Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះថ្ងៃចន្ទនេះ ក្រោយ​ជំនួបត្រាំ-ពូទីន

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះសម្រាប់ការជួញដូរ​លើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ដោយសារតែភាព​ស្រាកស្រាន្តនៃកង្វល់ផ្គត់ផ្គង់ ក្រោយជំនួបរវាងប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ និងមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ពាក់ព័ន្ធ​ដំណោះស្រាយ​បញ្ចប់ការឈ្លាន​ពាន​អ៊ុយក្រែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ តម្លៃប្រេងឆៅនាពេលអនាគត​ម៉ាក​ Brent បានធ្លាក់ចុះ ២៦ សេន ឬ ០,៣៩ ភាគរយ ​មកនៅត្រឹម ៦៥,៥៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជាង ៨ ព្រឹក នៅក្រុងហុងកុងុំ តម្លៃប្រេង​អាមេរិក ម៉ាក​ West Texas Intermediate (WTI) វិញ បាន​ធ្លាក់ចុះ ១៨ សេន ឬ ០,២៩ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦២,៦២ ដុល្លារ/បារ៉ែល។ ​

លោក ត្រាំ កាលពីថ្ងៃសុក្រ បាន​ជួបជាមួយ​លោក ពូទីន ដើម្បីស្វែងរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដោយ​ ត្រាំ បាន​និយាយថា ជំនួបបញ្ចប់ទៅប្រកបដោយផលិតភាព។ ក្រោយ​ពីនេះ​ លោក ក៏​បាន​និយាយថា លោកគ្មានគម្រោងដាក់ពន្ធចិន​បន្ថែម​ចំពោះការទិញ​ប្រេងរុស្ស៊ីទេ នាពេល​ឥឡូវនេះ។

អ្នកវិភាគយល់ឃើញថា នេះបង្ហាញពីការបន្ធូរបន្ថយភាពតានតឹង ដែលធ្វើឱ្យកង្វល់ជុំវិញការផ្គត់ផ្គង់ប្រេងរុស្ស៊ីបា​នស្រាកស្រាន្ត។ កន្លងមក លោក ត្រាំ បានគំរាមដាក់ពន្ធលើប្រទេសដែលទិញ​ប្រេងរុស្ស៊ី ដែលជាគោលដៅទណ្ឌកម្ម​របស់លោកខាងលិច ចំពោះការឈ្លានពាន​អ៊ុយក្រែន​។ លោកបាន​ប្រកាសដំឡើងពន្ធដល់ឥណ្ឌារហូតដល់ ៥០ ភាគរយ​ ប៉ុន្តែគោលនយោបាយពន្ធបែបនេះ ក៏ធ្វើឱ្យ​តម្លៃប្រេងធ្លាក់ចុះផងដែរ ដោយសារតែកង្វល់ពីសកម្មភាពសេដ្ឋកិច្ច។

ការធ្លាក់ចុះនៃតម្លៃប្រេងនារយៈពេលប៉ុន្មានសប្ដាហ៍ចុង​ក្រោយនេះ ក៏រួមចំណែកផងដែរ ដោយ​ក្ដីរំពឹងពីកំណើននៃការផ្គត់ផ្គង់ប្រេង ខណៈអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ព្រមព្រៀងលើការបង្កើន​ផលិតកម្មប្រេងនាពេល​ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម