សេដ្ឋកិច្ច
កម្ពុជា-ឥណ្ឌា ដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាម QR Code ជាផ្លូវការ
កម្ពុជា-ឥណ្ឌា នៅថ្ងៃទី ០២ មិថុនា ២០២៦ បានដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១។ ពិធីដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតបានធ្វើឡើង ក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតឥណ្ឌប្រចាំកម្ពុជា។

ស្របពេលកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា ការដាក់ឱ្យដំណើរការជាផ្លូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌាដែលធ្វើដំណើរមកកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមឃ្យូអរកូតរបស់អាជីវករប្រមាណជាង ៤,៥ លាទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាព ងាយស្រួល រហ័ស និងសុវត្ថិភាព។
ការដាក់ឱ្យដំណើរការនេះ នឹងពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែទូលំទូលាយ សំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាព ពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍។
គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះ សម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការបណ្ដាញទូទាត់ជាតិ NIPL នៃប្រទេសឥណ្ឌា និងធនាគារ អេស៊ីលីដា។

គំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ ឆ្លុះបញ្ចាំងពីទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសដៃគូនានា នៅលើពិភពលោក ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់អាស៊ាន។
សមិទ្ធផលដែលសម្រេចបាននាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌាឱ្យកាន់តែជិតស្និទ្ធ រួមចំណែកគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២៤ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


