្ថយការចំណាយ និងពង្រឹងជំហររបស់កម្ពុជានៅក្នុងពាណិជ្ជកម្មសកល»។

«ការចុះអនុស្សរណៈនៃយោគយល់គ្នានេះជាការប្តេជ្ញាចិត្តជាផ្លូវការរបស់យើងចំពោះកិច្ចសហប្រតិបត្តិការលើផ្នែកជាច្រើន។ ចាប់ពីការកែលម្អដំណោះស្រាយផ្នែកភស្តុភារកម្មសម្រាប់សមាជិករបស់យើង រហូតដល់ ការតស៊ូមតិដើម្បីឱ្យមានគោលនយោបាយដែលល្អសម្រាប់ឧស្សាហកម្ម ភាពជាដៃគូនេះនឹងជំរុញឱ្យមាន សមត្ថភាពប្រកួតប្រជែងកាន់តែខ្លាំង និងចីរភាពសម្រាប់វិស័យទាំងពីរ»។
យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាទៅទីផ្សារអន្តរជាតិដែលភាគច្រើនទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក សម្រេចបាននូវទំហំទឹកប្រាក់ ១៣,៩២ ពាន់លានដុល្លារ នៅក្នុង ឆ្នាំ ២០២៤ បានកើនឡើងពី ២៣ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។

ក្នុងនោះការនាំចេញសម្លៀកបំពាក់សម្រេចបានទឹកប្រាក់ចំនួន ៩,៧៩ ពាន់លានដុល្លារ កើនឡើង ២៤ ភាគរយ, សម្ភារៈធ្វើដំណើរបាន ១,៩៥ ពាន់លានដុល្លារ កើន ១៩,៦ ភាគរយ និងស្បែកជើង ១,៦៨ ពាន់លានដុល្លារ កើន ២៣ ភាគរយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


