Connect with us

សេដ្ឋកិច្ច

ទូតចិនសន្យាជួយផ្សព្វផ្សាយទុរេនខ្មែរ និងនាំចេញទៅកាន់ទីផ្សារចិន

បានផុស

នៅ

លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានសន្យា​ជួយ​ផ្សព្វ​ផ្សាយ​​ទុរេនខ្មែរ និងទាក់​ទាញ​ការវិនិយោគការដាំដុះ កែឆ្នៃផលិតផល​កសិកម្មខ្មែរ ជាពិសេស​ដំណាំ​​ទុរេន​ និងជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង វិនពិន បានលើកក្នុងពេលបានចុះទស្សនាចម្ការស្ដេចទុរេនកំពត និងភ្លក្ស​ទុរេន​អៅ​ខាក់ កាលពីពេលថ្មីៗនេះ ដើម្បីស្វែងយល់ពីលក្ខណះពិសេស ប្រភេទទុរេនខ្មែរ ការដាំដុះថែ​ទាំ ប្រមូលផល ទុកដាក់ និងចែកចាយទុរេនតាមរបៀបខ្មែរ។

លោក វ៉ាង វិនពិន មានប្រសាសន៍ថា៖ «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្ស​ទុរេន​​អៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគ​មសហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់​កាន់​តែ​ច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត»។

លោក ឃឹម ប៊ុនឡែន ស្ថានិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេនបានលើកឡើងថា កម្ពុជា​​ជា​ទឹកដីកសិកម្មថ្មី ដីមានជីវជាតិច្រើន ជាពិសេសដីដំណាំទុរេនជាប្រភេទជម្រើសដីល្អ, ហើយដំណាំនេះត្រូវការប្រើប្រាស់ជីថ្នាំកសិកម្មសរីរាង្គច្រើន ជីគីមីតិចតូច, ជាងនេះទៀតសោត ជា​ទម្លាប់​កសិករដាំទុរេននៅកម្ពុជាមានការប្រយ័ត្នប្រយែង និងគិតពីនិរន្តភាពនៃដើមទុរេន លើស​ពីចំ​ណូល​រយៈពេលខ្លី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម