ព័ត៌មានជាតិ
រដ្ឋដាក់ចេញគោលការណ៍ណែនាំ ៧ ចំណុច ដើម្បីគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្ម
ដើម្បីធានាបាននូវការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ និងធានាឱ្យបាននូវការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ណែនាំ ៧ ចំណុច ដល់កម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ។

នៅក្នុងសេចក្តីណែនាំ ៧ ចំណុច នោះរួចមាន៖ ១. ត្រូវមានភ្នាក់ងារសន្តិសុខគ្រប់គ្រាន់ និងមានសមត្ថភាព ដើម្បីពិនិត្យមើលភ្ញៀវចេញ-ចូល រក្សា សន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងបរិវេណកាស៊ីណូ និងមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ។ ២. ត្រូវហាមឃាត់ដាច់ខាត ការយកអាវុធជាតិផ្ទុះ និងសារធាតុដែលអាចមានគ្រោះថ្នាក់ ដែលបង្ក ឱ្យមានអស្ថិរភាព និងសន្តិសុខសណ្តាប់ធ្នាប់ ចូលក្នុងបរិវេណកាស៊ីណូ និងមណ្ឌលល្បែង ពាណិជ្ជកម្មសមាហរ័ណ។
៣. ត្រូវបំពាក់ម៉ាស៊ីន ឬឧបករណ៍ស្កេនអាវុធជាតិផ្ទុះ និងសារធាតុដែលអាចបង្កឱ្យមានគ្រោះថ្នាក់ នៅច្រកចេញ-ចូល ក្នុងបរិវេណកាស៊ីណូ និងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ដោយ ត្រូវដំណើរការ ២៤/២៤ម៉ោង។ ៤. ត្រូវហាមឃាត់ដាច់ខាតចំពោះពលរដ្ឋខ្មែរ បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ បុគ្គលដែលជា មុខសញ្ញាប្រព្រឹត្តបទល្មើស មុខសញ្ញាហាមឃាត់ និងបុគ្គលដែលត្រូវបានរឹតត្បិតពីការលេង ល្បែងចូលលេងល្បែងក្នុងកាស៊ីណូ។

៥. ត្រូវរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាព នៅក្នុងបរិវេណកាស៊ីណូ និងមណ្ឌលល្បែងពាណិជ្ជកម្ម សមាហរ័ណ។ ៦. ត្រូវមានវិធានការទប់ស្កាត់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុង បរិវេណកាស៊ីណូ និងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ជាអាទិ៍ សកម្មភាពបោកបន្លំ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងអំពើឧក្រិដ្ឋកម្មផ្សេងៗ។
៧. ត្រូវរាយការណ៍ជូន អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ទាន់ពេលអំពីសកម្មភាពល្មើស និងសកម្មភាព ណាមួយដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ ដែលកើតមានឡើង នៅក្នុងបរិវេណកាស៊ីណូ និងមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ។

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នឹងចាត់មន្ត្រីជំនាញចុះតាមដាន និងត្រួតពិនិត្យតាមការចាំបាច់។ ក្នុងករណី កម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករ កាស៊ីណូមិន អនុវត្តតាមសេចក្តីណែនាំនេះ ចាត់ទុកជាការប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លិខិតបទដ្ឋានគតិយុត្ត ត្រូវប្រឈមការដាក់ទណ្ឌកម្មរដ្ឋបាល និង/ឬពិន័យអន្តរការណ៍ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ទទួលបានសេចក្តីណែនាំនេះ កម្មសិទ្ធិករមណ្ឌលល្បែងពាណិជ្ជកម្មសមាហរ័ណ ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ដោយ ស្មារតីទទួលខុសត្រូវ និងឱ្យមានប្រសិទ្ធភាពខ្ពស់។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ គ.ល.ក. បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូ ចំនួន ១៩៥ ក្នុងនោះ ១ ត្រូវបានដកហូត, ៣ ត្រូវបានព្យួរ និង ១៥ ត្រូវបានផុតសុពលភាព។ កាស៊ីណូដែល គ.ល.ក. បានផ្ដល់អាជ្ញាបណ្ណមាននៅតំបន់ព្រំដែនកម្ពុជា-ថៃ, កម្ពុជា-វៀតណាម, តំបន់ជាប់មាត់សមុទ្រ, និងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ នៅខេត្តព្រះសីហនុ មានកាស៊ីណូចំនួន ៨៣ ដែលទទួលបានអាជ្ញាបណ្ណពី គ.ល.ក.។
នៅឆ្នាំ២០២៤ គ.ល.ក. ប្រមូលចំណូលកាតព្វកិច្ចពីល្បែង (ទាំងកាស៊ីណូ និងល្បែងផ្សងសំណាង) បានចំនួន ២៥៤, ៩០៧ ប៊ីលានរៀល, កើនឡើងចំនួន ៨៥% ធៀបនឹងឆ្នាំ២០២៣។ បើយោងតាមតួលេខ យើងអាចវាយតម្លៃបានថា ស្ថានភាពនៃការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មជា មានលក្ខណៈល្អប្រសើរនៅក្នុងឆ្នាំនេះ។
«កាស៊ីណូនៅខេត្តព្រះសីហនុមានដំណើរការធម្មតា និងមានចំនួនថយចុះបន្តិច ដោយសារអាជ្ញាបណ្ណកាស៊ីណូមួយចំនួនត្រូវបានផុតសុពលភាព នៅដំណាច់ឆ្នាំ២០២៤។ ចំពោះល្បែងអនឡាញ មិនត្រូវបានផ្តល់អាជ្ញាបណ្ណដោយ គ.ល.ក. ទេ។ រាល់ល្បែងដែលដំណើរការដោយមិនមានអាជ្ញាបណ្ណជាល្បែងស៊ីសងខុសច្បាប់ ដែលត្រូវចាត់វិធានការបង្រ្កាបតាមច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង។ អនុលោមតាមច្បាប់នេះ ក្រសួងមហាផ្ទៃមានសមត្ថកិច្ចក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់»។ នេះបើយោងតាមមន្រ្តីរបស់ គ.ល.ក.ថ្លែងប្រាប់កម្ពុជាថ្មីកន្លងមក៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ