សេដ្ឋកិច្ច
កម្ពុជារំពឹងកំណើនវិនិយោគមកពីជប៉ុន បន្ថែមទៀត
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារំពឹងថា ថ្នាក់ដឹកនាំក្នុងវិស័យឯកជនជប៉ុននឹងជំរុញការផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពវឌ្ឍនភាពថ្មីៗ និងបរិយាកាសវិនិយោគរបស់កម្ពុជាទៅកាន់សហគមន៍ធុរកិច្ចនៃប្រទេសជប៉ុន ដើម្បីទាក់ទាញ និងជំរុញកំណើនការបោះទុនវិនិយោគដោយផ្ទាល់ពីជប៉ុន នៅក្នុងប្រទេសកម្ពុជាមួយកម្រិតបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅរសៀលថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៥។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែផ្តល់នូវជំនួយគាំទ្រកម្ពុជាក្នុងគ្រប់រូបភាព ទាំងផ្នែករឹង និងផ្នែកទន់។
លោក TAKAHASHI Fumiaki បានកត់សម្គាល់ឃើញនូវភាពរីកចម្រើនថ្មីៗ ដែលគួរជាទីកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំ និងអ្នកពាក់ព័ន្ធគ្រប់វិស័យ។

ជាមួយគ្នានេះ អ្នកតំណាងក្រុមហ៊ុនជប៉ុនដែលមានវត្តមានអមដំណើរឯកឧត្តមប្រធានសមាគម បានធ្វើបទបង្ហាញអំពីក្រុមហ៊ុនរបស់ខ្លួន ដោយលើកយកជំនាញឯកទេស, ព័ត៌មានផលិតផល, និងបច្ចេកវិទ្យាថ្មីៗ មកម្រាបជូនថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


