កូវីដ-១៩
រដ្ឋបាលខេត្តប៉ៃលិន សម្រេចបិទការចេញចូល និងអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង៣សាខា
ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេចបិទការចេញចូល និងផ្អាកការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូន វីរៈប៊ុនថាំ ទាំង៣សាខាក្នុងខេត្តប៉ៃលិន បន្ទាប់ពីរកឃើញអ្នកបើកបររបស់ក្រុមហ៊ុននេះម្នាក់ វិជ្ជមានកូវីដ-១៩។

លោកស្រី លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តប៉ៃលិន ក្រុមហ៊ុន ដឹកជញ្ជូន វីរៈប៊ុនថាំ ត្រូវសហការ និងអនុវត្តតាមវិធានការណែនាំរបស់រដ្ឋបាលខេត្តជាការចាំបាច់។

ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូល ការធ្វើអាជីវកម្ម និងទីតាំងអាជីវកម្មនេះ បុគ្គលិកដែលបម្រើការការងារក្នុងក្រុមហ៊ុន វីរៈប៊ុនថាំ ទាំងបីសាខាក្នុងខេត្តប៉ៃលិន ត្រូវហាមឃាត់ការធ្វើដំណើរចេញ-ចូលទីតាំងអាជីវកម្មក្រុមហ៊ុន និងត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានការសុខាភិបាល៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់