អត្ថាធិប្បាយ - Kampuchea Thmey Daily

បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង
នៅក្នុងទស្សនវិជ្ជាស្ដីពី «កិច្ច​សន្យាសង្គម» របស់ តូម៉ាស ហប, ចន ឡក និង ហ្សង់ ហ្សាក់រូស្សូ រដ្ឋកើតឡើងពីឆន្ទៈរួមរបស់ប្រជាពលរដ្ឋ ដែលបានប្រគល់អំណាចនិងសិទ្ធិរបស់ខ្លួនទៅឱ្យរដ្ឋ ក្នុងលក្ខខណ្ឌមួយយ៉ាងច្បាស់លាស់ គឺ«រដ្ឋត្រូវតែធានាឱ្យបាននូវសន្តិសុខ យុត្តិធម៌ និងសុខុមាលភាពរបស់ពួកគេ»។ ដូច្នេះ ជំនឿទុកចិត្តរបស់រាស្ត្រមិនមែនជាទានដែលរដ្ឋត្រូវសុំនោះទេ ប៉ុន្តែវាជា«ដើមទុននយោបាយ» និងជា«ខ្យល់ដង្ហើមនៃភាពស្របច្បាប់» របស់រដ្ឋាភិបាល។ មិនមែនជាទានដែលរដ្ឋត្រូវសុំ មានន័យថា រដ្ឋាភិបាលមិនអាចគ្រាន់តែអង្វរឱ្យប្រជាជនស្រលាញ់ឬទុកចិត្តនោះទេ។ ជំនឿទុកចិត្តមិនមែនជារបស់ដែលគេឱ្យដោយឥតគិតថ្លៃ ឬដោយការសុំនោះទេ ប៉ុន្តែវាជាអ្វីដែលរដ្ឋត្រូវ «រក» ឬ «កសាង» តាមរយៈការធ្វើការងារឱ្យបាន​ល្អ។

ដើមទុននយោបាយ ប្រៀបដូចជាការរកស៊ីដែរ បើអ្នកចង់ឱ្យអាជីវកម្មរស់បាន អ្នកត្រូវមានដើមទុន។ សម្រាប់រដ្ឋាភិបាល «ដើមទុន» មិនមែនជាលុយសុទ្ធសាធទេ ប៉ុន្តែជា «ការជឿជាក់»របស់ប្រជាជន។ កាលណាប្រជាជនជឿជាក់ច្រើន រដ្ឋាភិបាលមានកម្លាំងខ្លាំងក្នុងការដឹកនាំ។ ខ្យល់ដង្ហើមនៃភាពស្របច្បាប់ ក្នុងន័យថា មនុស្សមិនអាចរស់បានដោយគ្មានខ្យល់ដង្ហើមទេ ហើយរដ្ឋាភិបាលក៏ដូចគ្នាដែរ។ ភាពស្របច្បាប់ (សិទ្ធិអំណាចក្នុងការដឹកនាំ) នឹងត្រូវដាច់ខ្យល់ស្លាប់ ប្រសិនបើប្រជាជនលែងទុកចិត្ត។

លើសពីនេះទៀត ទំនុកចិត្តរបស់រាស្ត្រមកលើរដ្ឋកើតចេញពី«សមិទ្ធកម្ម» មិនមែនកើតពី«ពាក្យសម្តី»លួងលោមបែប​ប្រជាភិថុតិទេ។ នៅក្នុងវិទ្យាសាស្ត្រនយោបាយ ជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ មិនអាចបង្កើតឡើងតាមរយៈយុទ្ធនាការឃោសនា ឬការសុំសេចក្តីអាណិតអាសូរនោះឡើយ។ វាជាលទ្ធផលផ្ទាល់នៃ «សមិទ្ធកម្មស្ថាប័ន»។ រដ្ឋចង់បានទំនុកចិត្ត រដ្ឋត្រូវតែ «ដោះដូរ» មកវិញនូវ៖

យុត្តិធម៌សង្គមនិងភាពស្មើគ្នាចំពោះមុខច្បាប់។

សេវាសាធារណៈដែលលឿន ស្អាតស្អំ និងគ្មានអំពើពុករលួយ។

សុខសន្តិភាព ស្ថិរភាពសេដ្ឋកិច្ច និងឱកាសការងារស្មើៗគ្នា។

បើគ្មានធាតុទាំងនេះទេ ទោះបីជារដ្ឋខំប្រឹង«សុំ»ឬសន្យាយ៉ាងណាក៏ដោយ ក៏រាស្ត្រមិនអាចផ្តល់ជំនឿទុកចិត្តឱ្យបានដែរ ពីព្រោះវាក្បត់នឹងតថភាពរស់នៅជាក់ស្តែងរបស់ពួកគេ។

បើនិយាយតាមទស្សនវិជ្ជារបស់ ចន​ ឡក ប្រជាពលរដ្ឋសុខចិត្តបង់ពន្ធ និងគោរពច្បាប់របស់រដ្ឋ ក៏ពីព្រោះតែពួកគេជឿជាក់ថារដ្ឋនឹងការពារសិទ្ធិ សេរីភាព និងទ្រព្យសម្បត្តិរបស់ពួកគេ។ បើរដ្ឋមិនអាចបំពេញតួនាទីនេះបានទេ កិច្ច​សន្យាសង្គមនោះនឹងលែងមានសុពលភាពទៀតហើយ។ ហេតុនេះ ការណ៍ដែលរដ្ឋធ្វើការងារបម្រើរាស្ត្រ ធ្វើកំណែទម្រង់ ឬកម្ចាត់អំពើពុករលួយ មិនមែនជាការធ្វើគុណូបការៈ ឬធ្វើបុណ្យដាក់ទានដល់រាស្ត្រនោះទេ ប៉ុន្តែវាជា«កាតព្វកិច្ចដាច់ខាតដែលរដ្ឋត្រូវតែធ្វើ» ដើម្បីរក្សាភាពស្របច្បាប់របស់ខ្លួន។

ជារួម ឃ្លានេះជាការរំលឹកដាស់តឿនដ៏មានឥទ្ធិពលមួយដល់អ្នកដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថា «ជំនឿទុកចិត្តជារបស់ដែលត្រូវខំរក មិនមែនជារបស់អាចសុំបាន»នោះទេ។ វាមិនអាចកើតឡើងដោយសារការទាមទារឬការអង្វរករឡើយ ប៉ុន្តែវាជាផ្លែផ្កាដែលកើតចេញពីភាពស្មោះត្រង់ យុត្តិធម៌ និងសមត្ថភាពពិតប្រាកដរបស់រដ្ឋក្នុងការបម្រើប្រជាពលរដ្ឋរបស់ខ្លួន។

ដើម្បីបំប្លែងការគាំទ្រកំណែទម្រង់នយោបាយឱ្យទៅជាផ្លែផ្កាជាក់ស្តែង ស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវធ្វើសកម្មភាពប្រកបដោយយុទ្ធសាស្ត្រ វិទ្យាសាស្ត្រ និងសីលធម៌ខ្ពស់ ដូចខាងក្រោម៖

១. ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ៖ ប្ដូរពីអំណាចបញ្ជា ទៅជាសេវាករពិតប្រាកដ

ភាពជាអ្នកដឹកនាំ គឺជាចំណុចកំពូលនៃទំនុកចិត្ត។ អ្នកដឹកនាំជាន់ខ្ពស់ និងប្រមុខក្រសួង-ស្ថាប័ន ត្រូវផ្លាស់ប្តូរផ្នត់គំនិតពី «អ្នកត្រួតត្រា» មកជា «អ្នកបម្រើ» តាមរយៈ៖

ការអនុវត្តគោលការណ៍គណនេយ្យភាព ដែលថ្នាក់ដឹកនាំត្រូវហានទទួលខុសត្រូវរាល់លទ្ធផលការងារ និងកំហុសឆ្គងអសកម្មក្រោមសមត្ថកិច្ចរបស់ខ្លួន។ មិនត្រូវប្រើវប្បធម៌«ទម្លាក់កំហុសឱ្យថ្នាក់ក្រោម ឬយកគុណសម្បត្តិដាក់ខ្លួន» នោះឡើយ។

ការដឹកនាំដោយធ្វើជាគំរូ ស្របតាមទស្សនវិជ្ជារបស់ខុងជឺ«បើអ្នកដឹកនាំដើរត្រង់ ថ្នាក់ក្រោមមិនហ៊ានវៀចឡើយ»។ ភាពស្អាតស្អំ ភាពសាមញ្ញ និងសីលធម៌រស់នៅរបស់អ្នកដឹកនាំ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី​ភាពស្មោះត្រង់របស់រដ្ឋ។

យន្តការវាយតម្លៃលទ្ធផលការងារផ្អែកលើសមិទ្ធកម្ម រាល់ការតែងតាំង និងដំឡើងឋានៈមន្ត្រី ត្រូវធ្វើឡើងតាមប្រព័ន្ធ«គុណាធិបតេយ្យ» គឺផ្អែកលើសមត្ថភាពនិងស្នាដៃពិតប្រាកដ ជៀសវាងបក្ខពួកនិយមនិងគ្រួសារនិយម ដែលជាមហារីកបំផ្លាញទំនុកចិត្តសង្គម។

២. យុត្តិធម៌របស់តុលាការ និងការដោះស្រាយវិវាទគឺជាបង្គោលព្រំនៃសេចក្តីទុកចិត្ត

«យុត្តិធម៌ដែលយឺតយ៉ាវ គឺជាអយុត្តិធម៌» តុលាការនិងអាជ្ញាធរដោះស្រាយវិវាទគ្រប់កម្រិត គឺជាបន្ទាយការពារចុងក្រោយរបស់ប្រជាពលរដ្ឋ។ ដើម្បីឱ្យរាស្ត្រកក់ក្តៅ ស្ថាប័នទាំងនេះត្រូវ៖

ធានាឯករាជ្យភាពពិតប្រាកដនៃអំណាចតុលាការ៖ ព្រះរាជអាជ្ញានិងចៅក្រម ត្រូវកាត់ក្តីដោយផ្អែកលើ«អង្គហេតុ អង្គច្បាប់ និងមនសិការ» ដាច់ខាតមិនត្រូវស្ថិតនៅក្រោមសម្ពាធនយោបាយឬឥទ្ធិពលទឹកប្រាក់ឡើយ។

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព៖ អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយទំនាស់ដីធ្លី ឬវិវាទផ្សេងៗដោយភាពទន់ភ្លន់ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងសមធម៌ មិនលំអៀងទៅរកអ្នកមានអំណាចឬមានទ្រព្យធនជាងនោះទេ។

សមភាពចំពោះមុខច្បាប់ ត្រូវបង្ហាញឱ្យរាស្ត្រឃើញជាក់ស្តែងថា មិនថាឧកញ៉ា មន្ត្រីធំ ឬពលរដ្ឋសាមញ្ញទេ ប្រសិនបើប្រព្រឹត្តខុស ត្រូវទទួលទោសដូចៗគ្នា គ្មានការលើកលែង។

៣. ខ្លឹមសារច្បាប់និងការអនុវត្តច្បាប់៖ សុចរិតភាព និងភាពជាសកល

ច្បាប់ដែលល្អ មិនមែនជាច្បាប់ដែលបង្កើតឡើងដើម្បីគៀបសង្កត់នោះទេ ប៉ុន្តែជាច្បាប់ដែលការពារសិទ្ធិសេរីភាព និងរក្សាសណ្តាប់ធ្នាប់សង្គម។

លក្ខណៈនៃខ្លឹមសារច្បាប់៖ ត្រូវមានភាពច្បាស់លាស់ មិនស្រពិចស្រពិល ដើម្បីបង្ការការបកស្រាយយកចំណេញផ្ទាល់ខ្លួនពីមន្ត្រីខិលខូច និងត្រូវស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ។

យុទ្ធសាស្ត្រអនុវត្តច្បាប់៖ ត្រូវអនុវត្តប្រកបដោយសច្ចធម៌និងស្មើភាព។ ការបិទភ្នែកម្ខាងបើកភ្នែកម្ខាងក្នុងការអនុវត្តច្បាប់ គឺជាអាវុធដ៏ស្រួចស្រាល់បំផុតដែលបំផ្លាញជំនឿទុកចិត្តរបស់ពលរដ្ឋលើរដ្ឋាភិបាល។

៤. ទំនើបកម្មសេវាសាធារណៈ៖ ខិតជិតរាស្ត្រ ទាន់ចិត្ត និងគ្មានលក្ខខណ្ឌ

អ្នកផ្តល់សេវាសាធារណៈគ្រប់កម្រិត គឺជាមុខមាត់ផ្ទាល់របស់រដ្ឋ ដែលប្រឈមមុខជាមួយរាស្ត្ររាល់ថ្ងៃ។

បរិវត្តកម្មខាងឌីជីថល ត្រូវជំរុញការផ្តល់សេវាសាធារណៈ ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លិខិតអនុញ្ញាតផ្សេងៗ តាមប្រព័ន្ធអនឡាញ។ យន្តការនេះកាត់បន្ថយការជួបមុខផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ ដែលជាវិធីកាត់បន្ថយអំពើពុករលួយខ្នាតតូចបានយ៉ាងមានប្រសិទ្ធភាព។

វប្បធម៌សេវាកម្ម៖ មន្ត្រីត្រូវលុបបំបាត់វប្បធម៌ «ការិយាធិបតេយ្យស្មុគស្មាញ» និងពាក្យស្លោក«ចាំស្អែក»។ ផ្ទុយទៅវិញ ត្រូវអនុវត្តគោលការណ៍«ធ្វើឱ្យលឿន ធ្វើឱ្យចំ ធ្វើឱ្យតម្លាភាព» និងមានតម្លៃសេវាច្បាស់លាស់ លុបបំបាត់លុយក្រោមតុ។

៥.ញញួរនៃយន្តការត្រួតពិនិត្យ៖ អង្គភាពប្រឆាំងអំពើពុករលួយ សវនកម្ម និងអធិការកិច្ច

ស្ថាប័នត្រួតពិនិត្យទាំងបីនេះ ប្រៀបដូចជា «ប្រព័ន្ធភាពស៊ាំ» ការពាររាងកាយរបស់រដ្ឋកុំឱ្យរលួយពីខាងក្នុង។

យន្តការត្រួតពិនិត្យគឺជាឆ្អឹងខ្នងនៃអំណាចរដ្ឋ ដើម្បីធានាបាននូវភាពស្របច្បាប់នៃ​«កិច្ចសន្យាសង្គម» រដ្ឋត្រូវមានយន្តការត្រួតពិនិត្យដ៏មុតស្រួចមួយចំនួន ដែលមិនមែនគ្រាន់តែជាការធ្វើឱ្យល្អមើលនោះទេ ប៉ុន្តែជាឧបករណ៍ពិតប្រាកដក្នុងការរក្សាស្មារតីទទួលខុសត្រូវ។

អង្គភាពប្រឆាំងអំពើពុករលួយ គឺជាស្ថាប័នវះកាត់ភាពមិនប្រក្រតី

យុទ្ធសាស្ត្រស្នូលគឺការ«វះកាត់»មន្ត្រីពុករលួយដោយមិនមានការយោគយល់។ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព គឺត្រូវ៖

អនុវត្តគោលការណ៍«ចាប់ត្រីទាំងធំទាំងតូច» រដ្ឋមិនត្រូវចាប់តែមន្ត្រីថ្នាក់ក្រោមហើយលែងមន្ត្រីថ្នាក់លើនោះទេ។

តាមដានទ្រព្យសម្បត្តិ៖ ការត្រួតពិនិត្យការប្រកាសទ្រព្យសម្បត្តិមន្ត្រីត្រូវធ្វើឡើងដោយភាពម៉ត់ចត់បំផុត។

សហប្រតិបត្តិការអន្តរជាតិ៖ បង្កើនកិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបការលាងលុយកខ្វក់ឆ្លងដែន។

៦. កំណែទម្រង់រដ្ឋបាលស៊ីជម្រៅ៖ វិមជ្ឈការនិងវិសហមជ្ឈការ

ការកែទម្រង់រដ្ឋបាលតាមរយៈការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ គឺជាជំហានដ៏ចាំបាច់ដែលរដ្ឋាភិបាលត្រូវបន្តរុញអំណាច មុខងារ និងកញ្ចប់ថវិកាទៅឱ្យថ្នាក់ក្រោមជាតិ ដើម្បីធានាថាការដោះស្រាយបញ្ហាមានភាពទាន់ពេលវេលា និងចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរមូលដ្ឋានគឺជាអ្នកដែលដឹងសុខទុក្ខនិងបញ្ហានៅនឹងកន្លែងបានច្បាស់លាស់ជាងគេ។ ប៉ុន្តែ ការផ្ទេរអំណាចនេះនឹងមិនអាចផ្តល់ផ្លែផ្កាបានឡើយ ប្រសិនបើមិនបានការកសាងសមត្ថភាពដល់មន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងធនធាន និងកង្វះយន្តការគណនេយ្យភាពផ្ទាល់ទៅកាន់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត ការផ្ទេរអំណាចដែលមិនមានស្វ័យភាពហិរញ្ញវត្ថុឬយន្តការត្រួតពិនិត្យ និងតុល្យភាពច្បាស់លាស់ អាចនឹងក្លាយជាការបង្កើតប្រភពអំពើពុករលួយថ្មីនៅថ្នាក់មូលដ្ឋានទៅវិញ។ ដូច្នេះ ការធ្វើវិមជ្ឈការត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការពង្រឹងសមត្ថភាពមន្ត្រី ការផ្តល់ប្រភពចំណូលផ្ទាល់ខ្លួន និងការបង្កើតវេទិកាដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចចូលរួមឃ្លាំមើល និងទាមទារការទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋានបានយ៉ាងពេញលេញ។

សន្និដ្ឋាន

ការគាំទ្រកំណែទម្រង់របស់រដ្ឋាភិបាល មិនមែនជាការអបអរសាទរដោយងងឹតងងល់នោះទេ ប៉ុន្តែគឺជាការចូលរួមស្ថាបនាដោយផ្អែកលើការរិះគន់ប្រកបដោយវិទ្យាសាស្ត្រ និងភាពស្មោះត្រង់។ ជំនឿទុកចិត្តរបស់រាស្ត្រមិនអាចទិញបានដោយពាក្យសន្យាដ៏ពិរោះនៅលើក្រដាសឬលើបបូរមាត់នោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងពី «តំណក់ញើសនិងភាពស្មោះត្រង់» នៃសកម្មភាពជាក់ស្តែងរបស់អាជ្ញាធរគ្រប់កម្រិត។

នៅពេលដែលច្បាប់ត្រូវបានអនុវត្តដោយស្មើភាព តុលាការផ្តល់យុត្តិធម៌ដោយឥត​លំអៀង មន្ត្រីបម្រើរាស្ត្រដោយបេះដូងនិងមនសិការ ហើយអំពើពុករលួយត្រូវបានលុបបំបាត់ នោះជំនឿទុកចិត្តរបស់រាស្ត្រទៅលើរដ្ឋនឹងកើតមានឡើងវិញយ៉ាងរឹងមាំដូចមហាសិលា។ នេះហើយជាគ្រឹះដ៏កក់ក្តៅ ក្នុងការដឹកនាំប្រទេសជាតិទៅរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ទាំងក្នុងក្របខ័ណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ៕

ដោយ បណ្ឌិត ឈត ប៊ុនថង សមាជិកមប្រុងនៃរាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា៖ ការកសាងជំនឿទុកចិត្តរបស់រាស្ត្រលើរដ្ឋ ផ្ដើមចេញពីកិច្ចសន្យាសង្គម ទៅជាការអនុវត្តជាក់ស្តែង appeared first on Kampuchea Thmey Daily.

លិខិតមិត្ត​អ្នក​អាន៖ តើមនសិការជាតិនៅឯណា?
ក្នុងនាមជាកូនខ្មែរម្នាក់ ដែលស្រឡាញ់ទឹកដីកំណើតស្មើនឹងជីវិត ខ្ញុំពិតជាមានក្តីសង្វេគហួសនឹងថ្លែង ហើយបេះដូងក៏រឹតតែហាក់ដូចជាកំពុងត្រូវកាំបិតមុតស្រួចចាក់ដោត ពេលឃើញមាតុភូមិដែលពោរពេញដោយក្តីសង្ឃឹមរបស់យើង កំពុងត្រូវក្រុមមនុស្សលោភលន់មួយក្តាប់តូច បំពុលឱ្យក្លាយជាវាលពិឃាតនៃសីលធម៌។ ការលើកឡើងនេះមិនមែន ការរិះគន់ដោយកំហឹងឡើយ ប៉ុន្តែវាជាសម្រែកនៃមនសិការរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងឈឺចាប់ចំពោះការវិនាសនៃធនធានធម្មជាតិ។ យើងបានឃើញផ្ទាល់នឹងភ្នែកនូវការជាន់ឈ្លីសុខុមាលភាពសាធារណៈ និងការយកសេចក្តីថ្លៃថ្នូររបស់ជាតិទៅជួញដូរ ដោយមិនគិតពីគុណធម៌ ឬបាបបុណ្យគុណទោសឡើយ។

តើនេះឬជាមរតកដែលយើងត្រូវបន្សល់ទុកឱ្យកូនចៅ? ស្នាមរបួសដែលបង្កើតឡើងដោយក្រុមមនុស្សលោភលន់ទាំងនេះ មិនមែនគ្រាន់តែជាបញ្ហានីតិវិធីច្បាប់នោះទេ ប៉ុន្តែវាគឺជាសោកនាដកម្មនៃសីលធម៌ដែលកំពុងហែកហួរដួងព្រលឹងខ្មែរ ហើយប្រសិនបើយើងមិនរួបរួមគ្នាទប់ស្កាត់វាឥឡូវនេះទេ នោះកេរ្តិ៍ឈ្មោះជាតិ និងសេចក្តីថ្លៃថ្នូររបស់យើងនឹងត្រូវរលាយសាបសូន្យជារៀងរហូត។ ដើម្បីយល់ដឹងកាន់តែច្បាស់អំពីរូបភាពនានានៃការបំភ្លិចបំផ្លាញជាតិ សូមពិនិត្យមើលកត្តាមួយចំនួនដូចជាខាងក្រោម៖

ក.ផ្ទាំងទស្សនីយភាពនៃភាពអសីលធម៌៖ មេរោគដែលកំពុងបំផ្លាញជាតិ

សង្គមយើងកំពុងប្រឈមនឹង«មហារីក» ដែលចាក់ឫសយ៉ាងជ្រៅតាមរយៈសកម្មភាព​ខុសច្បាប់ជាប្រព័ន្ធដែលរួមមាន៖

ទី១. ការបំផ្លាញធនធានធម្មជាតិ៖ ការកាប់បំផ្លាញព្រៃឈើ និងការនេសាទខុសច្បាប់ទ្រង់ទ្រាយធំនៅទន្លេសាប ដោយប្រើឧបករណ៍ទំនើបៗដូចជាឧបករណ៍​ឆក់ ដែលមិនត្រឹមតែបំផ្លាញមច្ឆជាតិដល់ពូជពង្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញប្រព័ន្ធអេកូឡូស៊ីដែលជាដង្ហើមសេដ្ឋកិច្ចនៃប្រទេសទៀតផង។

ទី២. ឧក្រិដ្ឋកម្មលើសុខភាពសាធារណៈ៖ ការផលិតនិងចែកចាយគ្រឿងញៀនគឺជាការសម្លាប់យុវជនដែលជាទំពាំងស្នងឫស្សី។ ទន្ទឹមនឹងនេះ ការនាំចូលចំណីអាហារហួសកាលកំណត់ ឬមានជាតិគីមីហួសកម្រិតសុវត្ថិភាពក្នុងប្រហិត សាច់បង្កក ផ្លែឈើ និងបន្លែ គឺជាអំពើឃាតកម្មដោយប្រយោលលើសុខភាពប្រជាពលរដ្ឋរាប់លាននាក់។

ទី៣. ការក្បត់មនសិការជាតិ៖ អ្វីដែលគួរឱ្យឈឺចាប់បំផុតនោះ គឺការគប់គិតគ្នារវាងឈ្មួញទុច្ចរិតនិងមន្ត្រីមួយខ្វះមនសិការមួយចំនួនដែលស៊ីប្រាក់ខែរដ្ឋ តែបែរជាទៅការពារឧក្រិដ្ឋជន។ ការអនុវត្តច្បាប់ដែលលម្អៀងទៅរកអ្នកមានលុយមានអំណាច បានធ្វើឱ្យប្រព័ន្ធយុត្តិធម៌​ក្លាយទៅជាឧបករណ៍បម្រើផលប្រយោជន៍បុគ្គល ជាជាងការស្វែងរកសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌ជូនសង្គម។

នាយរងសេនាធិការអាវុធហត្ថបន្ទាយមានជ័យ នួន នីណារ៉ូ ដែលពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោកអនឡាញ​នៅ​ប៉ោយប៉ែត កំពុងរត់គេចខ្លួនតាំង​ពី​ខែ​មេសា ឆ្នាំ​២០២៦។

ខ.វិបត្តិស្ថាប័ន៖ ការដួលរលំនៃសីលធម៌វិជ្ជាជីវៈនិងប្រព័ន្ធទំនុកចិត្ត

បញ្ហាខាងលើមិនមែនជាឧប្បត្តិហេតុដាច់ដោយឡែកនោះទេ ប៉ុន្តែវាជាសញ្ញានៃការរលួយនៃប្រព័ន្ធគ្រប់គ្រង៖

ទី១. ការប្រើប្រាស់អំណាចដើម្បី«បិទបាំងបទល្មើស»៖ មិនត្រឹមតែការទទួលសំណូកនោះទេ ប៉ុន្តែមានការប្រើប្រាស់អំណាចរដ្ឋដើម្បីគំរាមកំហែងដល់អ្នកសារព័ត៌មាន ឬសកម្មជនដែលហ៊ានលាតត្រដាងការណ៍ពិត។

ទី២. វប្បធម៌«អន្តរាគមន៍»ដែលសម្លាប់សមធម៌៖ ការជ្រៀតជ្រែកដោយផ្ទាល់ពីបុគ្គលមានអំណាចទៅលើការអនុវត្តច្បាប់ បានធ្វើឱ្យមន្ត្រីមូលដ្ឋានលែងហ៊ានអនុវត្តច្បាប់ត្រង់ទៅត្រង់មក។ នេះគឺជា «មហារីកដំណាក់កាលចុងក្រោយ» ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើអាជ្ញាធរ ប្រព័ន្ធតុលាការនិងច្បាប់។

គ.វិបត្តិនៃការអប់រំនិងធនធានមនុស្ស៖ «ការសម្លាប់អនាគតជាតិ»

ខណៈដែលគ្រឿងញៀននិងអាហារដែលមានជាតិគីមីលើសកម្រិត កំពុងបំផ្លាញសុខភាពខាងរាងកាយ ចំណែកឯការធ្វើឱ្យប្រព័ន្ធអប់រំចុះខ្សោយ គឺស្មើនឹងការកាត់ផ្តាច់សរសៃឈាមអនាគតរបស់ជាតិទាំងស្រុង។

ទី១. ការបណ្តុះបណ្តាលដែលគ្មានគុណភាព៖ ប្រសិនបើសាលារៀនលែងជាកន្លែងសម្រាប់ស្វែងរកចំណេះដឹង ហើយបែរជាក្លាយជាទីតាំងសម្រាប់«ទិញយកសញ្ញាបត្រ» ទៅវិញនោះ ប្រទេសជាតិប្រាកដជាជួបវិបត្តិខ្វះខាតអ្នកជំនាញពិតប្រាកដ ដើម្បីយកមកអភិវឌ្ឍសេដ្ឋកិច្ចជាក់ជាមិនខាន។

ទី២. ការបាត់បង់ខួរក្បាល៖ យុវជនដែលមានសមត្ថភាពខ្ពស់ សម្រេចចិត្តចាកចេញពីស្ថាប័នរដ្ឋទៅធ្វើការងារនៅស្ថាប័នឯកជន សង្គមស៊ីវិល ឬក្រៅប្រទេស ដោយសារតែពួកគេមើលឃើញថា «សមត្ថភាព​មិនអាចឈ្នះខ្សែរយៈ»។ ស្ថានភាពនេះជាការហូរចេញនូវធនធានមនុស្សដ៏មានតម្លៃបំផុតនាពេលកន្លងមក។

ឃ.វិបត្តិសីលធម៌សង្គម៖ «ភាពព្រងើយកន្តើយគឺជាភាពសមគំនិត»

នេះគឺជាចំណុចដែលធ្វើឱ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរទៅ៖

ទី១. វប្បធម៌នៃការមិនខ្វល់ខ្វាយ៖ ប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយល់ឃើញថា «រឿងនេះមិនមែនជារឿងរបស់ខ្ញុំ» ឬ«ធ្វើម៉េចឱ្យតែបានសុខ»។ ការបណ្ដោយឱ្យមានអំពើអយុត្តិធម៌កើតឡើងដោយគ្មានការតវ៉ា គឺស្មើនឹងការផ្តល់ភ្លើងខៀវឱ្យឧក្រិដ្ឋជនបន្តសកម្មភាពអាក្រក់របស់ពួកគេ។

ទី២. ភាពខ្វះចន្លោះនៃសីលធម៌សាសនានិងសង្គម៖ ការណ៍ដែលតម្លៃនៃទឹកប្រាក់ក្លាយជា«គោលដៅតែមួយគត់»ក្នុងជីវិត បានធ្វើឱ្យទំនាក់ទំនងរវាងមនុស្សនិងមនុស្សលែងប្រព្រឹត្តទៅដោយចិត្តស្មោះ។ ក្តីមេត្តាធម៌ត្រូវបានជំនួសដោយការកេងប្រវ័ញ្ច។

អតីត​ឧកញ៉ា ឡេ​ង ចាន់​ណា ដែល​ជា​អគ្គ​នាយិកា​ក្រុមហ៊ុន ប្រ៊ី​លាន​ស៊ី​ធី ដែល​ជាអ្នក​ចេញ​មុខ​​នៃ​គម្រោង​បោកប្រាស់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​មាន​ទំហំទឹកប្រាក់​៣០០លានដុល្លារ។

ង.ផលប៉ះពាល់៖ «ការដួលរលំនៃរចនាសម្ព័ន្ធជាតិ»

​អំពើអាក្រក់ដែលបានរៀបរាប់ខាងលើ មិនមែនគ្រាន់តែជាឧប្បត្តិហេតុនោះទេ វាគឺជា «ការបំផ្លាញគ្រឹះរបស់ជាតិ» ដែលបង្កវិបាកជាប្រព័ន្ធនិងមិនអាចត្រឡប់ក្រោយបានវិញឡើយ វិបាកទាំងនោះមានដូចជា៖

ទី១. ការអន់ថយនៃគុណភាពជីវសាស្ត្ររបស់ជាតិ៖ ការប្រើប្រាស់គីមីក្នុងអាហារ និងការរីករាលដាលនៃគ្រឿងញៀនមិនត្រឹមតែសម្លាប់មនុស្សនៅថ្ងៃនេះទេ ប៉ុន្តែវាបានធ្វើឱ្យ«ហ្សែននៃភាពវៃឆ្លាតនិងកម្លាំងពលកម្ម» របស់ជាតិធ្លាក់ចុះ។ នៅពេលដែលយុវជនជំនាន់ក្រោយធំឡើងដោយមានបញ្ហាសុខភាពខួរក្បាលនិងរាងកាយ ពួកគេនឹងក្លាយជា«បន្ទុក»នៃប្រព័ន្ធសង្គម មិនមែនជា«កម្លាំងចលករ» សម្រាប់អភិវឌ្ឍន៍ជាតិឡើយ។ ទង្វើនេះគឺជាការបណ្ដុះពូជសាសន៍ឱ្យខ្សោយដោយចេតនា។

ទី២. ការដាច់រហែកនៃកិច្ចសន្យាសង្គម៖ រដ្ឋនិងប្រជាពលរដ្ឋមានកិច្ចសន្យាជាមួយគ្នាថា៖ ប្រជាពលរដ្ឋគោរពច្បាប់ រដ្ឋផ្តល់សន្តិសុខនិងយុត្តិធម៌។ ប៉ុន្តែនៅពេលដែលច្បាប់ក្លាយជា «របាំងការពារឧក្រិដ្ឋជន» ជំនឿទុកចិត្តត្រូវបានកាត់ផ្តាច់ទាំងស្រុង។ ការបាត់បង់ជំនឿនេះគឺជា«មេរោគសង្គម»ដែលមានគ្រោះថ្នាក់បំផុត។ វានាំឱ្យកើតមានវប្បធម៌ «សងសឹកតាមបែបឯកជន» និងការអស់សង្ឃឹម ដែលជាមូលដ្ឋានគ្រឹះនៃអស្ថិរភាពនយោបាយ និងភាពវឹកវរក្នុងសង្គមរយៈពេលវែង។

ទី៣. ការសាយភាយនៃ«មេរោគអសីលធម៌»៖ នៅពេលដែលអំពើពុករលួយក្លាយជា«រឿងធម្មតា» នោះកុមារនិងយុវជននឹងធំឡើងដោយមានជំនឿថា៖ «ដើម្បីជោគជ័យ ត្រូវតែធ្វើអំពើខុសឆ្គង»។ សភាពបែបនេះគឺជាការបំផ្លាញតម្លៃសីលធម៌របស់ជាតិទាំងមូល។ យើងនឹងបាត់បង់បុគ្គលិកលក្ខណៈជាតិ ជំនួសមកវិញដោយសង្គមមួយដែលមនុស្សជាន់ឈ្លីគ្នាដើម្បីរស់ ក្នុងបរិយាកាសដែលការកេងប្រវ័ញ្ចត្រូវបានលើកតម្កើង។

ទី៤.ការបាត់បង់អធិបតេយ្យភាពតាមរយៈធនធាន៖ ការកាប់បំផ្លាញព្រៃឈើ និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី មិនមែនគ្រាន់តែបាត់បង់ដើមឈើនោះទេ វាគឺការ «លក់ដូរអនាគត»។ នៅពេលដែលដីធ្លីអស់ជីវជាតិ ទឹកទន្លេពុល ហើយព្រៃឈើក្លាយជាវាលខ្សាច់ ជាតិមួយនឹងបាត់បង់សមត្ថភាពក្នុងការផលិតស្បៀង និងការគ្រប់គ្រងធនធានដោយខ្លួនឯង។ យើងនឹងក្លាយជា«ទាសករសេដ្ឋកិច្ច» ដែលត្រូវពឹងផ្អែកលើការនាំចូលពីបរទេសទាំងស្រុង។

ទី៥. ការបំផ្លាញកេរ្តិ៍ដំណែលរបស់ដូនតា៖ យើងកំពុងប្រព្រឹត្តអំពើ«ក្បត់»នឹងដូនតាដែលបានបន្សល់ទុកនូវទឹកដីដ៏មានជីជាតិ។ កូនចៅជំនាន់ក្រោយនឹងមិនត្រឹមតែរស់នៅក្នុងសភាពក្រីក្រទេ ប៉ុន្តែពួកគេនឹង«ជេរប្រទេច»ជំនាន់យើងដែលបានបំផ្លាញមរតករបសពួកគេអស់ មុននឹងពួកគេបានឃើញ។ នេះគឺជា «បាបកម្មប្រវត្តិសាស្ត្រ» ដែលពិបាកនឹងលាងជម្រះឱ្យស្អាតណាស់។

តើអ្នកអ្នកដែលបាននិងកំពុងប្រព្រឹត្តអំពើអាក្រក់ទាំងនោះ នៅមាន«មនសិការ»ដែរឬទេ?

តើអ្នកមិនខ្មាស់អៀននឹងកូនចៅរបស់ខ្លួនឯងដែរឬទេ?

តើអ្នកមិនខ្លាច«បាប»ក្នុងនាមជាពុទ្ធសាសនិកជនទេឬ?

តើអ្នកមិនស្រណោះមរតកទឹកដីដែលដូនតាបានបូជាជីវិតដើម្បីរក្សាទុកឱ្យអ្នកដែរទេឬ?

តើអ្នកនៅមានការអាណិតអាសូរដល់ប្រជាជាតិខ្មែរដែរឬទេ?

អំណាចនិងទ្រព្យសម្បត្តិដែលបានមកពីការកេងប្រវ័ញ្ចលើញើសឈាមទឹកភ្នែករបស់ប្រជាជន វាមិនអាចនាំមកនូវសុភមង្គលពិតប្រាកដបានឡើយ។

ផ្លូវឆ្ពោះទៅមុខ៖ យុទ្ធសាស្ត្រកែទម្រង់និងនិរន្តរភាពជាតិ

​ដើម្បីប្រែក្លាយស្ថានភាពពី «សង្គមពុករលួយ» ឱ្យទៅជា «សង្គមនីតិរដ្ឋ» យើងមិនអាចរង់ចាំតែសម្រែកទាមទារនោះទេ។ អ្វីដែលចាំបាច់បំផុតគឺយន្តការអនុវត្តច្បាប់ ដែលមានតម្លាភាពនិងស័ក្តិសិទ្ធិសម្រាប់អ្នកគ្រប់គ្នា៖

ទី១. វិធានការរដ្ឋបាលនិងនីតិរដ្ឋ

សវនកម្មកេរដំណែលនិងទ្រព្យសម្បត្តិមន្ត្រី៖ បង្កើតយន្តការ«ប្រកាសទ្រព្យសម្បត្តិ និងបំណុល» ឱ្យមានតម្លាភាពជាសាធារណៈសម្រាប់មន្ត្រីជាន់ខ្ពស់។ ការកើនឡើងនៃទ្រព្យសម្បត្តិដែលមិនសមស្របនឹងប្រាក់ខែ ត្រូវតែជាមូលដ្ឋាននៃការស៊ើបអង្កេតភ្លាមៗ។

យន្តការតបត«បណ្តាញឧក្រិដ្ឋកម្ម»៖ បង្កើតក្រុមការងារចម្រុះ ដែលមានសិទ្ធិអំណាចពេញលេញ ដោយមិនស្ថិតនៅក្រោមឥទ្ធិពលនៃស្ថាប័នណាមួយ ដើម្បីបង្ក្រាបបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត។ ក្រុមនេះត្រូវមានភាពឯករាជ្យ និងមានការការពារសុវត្ថិភាពខ្ពស់។

ការផាកពិន័យដែលធ្វើឱ្យ«រាងចាល»៖ ការផាកពិន័យមិនត្រូវត្រឹមតែជាចំនួនទឹកប្រាក់តូចតាចដែលអ្នកមានអាចបង់បានដោយងាយនោះទេ ប៉ុន្តែត្រូវមានការដកហូតអាជ្ញាប័ណ្ណអាជីវកម្មជារៀងរហូត និងការផ្ដន្ទាទោសដាក់ពន្ធនាគារជាកំហិតសម្រាប់បទល្មើសសុខភាពសាធារណៈនិងបទល្មើសបំផ្លាញជាតិ។

ទី២.ការកែទម្រង់ស្ថាប័ននិងបច្ចេកវិទ្យា

ការធ្វើឌីជីថលូបនីយកម្មរដ្ឋបាល៖ កាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រីនិងពលរដ្ឋ/ឈ្មួញតាមរយៈប្រព័ន្ធរដ្ឋបាលតាមអនឡាញ។ នៅពេលដែល «មនុស្ស» មិនមែនជាអ្នកសម្រេចចិត្តលើ«លុយ» នោះអំពើពុករលួយនឹងថយចុះដោយស្វ័យប្រវត្តិ។

គួរតែមានតុលាការពិសេសសម្រាប់បទល្មើសសេដ្ឋកិច្ចនិងបរិស្ថាន៖ បង្កើតអង្គជំនុំជម្រះពិសេសដែលមានចៅក្រមជំនាញ ដើម្បីពន្លឿនការកាត់ក្តីលើឧក្រិដ្ឋកម្មដែលបំផ្លាញជាតិ។ ការកាត់ក្តីត្រូវធ្វើឡើងដោយតម្លាភាព និងផ្សព្វផ្សាយជាសាធារណៈ ដើម្បីស្តារទំនុកចិត្ត។

គួរតែមាន​ស្ថាប័នត្រួតពិនិត្យឯករាជ្យ៖ បង្កើតក្រុមប្រឹក្សាឃ្លាំមើលដែលរួមមានតំណាងប្រជាពលរដ្ឋ អ្នកជំនាញផ្នែកច្បាប់ និងស្ថាប័នស្រាវជ្រាវ ដើម្បីវាយតម្លៃការអនុវត្តច្បាប់របស់រដ្ឋាភិបាលជារៀងរាល់ត្រីមាស។

ទី៣. ការចូលរួមរបស់ពលរដ្ឋនិងវប្បធម៌ប្រកបដោយសីលធម៌

យន្តការការពារអ្នកផ្តល់ព័ត៌មាន៖ នេះគឺជាចំណុចស្នូល។ ពលរដ្ឋនឹងមិនហ៊ានរាយការណ៍ទេ បើពួកគេមិនមានច្បាប់ការពារ។ យើងត្រូវការច្បាប់ដែលធានាថា អ្នកផ្តល់ព័ត៌មានមិនត្រឹមតែមិនមានទោសទេ ប៉ុន្តែថែមទាំងទទួលបានការការពារពីការគំរាមកំហែង និងការផ្ដល់រង្វាន់លើកទឹកចិត្ត។

អប់រំ«សីលធម៌ពលរដ្ឋ»៖ ដាក់បញ្ចូល «មនសិការជាតិ» និង «ក្រមសីលធម៌វិជ្ជាជីវៈ» ក្នុងកម្មវិធីសិក្សាគ្រប់កម្រិត។ ត្រូវបង្រៀនឱ្យយុវជនយល់ថា តើអ្វីខ្លះជាអំពើពុកហើយអំពើពុករលួយគឺជាអំពើខុសច្បាប់ និងនាំឱ្យមានការបំផ្លាញជាតិ។

ការកែទម្រង់នេះមិនមែនជាការងាយស្រួលនោះទេ ពីព្រោះវាប៉ះពាល់ដល់ «ផលប្រយោជន៍នៃក្រុមមនុស្សដែលមានឥទ្ធិពល»។ ប៉ុន្តែ ប្រសិនបើយើងមិនចាប់ផ្តើមរៀបចំយន្តការទាំងនេះឱ្យបានរឹងមាំនិងមានប្រសិទ្ធភាពទេ នោះ «មហារីកសង្គម» នឹងបន្តរីករាលដាលរហូតដល់ចំណុចដែលយើងមិនអាចជួយសង្គ្រោះជាតិបានទៀតឡើយ។

សេចក្តីសន្និដ្ឋាន៖ «ការប្តេជ្ញាចិត្តជាប្រវត្តិសាស្ត្រ ដើម្បីជាតិដ៏រុងរឿង»

​ការទប់ស្កាត់អំពើពុករលួយនិងការកេងប្រវ័ញ្ច មិនមែនគ្រាន់តែជាការងាររបស់ស្ថាប័នរដ្ឋមួយចំនួននោះទេ ប៉ុន្តែវាគឺជា «បេសកកម្មដ៏ពិសិដ្ឋ» ដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីក្នុងសង្គម។ យើងមិនអាចរង់ចាំឱ្យការផ្លាស់ប្តូរធ្លាក់ចុះពីលើមេឃមកនោះទេ ប្រសិនបើយើងម្នាក់ៗមិនហ៊ានក្លាយជា «ចង្កៀង» មួយដែលបំភ្លឺក្នុងភាពងងឹតទេ​ សង្គមយើងមិនអាចដោះស្រាយបញ្ហាបានឡើយ។

ដើម្បីឈានទៅដល់ការកែទម្រង់សង្គមឱ្យបានជោគជ័យនិងមាននិរន្តរភាព យើងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងបីដូចខាងក្រោម៖

១. ចេញពីភាពព្រងើយកន្តើយ ទៅជាភាពជាម្ចាស់ការ៖ ចាប់ពីពេលនេះទៅលែងមានទៀតហើយពាក្យថា «រឿងនេះមិនមែនជារឿងរបស់ខ្ញុំ»។ នៅពេលដែលធនធានធម្មជាតិត្រូវគេបំផ្លាញ សុខភាពសាធារណៈត្រូវគេបំពុល និងយុត្តិធម៌ត្រូវគេជាន់ឈ្លី នោះគ្រប់យ៉ាងគឺជារឿង«ជីវិតនិងសេចក្តីស្លាប់» របស់ជាតិយើងទាំងអស់គ្នា។ ការហ៊ាននិយាយការណ៍ពិត ហើយមិននៅស្ងៀមចំពោះរឿងអយុត្តិធម៌ គឺជាចំណុចចាប់ផ្តើមនៃការផ្លាស់ប្តូរសង្គមឱ្យប្រសើរឡើង។

២. ផ្លាស់ប្ដូរពីវប្បធម៌ខ្សែរយៈ ទៅជាវប្បធម៌សមិទ្ធផល៖ សង្គមមួយនឹងរីកចម្រើនបាន លុះត្រាតែ «សមត្ថភាព»និង«សីលធម៌» ត្រូវបានលើកកម្ពស់លើសពី«ខ្សែរយៈ»។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលមន្ត្រីស្អាតស្អំមានមោទនភាពក្នុងការបម្រើរាស្ត្រ ហើយយុវជនមានជំនឿជាក់ថា ការខិតខំប្រឹងប្រែងរបស់ពួកគេនឹងទទួលបានផ្លែផ្កា ដោយមិនចាំបាច់មានខ្នងបង្អែក។

៣. ផ្លាស់ប្ដូរពីការរង់ចាំ ទៅជាសកម្មភាពជាក់ស្តែង៖ យើងសូមអំពាវនាវដល់ «ស្មារតីស្នេហាជាតិ» របស់មន្ត្រីគ្រប់លំដាប់ថ្នាក់។ ​សូមកុំឱ្យអំណាចមួយពេលខ្លី បំផ្លាញកិត្តិយសអស់មួយជីវិត ឬបង្កជាបាបកម្មដល់កូនចៅខ្លួនឯង។ ការប្តេជ្ញាចិត្តចាប់ផ្តើមពីថ្ងៃនេះ តាមរយៈការអនុវត្តច្បាប់ដោយគ្មានការលើកលែង និងការកសាងប្រព័ន្ធត្រួតពិនិត្យឱ្យមានប្រសិទ្ធភាពបំផុត។

កម្ពុជាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមមនុស្សលោភលន់នោះទេ ប៉ុន្តែជា «មរតកដ៏មានតម្លៃ» ដែលដូនតាយើងបានបូជាឈាមស្រស់សាច់ស្រស់ដើម្បីថែរក្សា។ តើយើងនឹងទុកឱ្យមរតកនេះឱ្យក្លាយជា «វាលពិឃាតនៃសីលធម៌» ឬជា «មាតុភូមិដែលពោរពេញដោយក្តីសង្ឃឹម»? ចម្លើយគឺស្ថិតនៅលើដៃរបស់យើងគ្រប់គ្នា។

សូមឱ្យយើងរួមដៃគ្នាជាកម្លាំងគន្លឹះ បោសសម្អាតភាពអសីលធម៌ ដើម្បីប្រគល់មកវិញនូវភាពថ្លៃថ្នូរ សន្តិភាព និងភាពរុងរឿងជូនកូនចៅជំនាន់ក្រោយ។ កម្ពុជាអាចធ្វើបាន ប្រសិនបើយើងទាំងអស់គ្នាហ៊ាននិយាយថា៖ «គ្រប់គ្រាន់ហើយ! ដល់ពេលដែលយើងត្រូវសង្គ្រោះជាតិរបស់យើងហើយ!»។

ដោយក្តីស្រឡាញ់ និងការប្តេជ្ញាចិត្តឥតងាករេចំពោះមាតុភូមិកម្ពុជាដ៏រុងរឿងនៃយើង។

ដោយ បណ្ឌិត ឈត ប៊ុនថង / អ្នកជំនាញទស្សនវិជ្ជានិងសមាជិកប្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា​

The post លិខិតមិត្ត​អ្នក​អាន៖ តើមនសិការជាតិនៅឯណា? appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ មនុស្សមិនអាចចេះគ្រប់រឿង រៀនទទួលស្គាល់ព្រំដែននៃចំណេះដឹង ដើម្បីភាពរីកចម្រើននៃសង្គម
នៅក្នុងពិភពលោកដ៏ស្មុគស្មាញ និងពោរពេញដោយការវិវត្តយ៉ាងរហ័សនាពេលបច្ចុប្បន្ន ចំណេះដឹងរបស់មនុស្សមានវិសាលភាពធំធេងហួសពីការស្មាន។ ក្នុងពិភពលោកមានជំនាញរាប់ពាន់ប្រភេទ ទាំងជំនាញចាស់ដែលជាកេរដំណែល ទាំងជំនាញថ្មីៗដែលកើតចេញពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាថ្មីៗ។ មិនថាតែក្នុងវិស័យធម្មជាតិ ទស្សនវិជ្ជា សង្គម វប្បធម៌ សាសនា ប្រពៃណី នយោបាយ ច្បាប់ ឬសេដ្ឋកិច្ចនោះទេ សុទ្ធតែជាវិស័យដែលមានទំហំធំធេងនិងស៊ីជម្រៅ។ ក្នុងន័យនេះ ការណ៍ដែលមនុស្សម្នាក់ៗចង់ចេះគ្រប់ជំនាញ ឬដឹងគ្រប់រឿង គឺជាអ្វីមួយដែលមិនអាចទៅរួចឡើយ។

​តាមពិតទៅ មនុស្សម្នាក់ៗមានបទពិសោធនិងចំណេះជំនាញខុសៗគ្នា។ មនុស្សម្នាក់អាចមានភាពប៉ិនប្រសប់ខ្លាំងក្នុងជំនាញមួយឬមួយចំនួនតូច ប៉ុន្តែមិនអាចមានភាពប៉ិនប្រសប់​គ្រប់ជំនាញទាំងអស់បានទេ។ ចំណេះដឹងនិងជំនាញរបស់មនុស្សម្នាក់ៗសុទ្ធតែមានព្រំដែន ហើយគ្មាននរណាម្នាក់អាចដឹងអ្វីទាំងអស់ យល់អ្វីទាំងអស់ ឬអាច​ធ្វើអ្វីៗបានទាំងអស់បាននោះទេ។ សូម្បីតែជំនាញដែលខ្លួនកំពុងកាន់កាប់ ក៏មិនមែនមានន័យថាចេះសព្វជ្រុងជ្រោយឬឈានដល់កម្រិតកំពូលរហូតគ្មានគូប្រៀបនោះដែរ ពីព្រោះគ្រប់វិស័យសុទ្ធតែមានភាពស្មុគស្មាញនិងមានការប្រែប្រួលជានិច្ច។

​ដូចពាក្យចាស់ទូន្មានថា៖ «ចេះឯង ឱ្យក្រែងចេះគេ» ដែលជាការដាស់តឿនឱ្យយើងចេះដាក់ខ្លួន និងទទួលស្គាល់ថា នៅមានអ្នកដទៃទៀតដែលពូកែឬមានចំណេះដឹងក្នុងផ្នែកផ្សេងៗដែលយើងមិនទាន់បានរៀនសូត្រ។ សូម្បីតែទស្សនវិទូក្រិកដ៏ល្បីល្បាញ សូក្រាត ក៏ធ្លាប់បានពោលពាក្យដ៏មានអត្ថន័យជ្រាលជ្រៅថា៖ «ខ្ញុំគ្រាន់តែដឹងថា ខ្ញុំមិនដឹងអ្វីទាំងអស់»។ សេចក្តីនេះមិនមែនមានន័យថា គាត់មិនមានចំណេះដឹងនោះទេ ប៉ុន្តែវាបង្ហាញពីភាពថ្លៃថ្នូររបស់បញ្ញវន្ត ដែលដឹងថាចំណេះដឹងរបស់មនុស្សគឺគ្មានទីបញ្ចប់ ហើយការទទួលស្គាល់ពីភាពមានកម្រិតរបស់ខ្លួន គឺជាជំហានដំបូងនៃការរៀនសូត្រដ៏ពិតប្រាកដ។

​មនុស្សម្នាក់ៗ ទោះបីមានសញ្ញាបត្រកម្រិតខ្ពស់ឬបានរៀនពីប្រទេសដែលមានប្រព័ន្ធអប់រំជឿនលឿនប៉ុណ្ណាក៏ដោយ ក៏មិនអាចអះអាងថាខ្លួន «ចេះច្បាស់ឥតខ្ចោះ» លើវិស័យរបស់ខ្លួនបានឡើយ។ ក្នុងនាមជាបញ្ញវន្ត យើងមិនត្រូវតាំងខ្លួនជា «សូលុយស្យុងឆ្អែត» នោះទេ។ ការបន្ទាបខ្លួននិងការយកអ្នកដទៃធ្វើជាគ្រូ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីពង្រីក និងផ្ទៀងផ្ទាត់ចំណេះដឹងរបស់យើង។

​ការនិយាយដោយ«ស្មានៗ» ដោយគ្មានភ័ស្តុតាងនិងគ្មានប្រភពច្បាស់លាស់ គឺជារឿងដ៏គ្រោះថ្នាក់មួយដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្លួនឯងនិងអ្នកដទៃ៖

១. ផលប៉ះពាល់​ចំពោះអ្នកនិយាយនិងស្ថាប័នរបស់ខ្លួន៖

​ការនិយាយដោយគ្មានមូលដ្ឋានធ្វើឱ្យអ្នកនិយាយបាត់បង់ទំនុកចិត្ត និងកិត្តិយសផ្ទាល់ខ្លួន។ នៅពេលការនិយាយនោះត្រូវបានគេរកឃើញថាខុស អ្នកនោះនឹងក្លាយជាមនុស្សដែលមិនត្រូវបានគេជឿទុកចិត្តទៀតឡើយ។ ចំណែកស្ថាប័នវិញ នឹងត្រូវបានគេមើលឃើញថាជាស្ថាប័នដែលខ្វះភាពម៉ឺងម៉ាត់ និងខ្វះគុណភាពក្នុងការត្រួតពិនិត្យព័ត៌មាន ដែលអាចនាំឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងឈានដល់ហានិភ័យផ្លូវច្បាប់ទៀតផង។

២.ផលប៉ះពាល់ចំពោះបុគ្គលឬស្ថាប័នដែលរងការចោទប្រកាន់ខុស៖

​ជនរងគ្រោះនៃការចោទប្រកាន់ខុស នឹងត្រូវរងនូវការខូចខាតកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលត្រូវចំណាយពេលរាប់ឆ្នាំដើម្បីស្តារឡើងវិញ។ ស្ថាប័នដែលរងការចោទប្រកាន់អាចបាត់បង់ដៃគូសហការឬជួបបញ្ហាប្រតិបត្តិការងារ។ លើសពីនេះ ផលប៉ះពាល់ផ្លូវចិត្តចំពោះបុគ្គលដែលរងគ្រោះ គឺជាបញ្ហាធ្ងន់ធ្ងរដែលមិនគួរមើលរំលង។

៣.ផលប៉ះពាល់ចំពោះសង្គមទាំងមូល៖

​ការនិយាយស្មានៗបំពុលបរិយាកាសព័ត៌មាន បង្កឱ្យសង្គមវង្វេងផ្លូវ និងពិបាកបែងចែករវាងការណ៍ពិតនិងការភូតកុហក។ វាជំរុញឱ្យកើតមានការរើសអើង ការស្អប់ខ្ពើម និងការបែកបាក់សាមគ្គីភាព។ យូរៗទៅ គុណភាពបញ្ញាស្មារតីរបស់សង្គមនឹងចុះថយ ពីព្រោះវប្បធម៌នៃការស្រាវជ្រាវ និងការគិតហ្មត់ចត់បែបវិភាគត្រូវបានជំនួសដោយការចោទប្រកាន់គ្មានមូលដ្ឋាន។

ទន្ទឹមគ្នានោះដែរ សម្រាប់អ្នកសារព័ត៌មាន ដែលជាអ្នកផ្តល់ព័ត៌មានដល់សាធារណជន៖ ការគោរពតាមគោលការណ៍កំណត់ព្រំដែននៃជំនាញគឺជារឿងសំខាន់បំផុត។ មុននឹងសម្ភាសវាគ្មិនណាម្នាក់ អ្នកសារព័ត៌មានត្រូវសិក្សាអំពីប្រវត្តិនិងកំណត់ជំនាញរបស់គាត់ឱ្យបានច្បាស់លាស់។ ការសុំយោបល់មនុស្សខុសជំនាញ ឬការសួររឿងដែលមិនមែនជាជំនាញរបស់វាគ្មិន មិនត្រឹមតែមិនបានប្រយោជន៍ដល់អ្នកអានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កឱ្យមានការបកស្រាយខុសឆ្គងទៀតផង។ ដូចដែល Albert Einstein ធ្លាប់បានលើកឡើងថា៖ «ចំណេះដឹងមានកម្រិត ប៉ុន្តែការស្រមើស្រមៃ (និងការសិក្សា) គឺគ្មានព្រំដែន»។

​សរុបមក ការស្គាល់ខ្លួនឯងឱ្យច្បាស់ ការទទួលស្គាល់ការណ៍ពិត ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការគោរពឱ្យតម្លៃលើវិជ្ជាជីវៈរបស់គ្នា គឺជាសសរស្តម្ភដ៏រឹងមាំនៃសង្គមដែលមានវឌ្ឍនភាព។ ចំណេះដឹងមិនមែនមានទិសដៅសម្រាប់យកទៅអួតអាង ឬជាឧបករណ៍សម្រាប់កម្ទេចកេរ្តិ៍ឈ្មោះអ្នកដទៃនោះទេ ប៉ុន្តែវាគឺជា«ភ្លើងបំភ្លឺផ្លូវ» ដើម្បីបម្រើប្រយោជន៍រួមនិងការអភិវឌ្ឍសង្គមជាតិ។

ក្នុងនាមជាបញ្ញវន្ត និងជាពលរដ្ឋក្នុងយុគសម័យព័ត៌មាន យើងត្រូវចងចាំជានិច្ចនូវពាក្យស្លោករបស់ទស្សនវិទូជនជាតិបារាំង លោក Michel de Montaigne ដែលបានលើកឡើងថា៖ «ការរៀនសូត្រពិតប្រាកដ គឺការដឹងថា តើយើងមិនដឹងអ្វីខ្លះ»។ នេះជាការរំលឹកថា ការទទួលស្គាល់ភាពល្ងង់ខ្លៅរបស់ខ្លួនក្នុងវិស័យដែលយើងមិនជំនាញ មិនមែនជាការអាម៉ាស់នោះទេ តែផ្ទុយទៅវិញ វាគឺជាកម្រិតខ្ពស់បំផុតនៃភាពវៃឆ្លាត និងភាពថ្លៃថ្នូរ។

នៅពេលដែលមនុស្សម្នាក់ៗចេះកំណត់ព្រំដែននៃចំណេះដឹងរបស់ខ្លួន ចេះវាស់វែងសមត្ថភាពផ្ទាល់ខ្លួនដោយភាពស្មោះត្រង់ ហើយចេះលំឱនកាយគោរពជំនាញរបស់អ្នកដទៃ នោះសង្គមរបស់យើងនឹងប្រែជាមានសណ្តាប់ធ្នាប់ មានភាពច្បាស់លាស់ មានសាមគ្គីភាព និងការរីកចម្រើនប្រកបដោយគុណធម៌ពិតប្រាកដ។ សូមឱ្យការនិយាយស្តី ការវិភាគ និងការបញ្ចេញមតិរបស់យើងទាំងអស់គ្នា ប្រកបដោយការទទួលខុសត្រូវ ផ្អែកលើទិន្នន័យជាក់លាក់ និងការគោរពជាមូលដ្ឋាន ពីព្រោះកិត្តិយសរបស់បុគ្គល និងស្ថិរភាពរបស់សង្គម គឺស្ថិតនៅលើ«ភាពត្រឹមត្រូវនៃពាក្យសម្តី»ដែលចេញពីការគិតដ៏ជ្រាលជ្រៅ។

ការកសាងសង្គមមួយដែលពោរពេញដោយបញ្ញវន្តមិនមែនមានន័យថាជាសង្គមដែលដឹងគ្រប់រឿងនោះទេ ប៉ុន្តែជាសង្គមដែលគ្រប់គ្នាដឹងពី «តម្លៃនៃការមិនដឹង» ហើយរួមគ្នាស្វែងរកការណ៍ពិតដោយចិត្តស្មោះត្រង់៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖ មនុស្សមិនអាចចេះគ្រប់រឿង រៀនទទួលស្គាល់ព្រំដែននៃចំណេះដឹង ដើម្បីភាពរីកចម្រើននៃសង្គម appeared first on Kampuchea Thmey Daily.

បទវិចារណកថា ៖ វប្បធម៌ «ស៊ីជោរ» និង «ការបញ្ជោរ» ក្នុងសង្គម
តើកត្តា​អ្វី​ខ្លះ​ដែ​ល​ធ្វើ​ឱ្យ​ស្ថាប័ន​មួយ​រលំ​រលាយដោយ​​ស្ងៀម​ស្ងាត់ ​ទាំង​ដែល​គ្មានការ​វាយ​ប្រហារ​ពី​ខាង​ក្រៅ? ​ចម្លើយពិ​ត​ជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល៖​ ​វា​កើត​ចេញ​ពី​ភាព​ផ្អែម​ល្ហែមដែល​ប្រែ​ក្លាយ​ជា​ថ្នាំ​ពុល​ ក្នុង​ទំនាក់ទំន​ង​របស់​មនុស្ស។ ​ចាប់​តាំង​ពី​សម័យ​បុរាណ​រហូត​ដល់​យុគសម័យ​ឌីជីថល ​អាកប្បកិរិយា​នៃ​ការ​សរសើរ ​ការ​លើក​តម្កើង ​និង​ការ​អែប​អប​ តែង​តែ​ត្រូវ​បាន​គេ​យល់​ច្រឡំ​ថា ជា​អំពើ​ប្រកប​ដោយសី​លធម៌​ដូច​គ្នា។ ​ប៉ុន្តែ​តាម​ការណ៍​​ពិត ​«ការ​បញ្ជោរ» ​និង «​ការ​ស៊ីជោរ» ​មាន​ព្រំដែន​ដាច់​ស្រឡះ​ពី​គ្នា ​ហើយ​មធម្ម​ជាតិ​របស់វាក៏​ខុស​គ្នាដែ​រ។​ «ការ​បញ្ជោរ» ជា​យុទ្ធសាស្ត្រ​ផ្អែម​ល្ហែម​ដើម្បី​សម្រេច​គោល​ដៅ ​ចំណែកឯ«​ការស៊ីជោរ» ​គឺ​ជា​ជម្ងឺ​សង្គមដ៏រ៉ាំរ៉ៃ ​ដែល​កើត​ចេញ​ពី​ការញៀន​នឹង​ភាព​មិន​ពិត ​និង​ការមិន​ស្គាល់​គុណភាព​ពិត​របស់​ខ្លួន​ឯង។​ ការ​យល់ដឹង​ពី​ភាព​ខុសគ្នានេះ ​មិន​មែន​ជា​ការ​វែក​ញែក​ពាក្យ​ពេចន៍​ទទេៗ​ឡើយ ​ប៉ុន្តែ​គឺ​ជា​ការ​រក​ឃើញ ​«មេរោគ» ​ដែល​កំពុង​បំផ្លាញខ្លួន​ឯង​ឬ​ស្ថាប័ន​​របស់​យើងពី​ខាង​ក្នុង​យ៉ាង​ស្ងៀម​ស្ងាត់។​ តើ​យើង​អាច​​ស្គាល់​មុខ​មាត់​ពិត​នៃ​វប្បធម៌ដ៏​គ្រោះ​ថ្នាក់​នេះ ហើ​យងាក​មក​កសាង​ខ្លួន​ និង​ស្ថាប័ន​មួយ​ដែល​ឈរ​លើគ្រឹះនៃ​សច្ចភាព​បាន​យ៉ាង​ដូច​ម្តេច?​»​

ការបញ្ជោរ គឺជាសកម្មភាពនៃការប្រើពាក្យសំដីផ្អែមល្ហែម បញ្ចើចបញ្ចើ លើកជើង ដើម្បីធ្វើឱ្យអ្នកដ​ទៃស​ប្បាយចិ​ត្ត។​ ​វា​អាច​ជា​សិ​ល្បៈនៃ​ការ​ផ្តល់ក​ម្លាំង​ចិត្ត ​ប៉ុន្តែ​ប្រសិន​បើ​ហួស​ព្រំដែន ​វា​ប្រែជា​ការ​បោក​បញ្ឆោត​ទៅ​វិញ​។​

ការ​ស៊ីជោរ ​គឺ​ជា​សកម្មភាព​នៃ​ការ​«ត្រេកអរ​នឹង​ការ​បញ្ជោរ ​ពាក្យ​បញ្ចើច​បញ្ចើ ​និងពាក្យ​លើក​ជើង»។ ​អ្នក​ស៊ីជោរ ​គឺ​ជា​មនុស្សដែល​ «ញៀន​នឹង​បរិយាកាស​បញ្ជោរ​»​​។ ​ពួក​គេមិ​នត្រឹ​មតែ​ចង់​ឱ្យគេ​លើក​ជើង​នោះទេ​ តែ​ពួ​ក​គេ​ត្រូវ​ការភាព​ផ្អែម​ល្ហែម​នោះមក​បំពេញ​ចិត្តខ្លួ​នឯ​ង។​ ​នេះ​គឺ​ជា​ការ​បង្កើត​«​ពិភព​ស្រមើស្រ​មៃ​រួម​»​ ​ដែល​ភាគី​ទាំងសង​ខាង​ចូល​ចិត្តភា​ព​មិន​ពិត​ជា​ង​សច្ចភាព​។​

​ក្នុង​ទស្សនវិជ្ជានយោ​បាយ​របស់ ម៉ា​ក់​គី​អាវេលលី(Machiavelli) ​បាន​ព្រមាន​ថា ​អ្នកដឹក​នាំ​ត្រូវ​ការពារ​ខ្លួន​ពី​«អ្នក​បញ្ជោរ​» ពី​ព្រោះ​ពួក​គេ​បំផ្លាញ​ប្រភព​ព័ត៌មាន​ពិត​។ ​ផ្ទុយ​ទៅវិញ​ សិស្ស​របស់ ​សូក្រាត ​គឺ​ ​ផ្លេតូ ​បាន​សង្កត់​ធ្ងន់​លើ​«សច្ចភាព»​ជា​សំខាន់​។​ សម្រាប់​មនុស្ស​ស៊ីជោរ ការ​បញ្ជោរ​គឺ​ជា«​គ្រឿង​ញៀន​ផ្លូវ​ចិត្ត» ​ដែល​ជួយ​ឱ្យពួ​ក​គេ​រត់​គេច​ពី​ការណ៍​ពិត​។​

គោល​បំណងរបស់ «អ្នក​បញ្ជោរ» ​​និង ​​​«អ្នក​ស៊ីជោរ​»​

គោល​បំណង​របស់​អ្នក​បញ្ជោរ ​គឺ ​«ផល​ប្រយោជន៍​ក្រៅ​ខ្លួន​»​។ ​ពួក​គេ​គឺ​ជា​អ្នក​យុ​ទ្ធសាស្ត្រដែល​ប្រើ​ប្រាស់​ពាក្យ​ផ្អែម​ល្ហែម​ជា​ឧបករណ៍ ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​ជាក់​លាក់​ណាមួយ ​ដូច​ជា ​ការ​ដំឡើង​តំណែង ​ការទទួល​បានតួ​នាទី ​ឬ​ការ​គេច​ផុត​ពី​កំហុស​។ ​សម្រាប់ពួក​គេ ​«ការ​បញ្ជោរ» ​គឺ​ជា​ការ​វិនិយោគ​មួយ​ដើម្បី​ទ​​ទួល​បាន​ផល​ចំណេញ​។

គោល​បំណង​របស់​អ្នក​ស៊ីជោរ ​គឺ ​«ការ​បំពេញ​ចិ​ត្ត​ខាង​ក្នុង​»​។ ​អ្នក​ស៊ីជោរ ​ធ្វើ​អ្វី​មួយ​តាមការ​បញ្ជោរ​របស់​អ្នក​ដទៃ​ដើម្បី​បំពេញ​«អារម្មណ៍​របស់​ខ្លួន​ឯង​» ​ភាព​ត្រេក​អរ, ​ការ​រត់​គេចពី​ភាព​ឯកោ​ ឬភាព​អន់ថយ ​ឬ​ការ​ចង់​ឱ្យ​គេ​សរសើរ ​ឬ​ពួក​គេ​ជា​អ្នកញៀន​នឹង​ការ​បំភាន់​ និង​ញៀននឹង​បរិយាកាស​នៃ​ការ​លើក​តម្កើង​ខ្លួន​ឯង​ទៀត​ផង​។ ស​ម្រាប់អ្នក​ស៊ីជោរ ​ការបញ្ជោរ​មិន​មែន​ជា​រឿង​ឈឺ​ចាប់​នោះ​ទេ ​ប៉ុន្តែវា​ជា«អាហារ​ផ្លូវ​ចិត្ត»​ ដែ​ល​ពួក​គេ​ត្រូវ​ការ​ដើម្បីបំពេញ​ចន្លោះ​ប្រហោង​នៃ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​។​

​៣. ​ផល​ប៉ះពា​ល់៖​ មហន្តរាយ​នៃ​ស្ថាប័ន​

នៅ​ពេល​ដែល​វប្បធម៌​នេះជ្រៀត​ចូល​ក្នុង​ក្រសួង ​ស្ថាប័នរដ្ឋ ​ឬ​ក្រុមហ៊ុន​ឯកជន ​វា​នាំ​ឱ្យ​កើត​​មាន​នូវវិបាកដូចខាងក្រោម៖

១.ការ​​បាត់​បង់តុល្យភាពព័ត៌មាន ​អ្នក​ដឹក​​នាំ​ហ៊ុម​ព័ទ្ធ​ដោយ​អ្នក​ដែល​និយាយ​តែ​អ្វីដែល​ខ្លួន​ចង់​ឮ ​ដែល​នាំ​ឱ្យ​ការ​សម្រេច​ចិត្ត​ខុស​ឆ្គង​។​

២. ​វិបត្តិ​សមត្ថភាព ម​នុស្សដែ​ល​ពូកែ​ពិត​ប្រាកដ​នឹង​ចាក​ចេញ ​ពីព្រោះ​មិន​អាចប្រកួត​ប្រជែង​ជាមួយ​នឹង​អ្នក​ជំនាញ​ខាង​«អែប​អប»​បាន​។

​៣. ការ​ខូច​ខាត​វប្បធម៌​អង្គភាព ​ការ​ស៊ីជោរ​ធ្វើ​ឱ្យ​បរិយាកាស​ការងា​រ​ពោរ​ពេញ​ដោយ​ភាពមិន​ទុក​ចិត្ត​គ្នា និង​ការ​លាក់​ពុត​។

៤. ទិដ្ឋភាព​សម័យ​បុរាណ​ និង​ទំនើប​

សម័យ​បុរាណ ស្តេច​ដែល​​មា​​ន​​ប្រាជ្ញា​តែង​​តែ​​​រ​​ក​​«សេនា​​ជំនិត​​ដែល​​ហ៊ាន​​ស្តី​​បន្ទោសឱ្យ​​ខ្លួន​​»​​។​ ​ក្នុង​​សម័យ​​ទំនើប​​«ការ​​ស៊ីជោរ​» ​​​បាន​​វិវត្ត​​ទៅ​​​ជា​​ទម្រង់​​ស្មុគ​​ស្មាញ ​​ដូច​​ជា​​ការ​​បញ្ចេញមតិយល់​​ស្រប​​គ្មាន​ដែ​​ន​កំណត់​​លើ​​បណ្តាញ​​សង្គម ​​ឬ​​ការ​​កែ​​ច្នៃ​​របាយការណ៍​​ឱ្យ​​មាន​​តែ​​ភាព​វិជ្ជមាន ​​ដែល​​ផ្ទុយ​ពី​​ត​ថភាព​​ជាក់​​ស្តែង​​​។

ក្នុង​​សម័យ​កាល​​ដែល​​ប្រព័ន្ធផ្សព្វផ្សាយ​ស​ង្គម​គ្រប់​ដណ្តប់​ជីវិត​រស់​នៅ ​ការ​បញ្ជោរ​ និង​ការ​ស៊ីជោរ​​លែង​ត្រឹម​តែ​ជា​ពាក្យ​សម្តី​ទល់​មុខគ្នាទៀ​ត​ហើយ ​ប៉ុន្តែ​វា​​បាន​វិវត្ត​ទៅ​ជា​ «រូបិយវត្ថុ​នៃ​កេរ្តិ៍​ឈ្មោះ​» ​ដែល​វាស់​​វែង​តាម​រយៈ ​Like, Share, View, និង​ Comment។ យុទ្ធសាស្ត្រ​នេះ​បាន​ក្លាយ​ជា​យន្តការ​ដ៏​ស្មុគស្មាញ​មួយ​ដែល​រួម​មាន​៖​

១. ការ​បញ្ជោរ​តាម​បែប​ឌីជីថល​៖ ​ក្នុង​សម័យ​នេះ​ ការ​បញ្ជោរ​មិន​មែន​ធ្វើឡើង​ដោយ​ផ្ទាល់មាត់​តែ​មួយ​មុខ​នោះ​ទេ ​ប៉ុន្តែ​វា​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ ​«ក្បួន​ដង្ហែរ​ឌីជីថល»។ ​ការ​ចូលទៅ​ចុច ​Like ​រាល់​ការ​បង្ហោះ​របស់​អ្នក​ដឹក​នាំ​ ឬ​បុគ្គល​ដែល​មាន​ឥទ្ធិពល​ ការ​ Share ​ព័ត៌មានរបស់​ពួក​គេ​ដោយ​មិន​បាន​ពិនិត្យ​ និង​ការ​សរសេរ​ Comment អែប​អប​ជា​សាធារណៈ ​បាន​​ក្លាយ​ជា​ «ឧបករណ៍» ​សម្រាប់​ស្វែង​រក​ការ​ចាប់​អារម្មណ៍​ ឬ​បង្កើត​បណ្តាញ​ទំនាក់​ទំនង​ដែលផ្អែក​លើ​ផល​ប្រយោជន៍។ ​នេះ​គឺ​ជា​ការ​បញ្ជោរ​ដែល​មាន​គោល​បំណង​ច្បាស់​លាស់​៖ ​«ការ​បង្កើត​វត្តមាន​ក្នុង​ចិត្ត​អ្នក​មាន​អំណាច​តាម​​រយៈ​ទិន្នន័យ​ឌីជីថល»។

២. ការ​ស៊ីជោ​រតាម​បែប​ឌីជីថល​៖ ​អ្នក​«ស៊ីជោរ»​ក្នុង​យុគសម័យ​ឌីជីថល ​គឺ​ជា​អ្នក​ដែល ​«ញៀននឹង​តួលេខ»​។ ​ពួក​គេ​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើកា​រផ្ទៀងផ្ទាត់​អារម្មណ៍​ពី​អ្នក​ដទៃ​៖

​ការ​ញៀន​នឹង​ការ​ពេញ​ចិត្ត៖ នៅ​ពេល​ដែល​បុគ្គល​ម្នាក់​បង្ហោះ​អ្វី​មួយ ​ហើយ​ទទួលបាន ​Like ​ច្រើន ​ពួក​គេមា​ន​អារម្មណ៍​ថា​​ ខ្លួន​មាន​តម្លៃ។ ​នៅពេ​ល​ដែល​ពួក​គេ​មិន​ទទួល​បាន​ការឆ្លើ​យតប​ដូច​ការ​រំពឹង​ទុក ​ពួក​គេនឹ​ង​ចាប់​ផ្តើម​បង្កើត​យុទ្ធសាស្ត្រ ​«បញ្ជោរអ្នក​​ដទៃ​» ​​ដើម្បី​​ឱ្យ​​គេ​​ត្រឡប់​​មក​​ផ្តល់​​ការ​​ពេញ​​ចិត្ត​​ដល់​​ខ្លួន​​វិញ​។​​

បរិយាកាស​នៃ«​​បន្ទប់​ឆ្លុះ​បញ្ចាំង​»៖​ ក្នុ​ង​យុគសម័យ​ឌីជីថល ​អាល់​កូរីត​ (Algorithm) ជួយ​ពង្រីក​វប្បធម៌​ស៊ីជោរ​នេះ​ឱ្យកាន់​តែ​ធំ។​ ​យើង​ឃើញ​តែ​អ្វី​ដែល​យើង​ចង់​ឃើញ និង​ជួប​តែ​មនុស្ស​ដែល​យល់​ស្របនឹ​ងយើង​។ ក​ត្យតានេះធ្វើ​ឱ្យ​បុគ្គល​ម្នាក់​ៗ​យល់ច្រឡំ​ថា ​មតិយោបល់​ដែល​ត្រូវ​បាន ​«Like» ​ច្រើន ​គឺ​ជា ​«សច្ចភាព» ​ទាំង​ដែល​វាគ្រាន់​តែ​ជា​ការឆ្លុះ​បញ្ចាំង​ពី​ក្រុម​អ្នក​ស៊ីជោរ​ជុំ​វិ​ញខ្លួន​តែ​ប៉ុណ្ណោះ។​

៣. មហន្តរាយ​នៃ​«តួលេខ​បោក​បញ្ឆោត»: ​នៅ​ពេល​ដែល​ស្ថាប័នមួយ ​ឬ​បុគ្គល​ម្នាក់​វាយតម្លៃ​ជោគជ័យ​តាម​រយៈ​ចំនួន ​Like, Share ឬ ​View ​នោះ​ពួក​គេ​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​នៃ «គុណភាព​សិប្បនិម្មិត​»​។ ​វប្បធម៌​នេះ​បង្កើត​ឱ្យ​មា​ន​៖​

ការរាយការណ៍តាមបែបលម្អពណ៌៖ បុគ្គលិក​ខំ​ប្រឹងរាយការណ៍​តែ​រឿង​វិជ្ជមាន ដើម្បី​ឱ្យ​«រូប​ភាព» ​របស់​អង្គភាព​មើល​ទៅ​ល្អ​ក្នុង​បណ្តាញ​សង្គម ​ខណៈ​ពេល​ដែលបញ្ហា​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​បង្ហោះ​នោះ​កំពុង​រលួយ​។​

ការ​បាត់​បង់​សច្ចធម៌​៖​ ការ​បញ្ជោរ​ដោយ​«និមិត្ត​សញ្ញា​នៃ​​ការ​បញ្ជាក់​» ​ឬ​ពាក្យ​សរសើរខ្លីៗ​តាម​អនឡាញ បាន​បិទ​បាំង​នូវ​ការ​ពិភាក្សា​ប្រកប​ដោយ​ហេតុ​ផ​ល​។ ​មនុស្សលែង​ហ៊ាន​រិះ​គន់​ក្នុង ​Comment​ ពី​ព្រោះ​ខ្លាច​បាត់​បង់​ចំណង​មិត្តភាព ​ឬ​ខ្លាច​មានផល​វិបាក​តាម​ក្រោយ។​

៥. ដំណោះ​ស្រាយ​៖ ​ការ​កសាង​ស្ថាប័ន​ដោយ​គុណធម៌​

​ដើម្បី​លុប​បំបាត់​វប្បធម៌​នេះ ​អ្នក​ដឹក​នាំ​ត្រូវ​អនុវត្ត​នូវ​គោលកា​រណ៍​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

លើក​កម្ពស់​វប្បធម៌​រិះ​គន់​ស្ថាបនា​ក្នុង​ស្ថាប័ន៖ ​បង្កើត​ទីក​ន្លែង​សុវត្ថិភាព​ដែល​បុគ្គលិកឬ​មន្ត្រី​ក្រោម​បង្គាប់​អាច​និយាយ​ការណ៍​ពិត​ ដោយមិ​ន​ខ្លាច​ការ​ស្តី​ប​ន្ទោស​។​

ការ​​វាយ​​តម្លៃ​​ដោយ​​ផ្អែក​​លើ​​ទិន្នន័យ​៖ ​​សម្រេច​​ចិត្ត​​ដោយ​​ផ្អែក​​លើ​​លទ្ធផល​​ការងារ​ មិនមែន​ផ្អែក​លើពា​ក្យស​ម្តី​។​

​ស្គាល់​ខ្លួន​ឯង៖ ដូច​ដែល ​ម៉ាកឹស ​អូរីលីស (Marcus Aurelius) បាន​បង្រៀនអ្នកដឹក​នាំឱ្យ​ត្រូវ​ធ្វើជាចៅ​ក្រម​ដ៏​តឹង​រ៉ឹង​បំផុត​ចំពោះ​ខ្លួនឯង ​ហើយ​ត្រូវ​ដឹង​ថា​ ការ​សរសើរដែល​គ្មានមូ​លដ្ឋាន​គឺ​ជា«​ថ្នាំពុ​ល»​។​

ការ​រក្សា​ព្រំដែន​វិជ្ជាជីវៈ​៖ ទំ​នាក់​ទំនង​ត្រូវ​ផ្អែក​លើ​ការ​គោរព​វិជ្ជាជីវៈ​ មិន​មែន​ការ​ស្វែង​រក​ការ​ពេញ​ចិត្ត​តាម​ផ្លូវ​អារម្មណ៍​ទេ​។​

សេចក្តី​ស​ន្និដ្ឋាន​

​វប្បធម៌​«ស៊ីជោរ» ​គឺ​ជា​ដង្កូវ​ស៊ី​ស្មៅ​ដែល​ចង្រៃ​ដល់ស្ថា​ប័ន។ ​ការ​បញ្ជោរ​អាច​ជា​គ្រឿងលម្អ​សង្គម ប៉ុ​ន្តែ​ការ​ស៊ីជោរ​​គឺ​ជា​ការបំផ្លាញ​តម្លៃ​នៃ​សេចក្តី​ថ្លៃថ្នូរ​។ ​មូលហេតុ​ដែល​មនុស្សចូល​ចិត្ត ​«ស៊ីជោរ» ​ភាគ​ច្រើន​បណ្តាល​មក​ពី​ការ​រួម​ផ្សំ​រវាង ​កង្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ​និង​វប្បធម៌ឋានានុក្រម ​ដែល​ឱ្យ​តម្លៃ​លើ​ការ​ផ្គាប់​ចិត្ត​គ្នា​ជ្រុល​ហួស​ហេតុ។​ ស​ង្គម​ដែល​មានភាព​រឹង​មាំ ​គឺ​ជា​សង្គម​ដែល​ឱ្យ​តម្លៃ​លើការណ៍​ពិត ​និង​ការ​វិភាគ​ដោយ​សម​ហេតុផល ​មិនមែន​ឱ្យ​​តម្លៃ​លើ​ការ​អែប​អប​ដើម្បីផ​លប្រយោជន៍​ ​ឬ​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង​នោះ​ទេ​។​

ការ​ស៊ីជោរ​ និង​ការ​បញ្ជោរ​ក្នុង​សម័យឌីជីថល ​គឺ​គ្រោះ​ថ្នាក់​ជាង​សម័យ​មុន​ទៅ​ទៀត​ ពី​ព្រោះ​វា​បាន​បង្កើត ​«ភាព​សប្បាយ​រីករាយ​សិប្បនិម្មិត» ដែល​មាន​ទិន្នន័យ​បញ្ជាក់​។ ​អ្នកដឹក​នាំ​ដែល​ឆ្លាត​វៃ​ក្នុង​យុគសម័យ​នេះ ​មិន​មែន​ជា​អ្នក​ដែល​មើល​ទៅ​មាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​បណ្តាញ​សង្គម​នោះ​ទេ​ ប៉ុ​ន្តែ​គឺ​ជា​អ្នក​ដែល​ហ៊ាន​«ផ្តាច់​ខ្លួន​»ចេ​ញ​ពី​ការ​ញៀន​នឹងតួ​លេខ​ទាំង​នោះ ​ហើយ​ងាក​មក​ស្វែង​រក​ការណ៍​ពិត​ដែល​គ្មាន​ការ​តុប​តែង​។ ​ស្ថាប័ន​ដែលរឹង​មាំ ​គឺ​ស្ថាប័ន​ដែល​ហ៊ាន​ទទួល​យក​ការ​រិះគន់​ប្រកប​ដោយ​វិជ្ជាជីវៈ ​ទោះបី​ជា​ការ​រិះគន់នោះ​មិន​មាន​ Like ឬ Share ច្រើន​ក៏​ដោយ​៕​

ដោយ ​បណ្ឌិត ឈត ប៊ុនថង អ្នក​ជំនាញ​ទស្សនវិជ្ជា​ និ​ង​សមាជិក​បម្រុង​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​

The post បទវិចារណកថា ៖ វប្បធម៌ «ស៊ីជោរ» និង «ការបញ្ជោរ» ក្នុងសង្គម appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ «អំណួត» ជាអន្ទាក់ផ្លូវចិត្តនិងជាផ្លូវឆ្ពោះទៅរកការដួលរលំ
នៅលើលោកនេះ មនុស្សម្នាក់ៗតែងតែប្រាថ្នាចង់បានភាពជោគជ័យ ចំណេះដឹង ទ្រព្យសម្បត្តិ និងឋានៈបុណ្យស័ក្តិ។ ប៉ុន្តែ នៅពេលដែលបុគ្គលម្នាក់ៗឈានជើងដល់កំពូលនៃសមិទ្ធផលទាំងនោះ អ្វីដែលជារបាំងដ៏គ្រោះថ្នាក់បំផុតដែលតែងតែលបលួចចូលមកគ្រប់គ្រងចិត្តគំនិតរបស់ពួកគេ គឺ «អំណួត»។ អំណួតប្រៀបដូចជាស្រមោលងងឹតមួយ ដែលចាំបំផ្លាញពន្លឺនៃប្រាជ្ញាឬគតិបណ្ឌិត ហើយវាក៏ជា«អន្ទាក់ផ្លូវចិត្ត»ដ៏ធំបំផុត ដែលនាំមនុស្សពីកំពូលនៃភាពរុងរឿង ឱ្យធ្លាក់ចុះមកក្នុងរណ្ដៅនៃបរាជ័យយ៉ាងងាយស្រួលបំផុត។

តើអ្វីទៅជា «អំណួត» ពិតប្រាកដ?

​នៅក្នុងនិយាមនៃចិត្តវិទ្យានិងទស្សនវិជ្ជា «អំណួត» មិនមែនគ្រាន់តែជាការសប្បាយចិត្តនឹងអ្វីដែលខ្លួនមាននោះទេ ប៉ុន្តែវាជាសភាពចិត្តដែលវាយតម្លៃខ្លួនឯងខ្ពស់ហួសហេតុពេក រហូតឈានទៅដល់ការមើលស្រាលឬជាន់ឈ្លីអ្នកដទៃ។ វាស្ដែងចេញមកក្រៅតាមរយៈពាក្យសម្ដីក្អេងក្អាង កាយវិការក្រអឺតក្រទម និងឫកពាខ្ពស់ជាងមេឃ។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏យើងត្រូវចេះខណ្ឌចែកឱ្យដាច់ពីគ្នារវាងអំណួតទាំងពីរទម្រង់ដែរ គឺអំណួតវិជ្ជមាន (Healthy Pride)និងអំណួតអវិជ្ជមាន (Arrogance /Hubris)។

អំណួតវិជ្ជមាន គឺជាមោទនភាពនិងសេចក្ដីថ្លៃថ្នូរដែលកើតចេញពីការគោរពខ្លួនឯង។ វាជាអារម្មណ៍ពេញចិត្តចំពោះសមិទ្ធផលដែលសម្រេចបានដោយញើសឈាមនិងភាពស្មោះត្រង់ ដោយមិនបានធ្វើឱ្យប៉ះពាល់ឬមើលស្រាលអ្នកដទៃឡើយ។ វាជាកម្លាំងចិត្តជំរុញឱ្យយើងដើរទៅមុខ។

អំណួតអវិជ្ជមាន គឺជាអំណួតដែលកើតចេញពី «ភាពអាត្មានិយមនិងការយល់ច្រឡំថាខ្លួនឯងល្អដាច់គេ»។ មនុស្សប្រភេទនេះចូលចិត្តនិយាយតែពីខ្លួនឯង មិនស្ដាប់គំនិតរបស់​អ្នកដទៃ និងមិនងាយទទួលស្គាល់កំហុសរបស់ខ្លួនទេ ពីព្រោះគិតថាខ្លួនឯងល្អឥតខ្ចោះ។

នៅក្នុងទស្សនៈព្រះពុទ្ធសាសនា ដែលជាឫសគល់នៃវប្បធម៌ខ្មែរ អំណួតប្រភេទអវិជ្ជមាននេះត្រូវបានហៅថា «មានះ» (ការប្រកាន់ខ្លួន ការឡើងឫក) ឬ «មទៈ» (ការស្រវឹងនឹងអំណាច ទ្រព្យសម្បត្តិ ឬចំណេះដឹង)។ វាត្រូវបានចាត់ទុកជា «កិលេស» ឬខ្នោះឃ្នាងផ្លូវចិត្តដ៏ក្រាស់ ដែលបិទបាំងមិនឱ្យមនុស្សមើលឃើញការណ៍ពិត និងពន្លឺនៃប្រាជ្ញាឬគតិបណ្ឌិត។

រូបភាពឆ្លុះបញ្ចាំង៖ ឧទាហរណ៍ជាក់ស្ដែងក្នុងសង្គមខ្មែរនិងអន្តរជាតិ

ដើម្បីឱ្យដឹងកាន់តែច្បាស់ថាតើអំណួតបាននិងកំពុងបំផ្លាញមនុស្សនិងស្ថាប័នក្នុងវិស័យអ្វីខ្លះនៅក្នុងពិភពលោកបច្ចុប្បន្ន​ សូមពិនិត្យការបកស្រាយខាងក្រោមនេះ៖

១. វិស័យជំនួញនិងបច្ចេកវិទ្យា (សង្គមអន្តរជាតិ)

​ប្រវត្តិសាស្ត្រពិភពលោកបានបង្ហាញមេរៀនជាច្រើនអំពីការដួលរលំនៃក្រុមហ៊ុនយក្សមួយចំនួនដោយសារតែ«អំណួតសាជីវកម្ម»។ ឧទាហរណ៍ដ៏ច្បាស់ក្រឡែតគឺក្រុមហ៊ុន Nokia ឬ Kodak។ កាលពីអតីតកាល ក្រុមហ៊ុនទាំងនេះជាស្ដេចត្រាញ់ឈរលើកំពូលតារាង ប៉ុន្តែដោយសារតែអំណួត គិតថាខ្លួនឯងខ្លាំងមិនអាចមានអ្នកណាមកដណ្ដើមទីផ្សារបាន និងការមិនព្រមស្ដាប់គំនិតច្នៃប្រឌិតថ្មីៗ ឬការផ្លាស់ប្តូរនៃបច្ចេកវិទ្យាស្មាតហ្វូន និងឌីជីថល បានធ្វើឱ្យក្រុមហ៊ុនទាំងនេះដួលរលំ និងបាត់ឈ្មោះពីទីផ្សារស្ទើរតែទាំងស្រុង។ សភាពបែបនេះស្របនឹងពាក្យស្លោកថា៖ «អំណួតកាន់តែធំ ការដួលរលំក៏កាន់តែមានកម្រិតខ្លាំងដែរ»។

២. វិស័យអប់រំនិងការងារ (ក្នុងសង្គមខ្មែរ)

នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន យើងតែងសង្កេតឃើញនិន្នាការមួយចំនួនក្នុងចំណោមអ្នកចេះដឹងឬអ្នកមានឋានៈបុណ្យស័ក្តិមួយចំនួនតូច។ មនុស្សខ្លះ នៅពេលដែលទទួលបានសញ្ញាបត្រខ្ពង់ខ្ពស់ឬឡើងតំណែងធំដុំ តែងតែដំឡើងឫកពា មើលរំលងអ្នកដទៃដែលមានឋានៈទាបជាង ឬមិនព្រមស្ដាប់មតិយោបល់របស់អ្នកនៅក្រោមបង្គាប់។ លទ្ធផលចុងក្រោយ គឺការបាត់បង់មិត្តភក្តិ បាត់បង់ការគោរពស្រឡាញ់ពិតប្រាកដពីមនុស្សជុំវិញខ្លួន ហើយការសម្រេចចិត្តដែលកើតចេញពីអំណួតដោយយល់ថាខ្លួនឯងដឹងសព្វគ្រប់ ជារឿយៗ តែងតែនាំមកនូវកំហុសឆ្គងក្នុងការគ្រប់គ្រងនិងការងារ។

៣. ជីវិតបុគ្គលនិងសិល្បៈ (ការបង្កើតកេរ្តិ៍ឈ្មោះ)

​តារាល្បីៗឬបុគ្គលលេចធ្លោមួយចំនួន ទាំងក្នុងស្រុកនិងក្រៅស្រុក ជារឿយៗបានធ្លាក់កូដឬបាត់បង់ការគាំទ្រក្នុងរយៈពេលត្រឹមតែមួយប៉ព្រិចភ្នែក ដោយសារតែ «ពាក្យសម្តីអួតអាង» ឬការសម្ដែងឫកពាមើលងាយមហាជន។ ភាពរុងរឿងដែលសាងមកជាច្រើនឆ្នាំ ត្រូវរលាយសាបសូន្យ ពីព្រោះតែចិត្តក្រអឺតក្រទមមួយឆាវ។

៤. វិស័យឌីជីថលនិងបណ្តាញសង្គម (អំណួតបច្ចេកវិទ្យា)

នៅក្នុងយុគសម័យឌីជីថល «អំណួត» បានវិវត្តរូបរាងទៅជាការប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាល់លើពិភពនិម្មិត។ បុគ្គលមួយចំនួនឬអ្នកបង្កើតមាតិកាមួយចំនួនតូច នៅពេលទទួលបានការគាំទ្រខ្លាំង មានអ្នកចុច Like, Share ឬ Follow រាប់លាននាក់ តែងតែកើតកិលេសអំណួតឌីជីថល គិតថាខ្លួនមានឥទ្ធិពលអាចបង្វិលសង្គមបានតាមចិត្ត។ អំណួតប្រភេទនេះ ធ្វើឱ្យពួកគេហ៊ានបង្កើតមាតិកាខុសសីលធម៌ ជេរប្រមាថ វាយប្រហារអ្នកដទៃ ឬបំពុលសង្គម ដើម្បីតែទាញចំណាប់អារម្មណ៍ ដោយភ្លេចគិតថា «ក្បួនដង្ហែតាមអនឡាញ» អាចប្តូរទិសដៅមកកប់ពួកគេវិញក្នុងពេលត្រឹមតែមួយយប់ តាមរយៈការធ្វើពហិការ ឬការលុបឈ្មោះចេញពីពិភពឌីជីថល នៅពេលដែលការណ៍ពិតនិងទង្វើអសីលធម៌ត្រូវបានគេលាតត្រដាង។

៥. វប្បធម៌សម្ភារៈនិយម (អំណួតរូបវន្ត)

ការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ចដែលខ្វះការអប់រំផ្លូវចិត្ត បានរុញច្រានមនុស្សឱ្យធ្លាក់ក្នុងអន្ទាក់នៃ«អំណួតសម្ភារៈ»។ រូបភាពអំណួតនេះស្ដែងចេញតាមរយៈការប្រើប្រាស់សម្ភារៈនិយមហួសហេតុ ឡានទំនើប វីឡាស្កឹមស្កៃ ឬរបស់ប្រេនៗ មិនមែនដើម្បីសេចក្តីត្រូវការពិតប្រាកដនោះទេ ប៉ុន្តែដើម្បីយកមកធ្វើជាឧបករណ៍បង្អួត ឡូយឆាយ និងមើលងាយអ្នកដែលមានជីវភាពខ្សត់ខ្សោយជាងខ្លួន។ មនុស្សដែលចិញ្ចឹមអំណួតដោយសម្ភារៈ តែងតែវាស់វែងតម្លៃមនុស្សលើទំហំទឹកប្រាក់។ នៅពេលដែលសេដ្ឋកិច្ចជួបវិបត្តិ ឬ​ទ្រព្យសម្បត្តិត្រូវរលាយសាបសូន្យ អំណួតដែលធ្លាប់ជាខែលការពារចិត្ត ក៏ក្លាយជាអាវុធមុខពីរចាក់ទម្លុះរូបគេឱ្យរងទុក្ខទ្វេដង ដោយសារមិនអាចទទួលយកតថភាពពិតនៃជីវិតដែលគ្មានការស្ងើចសរសើរពីសំបកក្រៅ។

៦. ឥទ្ធិពលអំណាចនិយម (អំណួតឋានៈនិងឥទ្ធិពល)

រូបភាពដ៏គ្រោះថ្នាក់បំផុតមួយក្នុងសង្គម គឺអំណួតដែលកើតចេញពី «អំណាចនិយម»។ នៅពេលបុគ្គលម្នាក់ៗទទួលបានបុណ្យស័ក្តិ(អំណាច)ឬខ្សែស្រឡាយរឹងមាំ ពួកគេតែងតែយល់ច្រឡំថា អំណាចនោះស្ថិតស្ថេរអមតៈ រហូតហ៊ានប្រើប្រាស់វាទៅជិះជាន់ បំបិទសិទ្ធិ ឬរំលោភបំពានលើអ្នកទន់ខ្សោយនិងច្បាប់រដ្ឋ។ អំណួតអំណាចធ្វើឱ្យមនុស្សងងឹតភ្នែក មិនព្រមទទួលស្គាល់ការរិះគន់ក្នុងន័យស្ថាបនា និងហ៊ុំព័ទ្ធទៅដោយមនុស្សអែបអបជុំវិញខ្លួន។ ប្រវត្តិសាស្ត្រតែងតែបង្រៀនថា គ្មានអំណាចណាស្ថិតស្ថេររហូតនោះទេ ហើយអ្នកដែលឡើងចុងឈើដោយសារអំណួតអំណាច តែងតែធ្លាក់មកវិញដោយការឈឺចាប់ និងបន្សល់ទុកនូវឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្រ។

កំហុសឆ្គងដ៏ធំបំផុត៖ ស្បែកគ្របដណ្តប់លើភាពទន់ខ្សោយ

​អ្នកប្រាជ្ញ លីអូ តុលស្តយ (Leo Tolstoy) ធ្លាប់បានដាស់តឿនថា៖ «មនុស្សដែលមានអំណួតតែងតែចាត់ទុកខ្លួនឯងថាឥតខ្ចោះ។ នេះជាគ្រោះថ្នាក់ចម្បងនៃអំណួត ពីព្រោះវារារាំងភារកិច្ចចម្បងក្នុងជីវិតរបស់មនុស្ស ក្នុងការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សល្អជាងមុន»។

​នៅពេលដែលយើងគិតថាយើងចេះអស់ហើយ ខ្លាំងអស់ហើយ យើងនឹងឈប់រៀនសូត្រ។ លើសពីនេះទៅទៀត ក្នុងទម្រង់ចិត្តវិទ្យាស៊ីជម្រៅ«ភាពមានអំណួតនិងភាពក្រអឺតក្រទម គ្រាន់តែជាស្បែកគ្របដណ្តប់លើភាពមិនជឿជាក់លើខ្លួនឯងឬភាពកំសាកញីតែប៉ុណ្ណោះ»។ មនុស្សដែលមានអំណួតខ្លាំង ច្រើនតែជាមនុស្សដែលខ្លាចគេឃើញចំណុចខ្សោយរបស់ខ្លួន ទើបត្រូវប្រើប្រាស់ឫកពាអួតអាងមកធ្វើជាខែលការពារ។

គតិបណ្ឌិត៖ ការបន្ទាបខ្លួនគឺជាអាវក្រោះ

មិនថាវប្បធម៌ខ្មែរ តាមរយៈច្បាប់ស្រី ច្បាប់ប្រុស និងសុភាសិតបុរាណ ឬបរិបទអន្តរជាតិទេ សុទ្ធតែបានព្រមានដូចៗគ្នាថា៖ «អំណួតតែងតែដើរមុនការបំផ្លិចបំផ្លាញ ហើយចិត្តក្រអឺតក្រទមតែងតែដើរមុនការដួលរលំ»។

​កាលណាអំណួតមកដល់ ភាពអាម៉ាស់ក៏មកដល់ដែរ ប៉ុន្តែប្រាជ្ញាញាណឬគតិបណ្ឌិតពិតប្រាកដ តែងតែស្ថិតនៅជាមួយ«ការបន្ទាបខ្លួន»។

ចូរចងចាំថា ទឹកទន្លេដែលជ្រៅ តែងតែហូរស្ងប់ ចំណែកឯទឹកដែលរាក់ តែងតែលាន់ឮខ្លាំង។ មនុស្សដែលមានតម្លៃពិតប្រាកដ មិនចាំបាច់ស្រែកប្រាប់ពិភពលោកថាខ្លួនឯងអស្ចារ្យនោះទេ ប៉ុន្តែតម្លៃរបស់ពួកគេនឹងស្ដែងចេញតាមរយៈទង្វើ សមិទ្ធផល និងភាពទន់ភ្លន់របស់ពួកគេ។ «ការបន្ទាបខ្លួន» មិនមែនជាភាពទន់ជ្រាយឡើយ ប៉ុន្តែវាគឺជាអាវក្រោះការពារខ្លួនដ៏រឹងមាំ និងជាមេដែកទាក់ទាញការគោរពស្រឡាញ់ និងកាលានុវត្តភាពថ្មីៗចូលមកក្នុងជីវិត។

សូមយើងគ្រប់គ្នា ពិនិត្យចិត្តខ្លួនឯងជារៀងរាល់ថ្ងៃ ដកកំទេចអំណួតអវិជ្ជមានចេញ​ ហើយជំនួសមកវិញនូវមោទនភាពវៃឆ្លាត និងសេចក្ដីសុភាពរាបសារ ដើម្បីដើរលើផ្លូវនៃជីវិតប្រកបដោយសេចក្ដីថ្លៃថ្នូរ និងចីរភាព។

សេចក្ដីសន្តិដ្ឋាន

«អំណួតអវិជ្ជមាន» មិនមែនជាសញ្ញានៃភាពរឹងមាំឬភាពឥតខ្ចោះនោះទេ ប៉ុន្តែវាគឺជា «អន្ទាក់ផ្លូវចិត្ត» និងជាខែលបិទបាំងភាពទន់ខ្សោយ ព្រមទាំងការភ័យខ្លាចក្នុងចិត្តរបស់បុគ្គលតែប៉ុណ្ណោះ។ មិនថានៅក្នុងរង្វង់បុគ្គល វិស័យជំនួញ-បច្ចេកវិទ្យា ពិភពឌីជីថល វប្បធម៌សម្ភារៈនិយម ឬរង្វង់អំណាចនោះឡើយ កាលណា «អំណួតនិងការប្រកាន់ខ្លួន» កើតមានឡើង វានឹងដើរតួជាថ្នាំពុលបំផ្លាញរាល់ការអភិវឌ្ឍ ជំរុញឱ្យមានការសម្រេចចិត្តខុសឆ្គង បំបែកបំបាក់សាមគ្គីភាព និងនាំទៅរក «ការដួលរលំឬការធ្លាក់ចុះយ៉ាងដំណំពីកំពូលនៃភាពរុងរឿង»។

ផ្ទុយទៅវិញ ភាពជោគជ័យ និងតម្លៃពិតប្រាកដរបស់មនុស្សមិនមែនវាស់វែងលើសំបកក្រៅ ឋានៈ ឬការស្រែកប្រាប់ពិភពលោកនោះទេ ប៉ុន្តែវាស្តែងចេញតាមរយៈសមិទ្ធផលពិត និង«ការបន្ទាបខ្លួន»។ គតិបណ្ឌិតនៃការបន្ទាបខ្លួននិងភាពសុភាពរាបសារ មិនមែនជាភាពទន់ជ្រាយឡើយ ប៉ុន្តែវាគឺជា៖

អាវក្រោះការពារខ្លួនដ៏រឹងមាំ មិនឱ្យធ្លាក់ក្នុងរណ្តៅនៃសេចក្តីប្រមាថ។

មេដែក ទាក់ទាញការគោរពស្រឡាញ់និងកាលានុវត្តភាពថ្មីៗ។

ពន្លឺបើកផ្លូវ ឱ្យមនុស្សបន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនជាប្រចាំ។

សារដាស់តឿនចុងក្រោយ៖ ដើម្បីរក្សាបាននូវកេរ្តិ៍ឈ្មោះ ភាពថ្លៃថ្នូរ និងភាពជោគជ័យប្រកបដោយចីរភាព មនុស្សម្នាក់ៗត្រូវមានស្មារតីភ្ញាក់រលឹកក្នុងការ «ពិនិត្យចិត្តខ្លួនឯងជារៀងរាល់ថ្ងៃ» ដើម្បីជម្រុះចោលនូវកំទេចអំណួតអវិជ្ជមាន ហើយជំនួសមកវិញនូវមោទនភាពដែលមានព្រំដែន និងភាពទន់ភ្លន់ដែលពោរពេញដោយថាមពល។ ចូរធ្វើខ្លួនដូចជា «ទឹកទន្លេដែលជ្រៅ ដែលតែងតែហូរស្ងប់»៕

ដោយ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖ «អំណួត» ជាអន្ទាក់ផ្លូវចិត្តនិងជាផ្លូវឆ្ពោះទៅរកការដួលរលំ appeared first on Kampuchea Thmey Daily.

បទវិចារណកថា៖ សិល្បៈនៃការរស់នៅដើម្បីយកឈ្នះបញ្ហាផ្លូវចិត្ត
នៅចំពោះមុខ​រលកនៃ​ការប្រកួតប្រជែងក្នុងយុគសម័យឌីជីថលនិងប្រណីតភាពនិយម មនុស្សម្នាក់ៗប្រៀបបាននឹងទូកតូចមួយ ដែលកំពុងអណ្តែតក្នុងមហាសមុទ្រនៃសម្ពាធជាច្រើន។ ជារឿយៗ យើងចំណាយពេលច្រើនលើការថែរក្សារូបរាងកាយ លម្អសម្ភារៈខាងក្រៅ និងការស្វែងរកទ្រព្យសម្បត្តិ ប៉ុន្តែបែរជាភ្លេចសម្លឹងមើល«ចិត្ត»ដែលជាអ្នកបញ្ជានិងទ្រទ្រង់រាល់សកម្មភាពទាំងពួងរបស់យើងទៅវិញ។ នៅពេលចិត្តទន់ជ្រាយឬរងរបួស វានឹងបង្កើតជា«បញ្ហាផ្លូវចិត្ត» ដែលជាសត្រូវស្ងប់ស្ងាត់បំផ្លាញសេចក្តីសុខរបស់មនុស្សជាតិ។

ដើម្បីបញ្ចៀសនិងដោះស្រាយបញ្ហានេះ យើងត្រូវសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅ ដោយរួមផ្សំគ្នារវាងច្បាប់ធម្មជាតិ ចិត្តវិទ្យា ទស្សនវិជ្ជា និងក្រឹត្យក្រមសង្គម ដូចខាងក្រោម៖

១.ការយល់ដឹងពីសត្រូវស្ងប់ស្ងាត់៖ និយមន័យ សញ្ញាសម្គាល់ និងផលប៉ះពាល់

ក.និយមន័យនៃបញ្ហាផ្លូវចិត្ត

បញ្ហាផ្លូវចិត្តឬជំងឺផ្លូវចិត្ត មិនមែនជាការទន់ជ្រាយឬជាភាពឆ្កួតវង្វេងដូចដែលមតិខ្លះយល់ច្រឡំនោះទេ។ និយាយឱ្យងាយយល់ វាគឺជា «ស្ថានភាពអតុល្យភាពនៃគំនិត អារម្មណ៍ និងឥរិយាបថ» ដែលធ្វើឱ្យបុគ្គលម្នាក់ៗបាត់បង់សមត្ថភាពក្នុងការទប់ទល់នឹងសម្ពាធប្រចាំថ្ងៃ បាត់បង់ភាពម្ចាស់ការលើខ្លួនឯង និងមិនអាចបំពេញមុខងារជាប្រក្រតីក្នុងសង្គមបាន។

ខ.សញ្ញាសម្គាល់

យើងអាចសង្កេតដឹងថាខ្លួនឯងឬមនុស្សជុំវិញខ្លួនចាប់ផ្តើមមានបញ្ហាផ្លូវចិត្តតាមរយៈសញ្ញាព្រមានសំខាន់ៗ៣ គឺ៖

ទី១. ខាងអារម្មណ៍៖ មួម៉ៅខុសប្រក្រតី ព្រួយបារម្ភហួសហេតុ ធុញថប់ អស់សង្ឃឹម ឬមានអារម្មណ៍ឯកោខ្លាំង ទោះស្ថិតក្នុងចំណោមមនុស្សច្រើនក៏ដោយ។

ទី២. ខាងរាងកាយ៖ គេងមិនលក់ឬគេងច្រើនហួសប្រមាណ អស់កម្លាំងល្ហិតល្ហៃដោយគ្មានមូលហេតុច្បាស់លាស់ ឈឺក្បាល ឬតឹងណែនក្នុងទ្រូង។

ទី៣. ខាងឥរិយាបថ៖ ដកខ្លួនចេញពីសង្គម មិនចង់ជួបអ្នកណា ងាយខឹងឆេវឆាវ ឬបាត់បង់ចំណាប់អារម្មណ៍លើអ្វីដែលខ្លួនធ្លាប់ចូលចិត្តពីមុន។

វិបាកនិងការរាលដាលទៅរកសភាពធ្ងន់ធ្ងរ

ប្រសិនបើបញ្ហាតូចតាចមិនត្រូវបានដោះស្រាយ វាប្រៀបដូចជាភ្លើងកន្ទុយបារីដែលគេបោះចោលលើគំនរចំ​បើង។
វានឹងវិវត្តទៅជាជំងឺបាក់ទឹកចិត្ត (Depression) ជំងឺភ័យព្រួយហួសហេតុ (Anxiety Disorder) ឬការវង្វេងវង្វាន់ ដែលឈានទៅដល់ការបំផ្លាញកោសិកាខួរក្បាល និងការបាត់បង់ម្ចាស់ការលើការពិចារណាទាំងស្រុង។

គ.ផលប៉ះពាល់ជាខ្សែចង្វាក់

ទី១.ចំពោះខ្លួនឯង៖ បាត់បង់តម្លៃខ្លួនឯង បាត់បង់ឱកាសក្នុងជីវិត និងឈានទៅរកការធ្វើបាបខ្លួនឯង។

ទី២.ចំពោះគ្រួសារ៖ បង្កើតបរិយាកាសតានតឹង បាត់បង់ភាពកក់ក្តៅ និងអាចបង្កជាជម្លោះឥតឈប់ឈរដោយសារការមិនយល់ចិត្តគ្នា។

ទី៣.ចំពោះសង្គម៖ បាត់បង់ធនធានមនុស្សដ៏មានសក្តានុពល បង្កើនបន្ទុកសេដ្ឋកិច្ច និងប៉ះពាល់ដល់ស្ថិរភាព និងសណ្តាប់ធ្នាប់ធនធានសង្គមទាំងមូល។

២.យុទ្ធសាស្ត្រនិងដំណោះស្រាយ៖ ពីកម្រិតសាមញ្ញ ដល់កម្រិតខ្ពស់

ដើម្បីការពារនិងព្យាបាលរបួសផ្លូវចិត្ត យើងត្រូវកសាងខែលការពារខ្លួនជាជំហានៗ ដូចតទៅ៖

ក.កម្រិតសាមញ្ញ (ពឹងលើការដាក់កម្រិតរាងកាយនិងទម្លាប់ប្រចាំថ្ងៃ)

ទី១.គ្រប់គ្រងការរស់នៅ៖ គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារមានជីវជាតិ និងហាត់ប្រាណឱ្យបានទៀងទាត់។ ការហាត់ប្រាណជួយបញ្ចេញអកម៉ូនសេចក្តីសុខ (Endorphins) ដែលជាថ្នាំបំបាត់ស្រ្តេសធម្មជាតិ។

ទី២.ការដកដង្ហើមនិងការសម្រាក៖ នៅពេលមានសម្ពាធឬស្ត្រេសខ្លាំង ត្រូវឈប់សម្រាក ដើរចេញពីកន្លែងតានតឹង ហើយដកដង្ហើមចូលជ្រៅៗ ចេញយឺតៗ ដើម្បីឱ្យប្រព័ន្ធប្រសាទស្ងប់ចុះ។

ខ.កម្រិតមធ្យម (ពឹងលើជំនួយញពីចិត្តវិទ្យា ការគិតបែបវិជ្ជមាន និងក្រឹត្យក្រមសង្គម)

ទី១.ការគិតហ្មត់ចត់និងការគិតបែបវិជ្ជមាន៖  ការប្រកាន់ជំហរវិជ្ជមានមិនមែនជាការបោកប្រាស់ខ្លួនឯងថាពិភពលោកពោរពេញដោយពណ៌ស៊ីជម្ពូរនោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការ​«មើលឃើញឱកាសនិងមេរៀននៅក្នុងវិបត្តិ»។ មុននឹងជឿ​ឬខឹងលើរឿងអ្វីមួយត្រូវប្រើការគិតហ្មត់ចត់ដើម្បីវិភាគថា តើរឿងនោះជាការណ៍ពិត ឬគ្រាន់តែជាការគិតស្មានរបស់យើង?

ទី២.ការជ្រើសរើសបរិយាកាសសង្គម៖ មនុស្សជុំវិញខ្លួនមានឥទ្ធិពលខ្លាំងណាស់។ ចូរនៅក្បែរមនុស្សដែលមានថាមពលវិជ្ជមាននិងចេះលើកទឹកចិត្ត។ ជាមួយគ្នានេះ ត្រូវកំណត់ព្រំដែនក្នុងការប្រើប្រាស់បណ្តាញសង្គម ដែលជាប្រភពនៃរលកព័ត៌មានអវិជ្ជមាន និងការប្រៀបធៀបជោគវាសនា។

គ.កម្រិតខ្ពស់ (ពឹងលើជំនួយពីទស្សនវិជ្ជានិងច្បាប់ធម្មជាតិ)

នៅពេលដែលយើងត្រូវប្រឈមមុខនឹង «បាតុភូតធម្មជាតិ បាតុភូតសង្គម និងសម្ពាធនានា» ដែលយើងមិនអាចផ្លាស់ប្តូរឬទប់ទល់បាន (ដូចជា ព្រឹត្តិការណ៍អាក្រក់ក្នុងអតីតកាល សេចក្តីស្លាប់ ការប្រែប្រួលសេដ្ឋកិច្ចពិភពលោក ទឹកជំនន់ ឬចរិតលក្ខណៈរបស់អ្នកដទៃ) ទស្សនវិជ្ជានិងច្បាប់ធម្មជាតិ គឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុត៖

«យើងមិនអាចហាមឃាត់រលកសមុទ្រមិនឱ្យបោកបក់បានទេ ប៉ុន្តែយើងអាចរៀនជិះលើរលកនោះបាន។»

ទី១. រៀនស្វែងយល់ពីពួកវា៖ យល់ដឹងពី «ច្បាប់ត្រៃលក្ខណ៍» ឬច្បាប់ធម្មជាតិ គឺ អនិច្ចំ ទុក្ខំ អនត្តា។ រាល់សម្ពាធ ទុក្ខលំបាក ឬការរិះគន់ ដែលវាកើតឡើងហើយ គង់តែរលត់ទៅវិញ។ គ្មានទុក្ខណានៅស្ថិតស្ថេររហូតនោះទេ។

ទី២. រៀនគេចចេញពីពួកវា៖ បើដឹងថាទីនោះជាចំណុចក្ដៅ ជាជម្លោះដែលរកខុសត្រូវមិនឃើញ ឬជាទំនាក់ទំនងដែលមានជាតិពុល ការដើរចេញដោយស្នាមញញឹម មិនមែនជាភាពកំសាកទេ ប៉ុន្តែជាភាពឆ្លាតវៃក្នុងការរក្សាសន្តិភាពផ្លូវចិត្ត។

ទី៣. រៀនរស់ជាមួយពួកវា៖ ទស្សនវិជ្ជាអត់ធ្មត់និយម បង្រៀនថា ជីវិតចែកជាពីរផ្នែក៖ អ្វីដែលយើងគ្រប់គ្រងបាន (គំនិត អារម្មណ៍ សកម្មភាពខ្លួនឯង) និងអ្វីដែលយើងគ្រប់គ្រងមិនបាន (អាកាសធាតុ បាតុភូតិធម្មជាតិ គំនិតអ្នកដទៃ ព្រឹត្តិការណ៍ខាងក្រៅ)។ ចូរព្រមទទួលការណ៍ពិតចំពោះអ្វីដែលយើងគ្រប់គ្រងមិនបាន ហើយផ្តោតថាមពលលើអ្វីដែលយើងអាចគ្រប់គ្រង​បាន។

ទី៤. ការបន្ថយឥទ្ធិពលរបស់ពួកវា៖ នៅពេលរឿងអាក្រក់កើតឡើង ចូរកុំពង្រីកវាដោយការត្អូញត្អែរ ការបន្ទោសខ្លួនឯងខ្លាំងពេគ ឬការបន្ទោសព្រហ្មលិខិត។ ចូរប្រើ «អំណាចនៃកតញ្ញុតា» មកធ្វើជាខែលការពារចិត្ត។ នៅពេលរឿងអាក្រក់ឬវិបត្តិកើតឡើង ជំនួសឱ្យការអង្គុយត្អូញត្អែរ និងសម្លឹងមើលតែអ្វីដែលបានបាត់បង់ ចូរងាកមកស្វែងរកនិងដឹងគុណចំពោះ «អ្វីដែលយើងមាននៅសេសសល់»វិញ។ ចូររំលឹកខ្លួនឯងថា យ៉ាងហោចណាស់ ក៏យើងនៅមានដង្ហើមដកដើម្បីតស៊ូ មានសុខភាពដើម្បីដើរទៅមុខ និងមានសមាជិកគ្រួសារដែលនៅចាំផ្តល់ក្តីស្រឡាញ់ និងទះដៃគាំទ្រយើងពីក្រោយដែរ។ នៅពេលចិត្តរបស់យើងពោរពេញដោយការដឹងគុណលើរឿងល្អៗទាំងនេះ ថាមពលវិជ្ជមាននឹងរីករាលដាល រុញច្រានឱ្យឥទ្ធិពលនៃរឿងអាក្រក់នោះរួមតូចទៅៗ រហូតក្លាយជាធូលីដីដ៏តូចមួយ ដែលមិនអាចមកបំផ្លាញសេចក្តីសុខក្នុងជីវិតរបស់យើងបានឡើយ។

សន្និដ្ឋាន

បញ្ហាផ្លូវចិត្ត មិនមែនជាទោសកំហុស ហើយក៏មិនមែនជាផ្លូវទ័លដែរ។ វាកើតចេញពី​«ចិត្ត» ដូច្នេះវាក៏ត្រូវព្យាបាលនិងការពារដោយ«ចិត្ត»វិញដូចគ្នាដែរ។ ការយល់ដឹងពីច្បាប់ធម្មជាតិថាគ្រប់យ៉ាងតែងតែ​មានការប្រែប្រួល ការអនុវត្តចិត្តវិទ្យាវិជ្ជមានក្នុងការរស់នៅ និងការគោរពក្រឹត្យក្រមសង្គមដោយការយោគយល់គ្នាគឺជាគន្លឹះដ៏ចម្បងបំផុត។

ចូរចងចាំថា៖ «អ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះអ្នកឡើយ ប៉ុន្តែ​អ្នកអាចគ្រប់គ្រងវិធីដែលអ្នកឆ្លើយតបទៅនឹងអ្វីដែលកើតឡើងចំពោះអ្នកនោះបាន។» ចូរថែរក្សាចិត្តរបស់អ្នកជារៀងរាល់ថ្ងៃ ពីព្រោះចិត្តដែលស្ងប់និងរឹងមាំ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់ជីវិតរស់នៅរបស់អ្នក៕

ដោយ ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សន​វិជ្ជា និងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យសភាកម្ពុជា

The post បទវិចារណកថា៖ សិល្បៈនៃការរស់នៅដើម្បីយកឈ្នះបញ្ហាផ្លូវចិត្ត appeared first on Kampuchea Thmey Daily.

បទវិភាគ៖ នៅពេលភាពក្លែងក្លាយ ក្លាយជារឿងធម្មតា តើសង្គមយើងនឹងទៅជាយ៉ាងណា?
សង្គមមួយគ្រោះថ្នាក់បំផុត មិនមែនត្រឹមតែពេលមានភាពក្រីក្រ អវិជ្ជា ឬអំពើពុករលួយប៉ុណ្ណោះទេ ប៉ុន្តែ ពេល«ភាពក្លែងក្លាយ» បានក្លាយទៅជារឿងធម្មតា។ ភាពក្លែងក្លាយមិនមែនគ្រាន់តែជាការកុហកតូចតាចទេ ប៉ុន្តែ ជាជំងឺសង្គមដែលធ្វើឱ្យសម្បកធំជាងខ្លឹមសារ រូបភាពសិប្បនិម្មិតធំជាងសេចក្តីពិត ការសម្តែងធំជាងមនសិការ និងការបោកប្រាស់ធំជាងសុចរិតភាព។ សង្គមក្លែងក្លាយ គឺជាសង្គមដែលមនុស្សមិនខំធ្វើឱ្យពិតទេ ប៉ុន្តែ ខំធ្វើឱ្យគេជឿថាពិត។ នៅពេលភាពក្លែងក្លាយក្លាយជាទៅជារឿងធម្មតាក្នុងសង្គម អ្នកប្រកាន់ជំហរដាច់ខាតលើការពិតត្រូវបានគេចម្អកថា ជាមនុស្សឆោតល្ងង់ ហើយអ្នកបោកប្រាស់ត្រូវបានគេចាត់ទុកថា ជាមមនុស្សឆ្លាត។ ភាពក្លែងក្លាយក្នុងសង្គមយើងថ្ងៃនេះ មិនមែនជាលទ្ធផលនៃថ្ងៃម្សិលមិញនោះទេ ប៉ុន្តែ ជាការភាពព្រងើយកន្តើយរបស់សង្គមយើងចំពោះភាពក្លែងក្លាយរាប់ទសវត្សរ៍មកហើយ។ យើងហាក់ដូចជាកំពុងភ្ញាក់ពីដំណេកចំពោះភាពក្លែងក្លាយនេះ។

ភាពក្លែងក្លាយដែលប៉ះពាល់ជីវិតប្រជាពលរដ្ឋផ្ទាល់បំផុត គឺភាពក្លែងក្លាយក្នុងទីផ្សារ។ ទំនិញក្លែងក្លាយ អាហារក្លែងក្លាយ ឱសថក្លែងក្លាយ ផលិតផលសុខភាពក្លែងក្លាយ គ្រឿងសម្អាងក្លែងក្លាយ និងសេវាកម្មក្លែងក្លាយ កំពុងបំផ្លាញទាំងសុខភាព ទាំងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ចាប់ពីទុរេន ត្រីសាលម៉ុង ឡេលាបខ្លួន រហូតដល់ថ្នាំព្យាបាលជំងឺ ភាពក្លែងក្លាយកំពុងលូតលាស់ដូចជាមេរោគក្នុងទីផ្សារ។ អ្នកលក់ទំនិញក្លែងក្លាយ មិនមែនគ្រាន់តែបោកអតិថិជនទេ ប៉ុន្តែ កំពុងលេងសើចលើជីវិតមនុស្ស។ អ្វីដែលកាន់តែគ្រោះថ្នាក់ថែមទៀតនោះ គឺការផ្សព្វផ្សាយក្លែងក្លាយ ដែលបំភាន់ឱ្យមនុស្សជឿថា របស់ក្លែងក្លាយទាំងនោះ ជារបស់ពិត។

ភាពក្លែងក្លាយក្នុងវិស័យអប់រំ គឺគ្រោះថ្នាក់ជាងនេះទៅទៀត ព្រោះវាបំផ្លាញអនាគតជាតិ។ សញ្ញាបត្រក្លែងក្លាយ អ្នករៀនក្លែងក្លាយ អ្នកមានឈ្មោះរៀន ប៉ុន្តែមិនរៀនពិត អ្នកមានងារខ្ពស់ ប៉ុន្តែ ខ្វះសមត្ថភាពពិត និងស្ថាប័នអប់រំខ្លះដែលលក់សញ្ញាបត្រជាងបណ្តុះចំណេះដឹង កំពុងធ្វើឱ្យសង្គមសម្បូរមនុស្សមានក្រដាស សញ្ញាបត្រ តែខ្វះសមត្ថភាពពិត។ អ្នកខ្លះទៅទិញសញ្ញាបត្រក្លែងក្លាយពីជនបរទេសមកសម្ញែង។ ការអប់រំក្លែងក្លាយមិនបានបង្កើតធនធានមនុស្សទេ ប៉ុន្តែ បង្កើតមនុស្សខ្វះខ្លឹមសារ ដែលអាចបំផ្លាញស្ថាប័ននៅថ្ងៃក្រោយ។ ពេលមនុស្សរៀនក្លែងក្លាយក្លាយជាមន្ត្រី គេបង្កើតរដ្ឋបាលក្លែងក្លាយ។ ពេលក្លាយជាអ្នកជំនាញ គេបង្កើតគ្រោះថ្នាក់ក្នុងជំនាញ។ ពេលក្លាយជាអ្នកដឹកនាំ គេបង្កើតការដឹកនាំគ្មានខ្លឹមសារ។ ពាក់ព័ន្ធនឹងសញ្ញាបត្រក្លែងក្លាយ អ្វីដែលគួរឱ្យសោកស្តាយ និងតក់ស្លុតទៀតនោះ មានអ្នកមានយសសក្ដិ និងអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមខ្លះ បង្ហាញការគាំទ្រ និងការអាណិតអាសូរអ្នកក្លែងសញ្ញាបត្រ និងប្រើសញ្ញាបត្រក្លែងទៀតផង។

ភាពក្លែងក្លាយក៏កំពុងពាក់អាវសប្បុរសធម៌ និងបង់ស្បង់ចីវរសាសនាផងដែរ។ សប្បុរសធម៌ក្លែងក្លាយ គឺការយកទុក្ខវេទនារបស់អ្នកក្រ ជំងឺរបស់អ្នកដទៃ គ្រោះមហន្តរាយ និងទឹកភ្នែកប្រជាពលរដ្ឋ មកធ្វើអាជីកម្ម ធ្វើជាដើមទុនប្រជាប្រិយភាព លាងសម្អាតរូបភាពអាក្រក់ និងជំនួញទុច្ចរិតរបស់ខ្លួន ឬកេងចំណេញនយោបាយ។ មនុស្សខ្លះមិនមែនជួយដើម្បីជួយទេ ប៉ុន្តែ ជួយដើម្បីឱ្យគេឃើញថាជួយ។ រីឯ គ្រូបារមីក្លែងក្លាយ និងបព្វជិតក្លែងក្លាយមួយចំនួន ក៏ប្រើជំនឿ ស្បង់ចីវរ វត្តអារាម និងឱវាទសាសនា ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ កើបយកប្រយោជន៍ និងគ្រប់គ្រងចិត្តមនុស្សខ្សោយ។ នៅពេលសប្បុរសធម៌ក្លាយជាការសម្តែង និងសាសនាក្លាយជាអាជីវកម្ម សង្គមនឹងបាត់បង់មូលដ្ឋានសីលធម៌ដ៏សំខាន់បំផុតរបស់ខ្លួន។

ក្នុងវិស័យនយោបាយ និងរដ្ឋបាល ភាពក្លែងក្លាយរឹតតែគ្រោះថ្នាក់ ព្រោះវាប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល។ អ្នកនយោបាយខ្លះប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីរកសន្លឹកឆ្នោត ខណៈសកម្មភាពពិតបែរជាបំបែកបំបាក់សង្គម យកបញ្ហាជាតិធ្វើជាដើមទុននយោបាយ និងលក់សេចក្តីសង្ឃឹមក្លែងក្លាយដល់ប្រជាពលរដ្ឋ។ មន្ត្រីខ្លះនិយាយថាបម្រើរាស្ត្រ ប៉ុន្តែ បង្កើតឧបសគ្គដើម្បីរកប្រាក់ក្រៅផ្លូវការ។ ខ្លះនិយាយពីកំណែទម្រង់ ប៉ុន្តែ រស់នៅលើប្រព័ន្ធចាស់។ ខ្លះនិយាយពីនីតិរដ្ឋ ប៉ុន្តែអាងខ្នង គេចច្បាប់។ ភាពក្លែងក្លាយបែបនេះ ធ្វើឱ្យវោហាសព្ទដ៏សែនពីរោះ ដូចជា ជាតិ ទឹកដី ប្រជារាស្ត្រ កំណែទម្រង់ និងនីតិរដ្ឋ ក្លាយជាសំបកនយោបាយដែលគ្មានខ្លឹមសារបន្តិចណាសោះ។

ភាពក្លែងក្លាយក៏ចូលជ្រៀតក្នុងប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម និងទំនាក់ទំនងមនុស្សប្រចាំថ្ងៃផងដែរ។ មានព័ត៌មានក្លែងក្លាយ ជីវិតក្លែងក្លាយ ភាពល្បីល្បាញក្លែងក្លាយ មិត្តភាពក្លែងក្លាយ សេចក្តីស្រឡាញ់ក្លែងក្លាយ និងភាពជោគជ័យក្លែងក្លាយ។ មនុស្សមួយចំនួនរស់ដើម្បីឱ្យគេមើល មិនមែនរស់ដើម្បីមានន័យទេ។ អ្នកខ្លះបង្ហាញភាពសុខស្រួលលើបណ្តាញសង្គម ប៉ុន្តែ ខាងក្នុងពោរពេញដោយវិបត្តិ។ អ្នកខ្លះសរសេរពាក្យធម៌ ប៉ុន្តែ រស់ដោយចិត្តអាក្រក់។ អ្នកខ្លះនិយាយពីសេចក្តីស្មោះត្រង់ ប៉ុន្តែ ប្រើល្បិចកិច្ចកលជាប្រចាំ។ អ្នកខ្លះមាត់និយាយស្អាតស្អំស្នេហាជាតិ តែដៃវេចខ្ចប់កេងប្រវញ្ចធនធានជាតិដោយឥតកោតក្រែង និងអៀនខ្មាស។ នៅពេលចិត្តមនុស្សក្លែងក្លាយ សង្គមមិនត្រឹមតែបាត់បង់ទំនុកចិត្តគ្នាទេ ប៉ុន្តែ បាត់បង់ភាពជាមនុស្សពិតប្រាកដផងដែរ។

ដំណោះស្រាយសម្រាប់សង្គមក្លែងក្លាយ ត្រូវតែម៉ឺងម៉ាត់ មុតស្រួច និងអនុវត្តដោយគ្មានការលើកលែង។ សង្គមមិនអាចបន្តអត់ឱនឱ្យបុគ្គល ឬបណ្តាញណាមួយបង្កើតភាពក្លែងក្លាយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ បំផ្លាញសុខភាព បំផ្លាញគុណភាពអប់រំ បំពុលជំនឿសាសនា បំផ្លាញអនាគតយុវជន ឬបំផ្លាញទំនុកចិត្តសង្គមបានទៀតឡើយ។ អ្នកផលិត អ្នកនាំចូល អ្នកចែកចាយ អ្នកផ្សព្វផ្សាយ អ្នកការពារ និងអ្នកទទួលផលពីភាពក្លែងក្លាយ ត្រូវតែទទួលខុសត្រូវទាំងអស់។ ប្រសិនបើអំពើក្លែងក្លាយនោះបង្កព្យសនកម្មដល់សង្គម ប៉ះពាល់ដល់ជីវិត សុខភាព ទ្រព្យសម្បត្តិ សីលធម៌សាធារណៈ ឬអនាគតជាតិ ត្រូវតែផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដាក់ពន្ធនាគារ និងរឹបអូសទ្រព្យសម្បត្តិដែលបានមកពីអំពើខុសនោះ ដោយគ្មានការយោគយល់ គ្មានការសម្របសម្រួល និងគ្មានការលើកលែង។ ការដាក់ទណ្ឌកម្មបែបនេះមិនមែនជាការសងសឹកទេ ប៉ុន្តែ ជាការការពារសង្គម ការការពារសេចក្តីពិត និងការកាត់ផ្តាច់ឫសគល់នៃភាពក្លែងក្លាយ។

ជាចុងក្រោយ សង្គមក្លែងក្លាយមិនអាចព្យាបាលដោយពាក្យអប់រំ សេចក្តីអំពាវនាវ ឬការណែនាំទន់ជ្រាយបានទេ។ វាត្រូវការការប្រឈមមុខនឹងការពិត ការអនុវត្តច្បាប់ពិតប្រាកដ និងឆន្ទៈដ៏រឹងមាំក្នុងការបោសសម្អាតអ្នកដែលរស់នៅលើការបោកប្រាស់អ្នកដទៃ។ អ្នកណាបង្កើតទំនិញក្លែងក្លាយ អ្នកណាលក់ ឬប្រើសញ្ញាបត្រក្លែងក្លាយ អ្នកណាប្រើសាសនាក្លែងក្លាយ អ្នកណាយកសប្បុរសធម៌ក្លែងក្លាយធ្វើជាខែល និងអ្នកណាប្រើវោហារសព្ទស្នេហាជាតិក្លែងក្លាយ ដើម្បីបំភាន់មហាជន អ្នកនោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងចំពោះមុខប្រវត្តិសាស្ត្រ។ ព្រោះរាល់ភាពក្លែងក្លាយដែលមិនត្រូវបានផ្តន្ទាទោស នឹងបង្កើតភាពក្លែងក្លាយថ្មីៗបន្តទៀត ហើយរាល់ភាពក្លែងក្លាយដែលត្រូវបានអបអរសាទរ នឹងសម្លាប់សេចក្តីពិតបន្តិចម្តងៗ រហូតដល់សង្គមលែងអាចបែងចែករវាងរបស់ពិត និងរបស់ក្លែងក្លាយបានទៀត។

តើសង្គមយើងនៅបន្តភាពក្លែងក្លាយបែបនេះដល់ណាទៀត? បើយើងនៅតែគ្មានវិធានការជាក់ស្តែងនៅថ្ងៃនេះ ថ្ងៃស្អែកភាពក្លែងក្លាយនឹងរីករាលដាលរាប់រយរាប់ពាន់ដង ហើយសង្គមយើងនឹងត្រូវបានហ៊ុំព័ទ្ធដោយភាពក្លែងក្លាយគ្រប់ទីកន្លែង គ្រប់វិស័យ និងគ្រប់ស្រទាប់ជាក់ជាមិនខាន៕

ដោយ៖ បណ្ឌិត គិន ភា សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

The post បទវិភាគ៖ នៅពេលភាពក្លែងក្លាយ ក្លាយជារឿងធម្មតា តើសង្គមយើងនឹងទៅជាយ៉ាងណា? appeared first on Kampuchea Thmey Daily.

បទវិចារណកថា ៖ តើយុត្តិធម៌ពិតជាមានមែនទេនៅលើលោកនេះ?
«យុត្តិធម៌» គឺជាពាក្យដ៏មានអំណាច បរិសុទ្ធ និងជាសំណួរបែបន័យវិទ្យាដ៏ចំណាស់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ចាប់តាំងពីសម័យក្រិកបុរាណរហូតដល់យុគ​សម័យបច្ចេកវិទ្យាឌីជីថល មនុស្សលោកតែងតែស្រែករកយុត្តិធម៌នៅពេលពួកគេរងគ្រោះ និងតែងតែលើកតម្កើងវាជាកំពូលនៃសីលធម៌សង្គម។ ប៉ុន្តែ នៅពេលពិនិត្យមើលតថភាពសង្គមជាក់ស្ដែង ដែលពោរពេញដោយសង្គ្រាម ការជិះជាន់ គម្លាតរវាងអ្នកមាននិងអ្នកក្រ និងការកាត់ក្ដីដែលលំអៀង សំណួរដ៏ចាក់ដោតមួយបានចោទឡើងថា៖ «តើយុត្តិធម៌ពិតជាមានមែនទេនៅលើលោកនេះ? ឬវាគ្រាន់តែជាឧត្តមគតិអរូបី និងជាឧបករណ៍បំភ័ន្តភ្នែកដែលអ្នកខ្លាំងបង្កើតឡើងដើម្បីគ្រប់គ្រងអ្នកខ្សោយ?»

​ដើម្បីបកស្រាយសំណួរនេះឱ្យបានហ្មត់ចត់ និងមានលក្ខណៈវិទ្យាសាស្ត្រ យើងត្រូវ​​វិភាគស៊ីជម្រៅតាមរយៈកែវយឹតនៃទស្សនវិជ្ជា តក្កវិជ្ជា នីតិវិទ្យា ច្បាប់ធម្មជាតិ និងវិទ្យាសាស្ត្រនយោបាយ។

១. ប្រភពកំណើត មូលហេតុ មូលដ្ឋានគ្រឹះ ភាពចាំបាច់ និងផលប្រយោជន៍នៃយុត្តិធម៌

ដើម្បីយល់ថាដងជញ្ជីងយុត្តិធម៌មានពិតឬទេ ដំបូងបង្អស់យើងត្រូវយល់ពីឫសគល់នៃការកកើតរបស់វាជាមុនសិន។

ក. ប្រភពកំណើតនិងមូលហេតុនៃការបង្កើតយុត្តិធម៌

យុត្តិធម៌មិនមែនជាវត្ថុធាតុដែលធ្លាក់ពីលើមេឃ ឬកើតឡើងដោយឯកឯងក្នុងធម្មជាតិឡើយ។ នៅក្នុងសភាពធម្មជាតិ (State of Nature) ដូចដែលទស្សនវិទូ ថូម៉ាស ហបស៍ (Thomas Hobbes) បានលើកឡើងថា មនុស្សរស់នៅក្នុងភាពអនាធិបតេយ្យ ដែល «មនុស្សគឺជាចចកចំពោះមនុស្សដូចគ្នា» (Homo homini lupus)។ នៅក្នុងស្ថានភាពនោះ អ្នកខ្លាំងគឺជាអ្នកឈ្នះ ហើយគ្មានអ្វីដែលហៅថាខុសឬត្រូវឡើយ។

មូលហេតុពិតប្រាកដដែលនាំឱ្យមានការបង្កើត «យុត្តិធម៌» គឺ «ការភ័យខ្លាចចំពោះការបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក​ និងតម្រូវការការរស់រានប្រកបដោយសន្តិសុខ»។ មនុស្សបានដឹងថា ប្រសិនបើគ្មានវិធានរួមមួយដើម្បីកម្រិតអំណាចនិងការពារអ្នកខ្សោយទេ នោះ​សង្គមនឹងត្រូវរលាយសាបសូន្យ។ ដូច្នេះ យុត្តិធម៌ត្រូវបានបង្កើតឡើងតាមរយៈ «កិច្ចសន្យាសង្គម» (Social Contract) ដើម្បីធ្វើជាស្ពានចម្លងមនុស្សពីសភាវគតិក្នុនាមជាសត្វមកកាន់សីលធម៌ក្នុងនាមជាមនុស្ស។

ខ. មូលដ្ឋានគ្រឹះនៃការបង្កើតយុត្តិធម៌

​យុត្តិធម៌ត្រូវបានកសាងឡើងនៅលើសសរស្តម្ភបីសំខាន់ៗ៖

ច្បាប់ធម្មជាតិ (Natural Law): ជាវិចារណញ្ញាណសកលរបស់មនុស្សជាតិ ដែលដឹងថាការសម្លាប់ ការលួចប្លន់ និងការធ្វើបាបអ្នកដទៃគឺជាអំពើអាក្រក់។ វាជាច្បាប់ដែលមានស្រាប់ដោយមិនចាំបាច់មានការចែងជាលាយលក្ខណ៍អក្សរ។

សីលវិជ្ជា (Ethics): ជាខឿនវប្បធម៌ និងសាសនា ដែលបង្រៀនអំពីកម្មផល សេចក្ដីសប្បុរស និងការផ្ដល់តម្លៃឱ្យមនុស្សដូចគ្នា។

តក្កវិជ្ជានិងភាពសមហេតុផល (Logic and Rationality): ជាការគិតគូរដែលថា «អ្វីដែលអ្នកមិនចង់ឱ្យអ្នកដទៃធ្វើចំពោះអ្នក ចូរអ្នកកុំធ្វើចំពោះអ្នកដទៃ​» (ច្បាប់មាស – Golden Rule)។

គ. ភាពចាំបាច់និងផលប្រយោជន៍នៃយុត្តិធម៌

«បើគ្មានយុត្តិធម៌ទេ រដ្ឋគ្រាន់តែជាក្រុមចោរប្លន់ដែលមានអង្គការចាត់តាំងតែប៉ុណ្ណោះ។» នេះបើយោងតាម សន្ត អូហ្គូស្ទីន (Saint Augustine)។ យុត្តិធម៌មានភាពចាំបាច់ដាច់ខាតព្រោះវាជា «ជ័រស្អិត» តែមួយគត់ដែលភ្ជាប់បុគ្គលម្នាក់ៗឱ្យរស់នៅក្នុងសង្គមជាមួយគ្នាបាន។ ផលប្រយោជន៍នៃយុត្តិធម៌រួមមាន៖

រក្សាសន្តិសុខនិងសណ្តាប់ធ្នាប់៖ បង្ការកុំឱ្យមានការសងសឹកជាបុគ្គល «ភ្នែកសងភ្នែក ធ្មេញសងធ្មេញ» (An eye for an eye, a tooth for a tooth)។

បង្កើតទំនុកចិត្តសង្គម៖ ធ្វើឱ្យមនុស្សហ៊ានវិនិយោគ ហ៊ានធ្វើការងារ និងហ៊ានប្រកបរបរចិញ្ចឹមជីវិត ដោយដឹងថាផលផ្លែផ្កានៃកម្លាំងពលកម្មរបស់ពួកគេនឹងមិនត្រូវបានគេប្លន់យកដោយខុសច្បាប់ទេ។

ធានានូវសមធម៌៖ ការពារជនងាយរងគ្រោះ (កុមារ ស្ត្រី ជនពិការ…) ពីការជិះជាន់របស់ជនមានអំណាច។

២. តួអង្គនៃយុត្តិធម៌៖ អ្នកត្រូវការ អ្នកផ្ដល់ និងនីតិវិធីនៃការទទួលបាន

នៅក្នុងប្រព័ន្ធនីតិវិទ្យានិងវិទ្យាសាស្ត្រនយោបាយ «យុត្តិធម៌» មិនមែនជាកម្មវត្ថុឯកោឡើយ ប៉ុន្តែវាដំណើរការទៅបានតាមរយៈអន្តរកម្មរវាងតួអង្គនិងយន្តការជាក់លាក់។

ក. អ្នកដែលត្រូវការយុត្តិធម៌

យុត្តិធម៌ គឺជាតម្រូវការសកលរបស់មនុស្សគ្រប់រូបដោយគ្មានការលើកលែង។ នៅក្នុងខឿនសីលវិជ្ជា៖​

ជនរងគ្រោះ ត្រូវការយុត្តិធម៌ដើម្បីទាមទារសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងសំណងនៃការខូចខាតរបស់ខ្លួនមកវិញ។

ជនល្មើស ក៏ត្រូវការយុត្តិធម៌ដែរ ពោលគឺដើម្បីទទួលបានការវិនិច្ឆ័យទោស និងការ​កាត់ក្ដីមួយដែលត្រឹមត្រូវស្របតាមច្បាប់ មិនមែនផ្អែកលើកំហឹងឬការសងសឹកផ្ទាល់ខ្លួនរបស់សង្គមឡើយ។

អ្នកមានអំណាចនិងមានទ្រព្យសម្បត្តិ ក៏មិនអាចខ្វះយុត្តិធម៌បានដែរ ព្រោះពួកគេត្រូវការប្រព័ន្ធច្បាប់ដើម្បីការពារទ្រព្យសម្បត្តិស្របច្បាប់ និងអាយុជីវិតរបស់ពួកគេពីការច្រណែនឈ្នានីស ឬការរំលោភបំពានពីក្រុមដទៃ។

ខ. អ្នកដែលជាអ្នកផ្ដល់យុត្តិធម៌

នៅក្នុងសង្គមមនុស្ស ដងជញ្ជីងយុត្តិធម៌ត្រូវបានកាន់កាប់ និងផ្ដល់ឱ្យដោយប្រភពបីធំៗ៖

រដ្ឋ (តាមរយៈអំណាចតុលាការ និងចៅក្រម)៖ នេះជាអ្នកកាន់ដងជញ្ជីងផ្លូវការ និងស្របច្បាប់ ដែលមានអំណាចរដ្ឋក្នុងការបង្ខំឱ្យអនុវត្ត និងកាត់សេចក្តី។

សហគមន៍និងសង្គម៖ ផ្ដល់យុត្តិធម៌តាមរយៈសម្ពាធមតិសាធារណៈ ការរើសអើងចំពោះអំពើអាក្រក់ និងការកាត់សេចក្តីតាមទំនៀមទម្លាប់ ប្រពៃណីរបស់សង្គម។

មនសិការបុគ្គលនិងច្បាប់កម្មផល (សាសនា)៖ នេះជាតុលាការក្នុងចិត្ត។ វាកាត់ទោសបុគ្គលម្នាក់ៗតាមរយៈការដឹងខុសត្រូវ ការស្តាយក្រោយ និងជំនឿលើបុណ្យបាប ដែលជារឿយៗមានឥទ្ធិពលខ្លាំងជាងច្បាប់រដ្ឋទៅទៀត។

គ. នីតិវិធីដើម្បីទទួលបានយុត្តិធម៌

ដើម្បីធានាថា យុត្តិធម៌មិនមែនកើតឡើងដោយសារការស្មានឬការលំអៀង ដំណើរការនៃការស្វែងរកវាត្រូវតែឆ្លងកាត់យន្តការ «នីតិវិធីច្បាប់ត្រឹមត្រូវ» ដែលផ្អែកលើតក្កវិជ្ជានិងវិទ្យាសាស្ត្រ៖

ការស៊ើបអង្កេតប្រកបដោយតម្លាភាព៖ ត្រូវតែផ្អែកលើភស្តុតាងបែបវិទ្យាសាស្ត្រ និងហេតុផលរឹងមាំ មិនមែនផ្អែកលើការសង្ស័យឬការទម្លាក់កំហុសទេ។

ការធានាសិទ្ធិការពារខ្លួន៖ ជនជាប់ចោទគ្រប់រូបត្រូវតែមានសិទ្ធិមានមេធាវីការពារក្តី និងត្រូវរក្សាគោលការណ៍ «សន្មតជាមុនថាមិនមានទោស» ដរាបណាខ្វះភស្តុតាងរឹងមាំនិងដាច់ខាត។

ការជំនុំជម្រះដោយឯករាជ្យ៖ ត្រូវតែធ្វើឡើងដោយអង្គតុលាការដ៏ស្អាតស្អំ ដែលមិនរងសម្ពាធពីខ្សែស្រឡាយ អំណាចនយោបាយ ឬឥទ្ធិពលនៃទឹកប្រាក់។

៣. ការវិវត្តនៃនិយមន័យ «យុត្តិធម៌»៖ សម័យបុរាណ ធៀបនឹង សម័យទំនើប

និយមន័យនៃយុត្តិធម៌បានផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅស្របតាមការវិវត្តនៃខួរក្បាល និងរចនាសម្ព័ន្ធសង្គមរបស់មនុស្សជាតិ៖

ក. សម័យបុរាណ៖ យុត្តិធម៌ គឺជា «សណ្តាប់ធ្នាប់និងកាតព្វកិច្ច»

ទស្សនៈរបស់ Plato ៖ យុត្តិធម៌កើតឡើងនៅពេលដែលសមាជិកម្នាក់ៗក្នុងសង្គមបំពេញតួនាទីទៅតាមធម្មជាតិនៃព្រលឹងរបស់ខ្លួន (អ្នកគ្រប់គ្រង អ្នកចម្បាំង និងកសិករឬសិប្បករ) ដោយមិនលូកលាន់ការងារគ្នាទៅវិញទៅមក។

ទស្សនៈរបស់ Aristotle ៖ យុត្តិធម៌គឺ «ការផ្ដល់ឱ្យបុគ្គលម្នាក់ៗនូវអ្វីដែលពួកគេសមនឹងទទួលបាន»។ ក្នុងសម័យនោះ របបទាសភាព ត្រូវបានចាត់ទុកថាជារបបយុត្តិធម៌ ពី​ព្រោះគេយល់ថា មនុស្សខ្លះកើតមកមានវាសនាត្រឹមតែជាអ្នកបម្រើគេតែប៉ុណ្ណោះ។

ទស្សនៈសាសនា (ព្រហ្មញ្ញសាសនា, ពុទ្ធសាសនា, គ្រិស្តសាសនា)៖ យុត្តិធម៌ត្រូវបានផ្សារភ្ជាប់នឹងបញ្ញត្តិរបស់ព្រះឬច្បាប់កម្មផល។ ការគោរពវណ្ណៈនិងការទទួលយកវាសនាគឺជាយុត្តិធម៌។

ខ. សម័យទំនើប៖ យុត្តិធម៌ គឺជា «សមភាពនិងសិទ្ធិមនុស្ស»

ទស្សនៈរបស់ ចន រ៉លស៍ (John Rawls)៖ តាមរយៈទ្រឹស្តី « វាំងនននៃការបំភ្លេចអត្តសញ្ញាណ» (Veil of Ignorance) រ៉លស៍បានបង្ហាញថា យុត្តិធម៌ពិតប្រាកដគឺជារចនាសម្ព័ន្ធសង្គមមួយដែលត្រូវបានរៀបចំឡើងដោយផ្តល់ផលប្រយោជន៍អតិបរមាដល់ជនដែលខ្សោយជាងគេនៅក្នុងសង្គម។

សង្គមទំនើប៖ យុត្តិធម៌ត្រូវបានវាស់វែងដោយ «សមភាពចំពោះមុខច្បាប់» និងការការពារ «សិទ្ធិមនុស្សជាសកល»។ មិនថាអ្នកជាប្រធានាធិបតី ឬជាអ្នកសុំទានទេ ប្រសិនបើប្រព្រឹត្តខុស ច្បាប់ត្រូវតែអនុវត្តដូចគ្នា។

៤. តថភាពជាក់ស្ដែង៖ តើស្ថាប័ននានាលើកម្ពស់យុត្តិធម៌បានកម្រិតណា?

នៅពេលយើង​ពិនិត្យមើលជីវិតជាក់ស្ដែង ចាប់ពីកម្រិតតូចបំផុតដល់ធំបំផុត យើងឃើញថាការស្វែងរកយុត្តិធម៌មានភាពខុសគ្នា និងជួបប្រទះនូវឧបសគ្គជាប្រព័ន្ធ៖

កម្រិតគ្រួសារ

សមត្ថភាព«លទ្ធភាពឬប្រសិទ្ធភាពក្នុងការបង្កើត ផ្តល់ និងរក្សាដងជញ្ជីងយុត្តិធម៌» មានកម្រិតខ្ពស់ខាងផ្លូវចិត្ត ប៉ុន្តែខ្សោយខាងប្រព័ន្ធ។

ហេតុផល៖ មាតាបិតាព្យាយាមផ្តល់យុត្តិធម៌ដល់កូនៗ ប៉ុន្តែជារឿយៗការស្រឡាញ់លំអៀង ឬផ្នត់គំនិតបុរាណ (ការផ្តល់តម្លៃលើកូនប្រុសជាងកូនស្រី) នៅតែបង្កើតឱ្យមានអយុត្តិធម៌ក្នុងគ្រួសារ។

២. កម្រិតស្ថាប័ននិងក្រុមហ៊ុន

សមត្ថភាព៖ «លទ្ធភាពឬប្រសិទ្ធភាពក្នុងការបង្កើត ផ្តល់ និងរក្សាដងជញ្ជីងយុត្តិធម៌»មានកម្រិតមធ្យម។

ហេតុផល៖ ការរៀបចំឡើងដោយមានបទបញ្ជាផ្ទៃក្នុង ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏យុត្តិធម៌នៅទីនេះច្រើនតែត្រូវបានបំភ្លៃដោយ «ប្រព័ន្ធខ្សែស្រឡាយ» (Nepotism) និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ម្ចាស់មូលធន។

៣. កម្រិតសង្គមនិងរដ្ឋ (ច្បាប់ជាតិ ឬច្បាប់វិជ្ជមាន)

សមត្ថភាព៖ «លទ្ធភាពឬប្រសិទ្ធភាពក្នុងការបង្កើត ផ្តល់ និងរក្សាដងជញ្ជីងយុត្តិធម៌»ជួបប្រទះការប្រជែងខ្លាំង។

ហេតុផល៖ រដ្ឋនីមួយៗសុទ្ធតែមានរដ្ឋធម្មនុញ្ញ និងច្បាប់ដែលចែងយ៉ាងល្អឥតខ្ចោះអំពីយុត្តិធម៌។ ប៉ុន្តែក្នុងការអនុវត្តជាក់ស្តែង យុត្តិធម៌រងការគំរាមកំហែងដោយ «អំពើពុករលួយ» និង«ឥទ្ធិពលនយោបាយ»។ ឃ្លាដ៏ជូរចត់ដែលថា «អ្នកមានរួចខ្លួន អ្នកក្រជាប់គុក» នៅតែជាការណ៍ពិតជាក់ស្តែងនៅក្នុងសង្គមមនុស្សជាច្រើន។

៤. កម្រិតអន្តរជាតិនិងអង្គការសហប្រជាជាតិ (UN)

សមត្ថភាព៖ «លទ្ធភាពឬប្រសិទ្ធភាពក្នុងការបង្កើត ផ្តល់ និងរក្សាដងជញ្ជីងយុត្តិធម៌»មានកម្រិតទាបនិងខ្សោយបំផុត។

ហេតុផល៖ នៅក្នុងឆាកនយោបាយអន្តរជាតិ ច្បាប់ច្រើនតែត្រូវចាញ់ «អំណាចភូមិសាស្ត្រនយោបាយ» (នយោបាយតថនិយម/Realpolitik)។ អង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខ ជារឿយៗមិនអាចផ្តល់យុត្តិធម៌ដល់ប្រទេសតូចតាចដែលរងការឈ្លានពានបានឡើយ ដោយសារតែ «សិទ្ធិវីតូ» (Veto Power) របស់មហាអំណាចទាំងប្រាំ។ យុត្តិធម៌អន្តរជាតិ ច្រើនតែជា «យុត្តិធម៌របស់អ្នកឈ្នះសង្គ្រាម»។

៥. ផលប៉ះពាល់នៃអំពើអយុត្តិធម៌ និងមូលហេតុដែលមនុស្សមិនទទួលបានយុត្តិធម៌

ក. ផលប៉ះពាល់នៃអំពើអយុត្តិធម៌ (The Destructive Rhythms)

អំពើអយុត្តិធម៌គឺជាសារធាតុពុលដែលបំផ្លាញសង្គមពីខាងក្នុង៖

កម្រិតបុគ្គល៖ បង្កើតការឈឺចាប់ គំនុំ វិបត្តិផ្លូវចិត្ត និងការបាត់បង់ជំនឿចិត្តលើមនុស្សជាតិ។

កម្រិតសង្គម៖ នាំទៅរកការបែកបាក់សាមគ្គីភាព និងការងើបបះបោរ។ សង្គ្រាមស៊ីវិល និងបដិវត្តន៍ភាគច្រើននៅក្នុងប្រវត្តិសាស្ត្រ សុទ្ធតែមានឫសគល់ចេញពីការដែលប្រជាជនមិនអាចទ្រាំទ្រនឹងអំពើអយុត្តិធម៌បានទៀតឡើយ។

កម្រិតសេដ្ឋកិច្ច៖ គ្មានអ្នកចង់ធ្វើការងារដោយស្មោះត្រង់ទេ បើសិនជាដឹងថាលទ្ធផលនឹងត្រូវដណ្តើមយកដោយភាពអយុត្តិធម៌។ វានាំទៅរកភាពក្រីក្រជាប្រព័ន្ធ។

ខ. មូលហេតុចម្បងៗនៃការមិនទទួលបានយុត្តិធម៌

គម្លាតអំណាចនិងទ្រព្យសម្បត្តិ (Asymmetry of Power): ជនក្រីក្រគ្មានថវិកាដើម្បីជួលមេធាវីខ្លាំងៗ ឬគ្មានឥទ្ធិពលដើម្បីឱ្យសំឡេងរបស់ខ្លួនត្រូវបានគេឮទេ។

អំពើពុករលួយក្នុងប្រព័ន្ធតុលាការ៖ នៅពេលដងជញ្ជីងតុលាការត្រូវបានលក់ដូរដោយទឹកប្រាក់ យុត្តិធម៌ក៏ក្លាយជាទំនិញ។

កង្វះចំណេះដឹងផ្នែកច្បាប់៖ ប្រជាជនភាគច្រើនមិនដឹងពីសិទ្ធិរបស់ខ្លួន និងមិនដឹង​ពីរបៀបការពារខ្លួនតាមផ្លូវច្បាប់ទេ។

៦. ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងចីរភាព

ដើម្បីខិតទៅជិតយុត្តិធម៌ពិតប្រាកដ មនុស្សជាតិត្រូវតែអនុវត្តវិធានការជាប្រព័ន្ធ និងមានលក្ខ​ណៈវិទ្យាសាស្ត្រដូចខាងក្រោម៖

ធានាឯករាជ្យភាពដាច់ខាតនៃអំណាចតុលាការ (Separation of Powers)៖ តុលាការត្រូវតែដាច់ស្រឡះពីអំណាចនីតិប្រតិបត្តិ(រដ្ឋាភិបាល) និងអំណាចនីតិប្បញ្ញត្តិ (រដ្ឋសភា)។ ចៅក្រមត្រូវតែត្រូវបានការពារមិនឱ្យរងសម្ពាធពីនយោបាយ។

ការធ្វើបរិយាបន្នផ្លូវច្បាប់ (Legal Inclusion)៖ បង្កើតមូលនិធិជំនួយផ្នែកច្បាប់របស់រដ្ឋ ដើម្បីផ្តល់មេធាវីការពារក្តីដោយឥតគិតថ្លៃដល់ជនក្រីក្រ និងងាយរងគ្រោះ ធានាថា «គ្មាននរណាម្នាក់ត្រូវបានទុកចោលដោយសារតែគ្មានលុយ»។

ការប្រើប្រាស់បច្ចេកវិទ្យាក្នុងប្រព័ន្ធយុត្តិធម៌ (E-Justice)៖ ធ្វើឌីជីថលភាវូបនីយកម្មលើសំណុំរឿងតុលាការ ដើម្បីកាត់បន្ថយការជួបផ្ទាល់រវាងមន្ត្រីនិងប្រជាពលរដ្ឋ ដែលជាប្រភពនៃអំពើពុករលួយ និងដើម្បីបង្កើនតម្លាភាព។

ការកែទម្រង់រចនាសម្ព័ន្ធអង្គការសហប្រជាជាតិ៖ កម្រិត ឬលុបបំបាត់សិទ្ធិវីតូក្នុងករណីដែលមានបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឬការឈ្លានពានច្បាស់ក្រឡែត ដូចជា ករណីប្រទេសឈ្លានពានកម្ពុជា ដើម្បីកុំឱ្យច្បាប់អន្តរជាតិក្លាយជាក្រដាសឥតន័យ។

ការអប់រំសីលធម៌និងមនសិការ៖ ច្បាប់ល្អយ៉ាងណាក៏ដោយ បើអ្នកអនុវត្តច្បាប់គ្មានសីលធម៌និងគុណធម៌ទេ ច្បាប់នោះនឹងក្លាយជាអាវុធធ្វើបាបមនុស្ស។ ការបណ្តុះបណ្តាលវិចារណញ្ញាណ និងសេចក្តីអៀនខ្មាសចំពោះអំពើអាក្រក់តាំងពីកុមារភាព គឺជាគ្រឹះដ៏រឹងមាំបំផុតសម្រាប់ការលើកកម្ពស់យុត្តិធម៌។

សេចក្ដីសន្និដ្ឋាន៖ តើយុត្តិធម៌ពិតជាមានមែនទេ?

ជាសន្និដ្ឋាន តាមរយៈតក្កវិជ្ជានិងតថភាពបែបវិទ្យាសាស្ត្រ យើងអាចឆ្លើយសំណួរនេះបានថា៖ ​«បើនិយាយតាមបែបរូបធាតុនិយម យុត្តិធម៌ដាច់ខាត គឺមិនមានពិតឡើយនៅក្នុងធម្មជាតិ ប៉ុន្តែបើនិយាយតាមបែបឧត្តមគតិនិយម និងកិច្ចប្រឹងប្រែងរបស់មនុស្សជាតិ យុត្តិធម៌គឺជាកម្លាំងចលករដែលមានពិតនិងកំពុងវិវត្តជានិច្ច»។

យុត្តិធម៌ មិនមែនជាវត្ថុដែលយើងអាចដើរទៅរកឃើញ ហើយរើសវាមកប្រើបានឡើយ។ វាប្រៀបដូចជា «ជើងមេឃ» ដែលនៅពេលយើងដើរទៅមុខ វាក៏រំកិលទៅមុខដែរ។ បើទោះបីជាយើងមិនអាចទៅដល់ជើងមេឃដាច់ខាតនោះក៏ដោយ ក៏ប៉ុន្តែប្រសិនបើគ្មានជើងមេឃនោះទេ យើងក៏គ្មានទិសដៅសម្រាប់ធ្វើដំណើរដែរ។

ដរាបណាមានមនុស្សម្នាក់ក្រោកឈរតវ៉ាប្រឆាំងនឹងការជិះជាន់ ដរាបណាមានចៅក្រមម្នាក់ៗបដិសេធមិនទទួលសំណូក និងដរាបណាមានច្បាប់ការពារសិទ្ធិអ្នកខ្សោយ ដរាបនោះ «យុត្តិធម៌» នៅតែមានជីវិតរស់រវើក។ យុត្តិធម៌មានឬមិនមាន គឺអាស្រ័យទៅលើសកម្មភាព និងការជ្រើសរើសរបស់យើងម្នាក់ៗ ក្នុងការបន្តរុញដងជញ្ជីងនោះឱ្យមានសមធម៌ជារៀងរាល់ថ្ងៃ។ យុត្តិធម៌មានឬមិនមាន មិនអាស្រ័យទៅលើអាទិទេព ទេវតា ឡើយ វាអាស្រ័យលើយើងម្នាក់ៗដែលជាតួអង្គពាក់ព័ន្ធ ដូចជា មេដឹកនាំពិភពលោក មេដឹកនាំរដ្ឋ មេដឹកនាំស្ថាប័ន អ្នកនយោបាយ អ្នកបង្កើតច្បាប់ អ្នកអនុវត្តច្បាប់ ចៅក្រម ព្រះរាជអាជ្ញា អាជ្ញាធរ មេធាវី កូនក្ដី និងប្រជាពលរដ្ឋគ្រប់រូប៕

ដោយបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងសមាជិកបម្រុងនៃ​រាជបណ្ឌិត្យ​សភាកម្ពុជា

The post បទវិចារណកថា ៖ តើយុត្តិធម៌ពិតជាមានមែនទេនៅលើលោកនេះ? appeared first on Kampuchea Thmey Daily.