Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលអនុម័តគម្រោងបង្កើតរោងចក្រផលិតសំបក​កង់រថយន្ត មានទុនវិនិយោគ $២៤២ លាន

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ជាមួយទុនវិនិយោគសរុប ២៤២ លានដុល្លារនៅក្នុងខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេស អាយ អេស អាយ ខេត្តព្រះសីហនុ ដែលអាចបង្កើត​ការងារ​បាន ២៤០៨ កន្លែង។

នៅខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង​វិនិយោគសរុបចំនួន៥៩​គម្រោង ដែលមាន​ទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ​បានប្រមាណ៣៩ពាន់ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun ប្រាប់កម្ពុជាថ្មីថា វត្តមានរោង​ចក្រ​ផលិតសំបកកង់រថ​យន្តធំៗ បានធ្វើឱ្យដំណាំកៅស៊ូនៅកម្ពុជា​កាន់តែរីក​ដុះ​ដាលនៅពេល​អនាគត ជាពិសេសនឹងជួយរក្សាបានលំនឹងទីផ្សារនៃអនុវិស័យមួយនេះ និងទាក់ទាញ​ការវិនិ​យោគ។

នាយកប្រតិបត្តិក្រុមហ៊ុន Sailun បានអះអាងថា នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនរបស់លោក គ្រោងប្រើ​ប្រាស់​កៅ​ស៊ូ​ក្នុងស្រុករហូតដល់ ១០ ម៉ឺនតោន បន្ទាប់ពីរោងចក្ររបស់លោកបានប្រើប្រាស់ចំនួន ៥ ម៉ឺនតោនកាលពី​ឆ្នាំ​មុន។

លោក គឹន ឧត្តមមុនីស៊ីណាត បន្ថែមថា៖ «ប្រជាពលរដ្ឋដែលចង់ដាំកៅស៊ូ​មិនទាន់​ហួសពេលទេ​ គ្រាន់តែវត្តមានរោងចក្រផលិតសំបកកង់រថយន្ត Sailun ចំនួន ៣ បច្ចុប្បន្នការ​ផ្គត់ផ្គង់នៅខ្វះ ចុះទម្រាំតែរោងចក្រទាំង ៣ នោះគាត់ផលិតពេញបន្ទុក អាចនិយាយបានថា តម្រូវការ វាមិនមែនត្រឹមតែ ១០ ម៉ឺនតោន ហ្នឹងទេ តម្រូវការវា​អាចនឹង​លើស​​ហ្នឹងទៅ​ទៀត»។

លោក គឹន ឧត្តមមុនីស៊ីណាត បន្តថា ថ្មីៗនេះមានរោងចក្រមួយទៀត កំពុងតែសាងសង់ ដែល​បោះទុនវិនិយោគរហូតដល់ ៥០០ លានដុល្លារ បន្ថែមទៀត និងមានរោងចក្រ ២ ទៅ៣ បន្ថែម​ទៀត នៅពេលដែលរោងចក្រទាំងនេះ សាង​សង់​រួចរាល់ នឹងស្រូប​ទាញជ័រកៅ​ស៊ូបន្ថែម​ទៀតដែលទាមទារឱ្យកសិករត្រូវតែដាំបន្ថែមទៀត។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានឱ្យដឹងថា បច្ចុប្បន្ន រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ បានស្រូបយក​ជ័រ​កៅ​ស៊ូក្នុងស្រុកប្រមាណ ១៥ ម៉ឺនតោន ដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ។

លោក ឃុន កក្កដា ថ្លែងថា៖ «កាលពីមុនយើងអត់មានរោងចក្រ យើងយកជ័រកៅ​ស៊ូទៅកែ​ច្នៃ​ជា​របស់​ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង និងសម្ភារៈផ្សេងៗទៀត តែឥឡូវ យើងមាន​វត្តមាន​រោង​ចក្រកង់ឡានចំនួន ៣ អាចស្រូបយកជ័រកៅ​ស៊ូកម្ពុជា ក្នុងរង្វង់ ១៥ ម៉ឺនតោន ទៅ ២០ម៉ឺន តោន ក្នុងមួយឆ្នាំ»។

យោងតាមក្រសួងកសិកម្ម នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញកៅស៊ូចំនួន ៥៩ ៧៥៤ តោន ធ្លាក់ចុះ ១៣,៨% ធៀបនឹង​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ​មុន ខណៈតម្លៃជ័រ​កៅស៊ូ​បានកើនដល់ ១៩២៣ ដុល្លារ ក្នុង​មួយ​តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជិត ១១៥ (១១៤,៩)​ លានដុល្លារ កើនឡើង ១៤,៤%។

នៅក្នុងឆ្នាំ ២០២៤ ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យ​កម្ពុជា​រក​ចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញផលិតផល​សំបងកង់​រថយន្ត​មាន​ទឹកប្រាក់ជាង​៨៧៤,៦លានដុល្លារកើនឡើងជិត១៣០ភាគរយធៀប​នឹងឆ្នាំ២០២៣​ដែល​មានទឹកប្រាក់តែជាង៣៨០,៦លានដុល្លារ​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៥២ វិនាទី មុន

ដំណើរការសាងសង់គម្រោងបុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានបញ្ចប់សរុប ៣,៣៥៨ផ្ទះ និងកំពុងសាងសង់ជាងមួយពាន់ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

ព័ត៌មានជាតិ២២ នាទីutes មុន

ខេត្តត្បូងឃ្មុំ គ្រោងប្រមូលផលទុរេនប្រមាណ​១ម៉ឺន៥ពាន់តោន លក់ទៅកាន់ទីផ្សារ

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

បទឈប់បាញ់៧២ម៉ោង ដែលប្រកាសដោយលោក ពូទីន ចាប់ផ្តើមហើយ

សន្តិសុខសង្គម១ ម៉ោង មុន

ផ្ដើមចេញពីការបូមប្រេងចេញពីរថយន្ដដឹកប្រេង បង្កជាអគ្គិភ័យឆេះស្លាប់ក្មេងប្រុសស្រី៣នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប៉ាគីស្ថាន​បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា​៥​គ្រឿង​ ខណៈ​ជនស៊ីវិលស្លាប់កើនឡើងជាបន្ត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

សន្តិសុខសង្គម១៨ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងប្រតិបត្តិការរដ្ឋបាលនៅតំបន់ផ្លូវរថភ្លើង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ប្រើ​ដ្រូន​វាយ​ប្រហារ​ក្រុង​មូស្គូ​៣​ថ្ងៃ​ជាប់​គ្នា ចំ​ពេល​មេ​ដឹក​នាំ​ចិន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ

Sokha Hotels

ព័ត៌មានពេញនិយម