Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ចិន បើកដំណើរការសាកល្បង QR​ កូដ ទូទាត់ប្រាក់ឆ្លងដែន

បានផុស

នៅ

ធនាគារឥណ្ឌូណេស៊ី (BI) និងធនាគារប្រជាជនចិន (PBoC) ដែលជាធនាគារកណ្ដាលនៃប្រទេសទាំង២ បានចាប់ផ្តើមបើកដំណើការសាកល្បង​ប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនដោយ​ប្រើ ខ្យូរអ កូដ (OR ​កូដ) ​ដោយតភ្ជាប់ ស្ដង់ដារ QR Code ឥណ្ឌូណេស៊ី ​(QRIS) ជាមួយនឹងប្រព័ន្ធទូទាត់របស់​ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់កាសែត Antara ទេសាភិបាលធនាគារឥណ្ឌូណេស៊ី លោក Perry Warjiyo បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «ការអភិវឌ្ឍ​ និងនវានុវត្តន៍ជាបន្តបន្ទាប់នៃលក្ខណៈពិសេស QRIS មានគោលបំណងពង្រីកការទទួលយក និងគាំទ្រដល់ការរួមបញ្ចូលនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល។ នវានុវត្តន៍មួយ​ក្នុងចំណោមនោះ គឺ​ការប្រើ QRIS ឆ្លង​ដែន​»។

លោកបានពន្យល់ថា ការតភ្ជាប់​ការ​ទូទាត់រវាងឥណ្ឌូណេស៊ី និងចិន នឹងជួយសម្រួលដល់ពាណិជ្ជកម្មឆ្លងព្រំដែន និងប្រតិបត្តិការហិរញ្ញវត្ថុ ជាពិសេសសម្រាប់សហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) និងជំរុញទេសចរណ៍រវាងប្រទេសទាំង​២។

ទេសាភិបាលធនាគារកណ្តាលដដែល បានសម្តែងក្តីសង្ឃឹមថា ការសាកល្បងនេះនឹងទទួលបានជោគជ័យ ហើយ​នឹង​នាំទៅដល់ការបើកដំណើរការជាផ្លូវការនៃ QRIS ឆ្លង​ដែនទៅកាន់ទីផ្សារ​ចិន។

គួរគូសបញ្ជាក់ថា ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០១៩​ QRIS សម្រេចបាននូវការពង្រីក​ខ្លួន​ឆ្លងដែន ​ហើយបច្ចុប្បន្ន មាន​ប្រតិបត្តិការនៅម៉ាឡេស៊ី ថៃ និងសិង្ហបុរី។ បន្ថែមពីលើការសាកល្បងនៅ​ចិន ធនាគារឥណ្ឌូណេស៊ីក៏បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការប្រើប្រាស់ QRIS ឆ្លងដែន​នៅជប៉ុនកាលពីថ្ងៃអាទិត្យផងដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម