កូវីដ-១៩
បន្តរកឃើញអ្នកឆ្លង ១១ នាក់ទៀត ចូលរួមបុណ្យសពនៅភូមិលាបទង ស្រុកស្ទោងខេត្តកំពង់ធំ
អាជ្ញាធរខេត្តកំពង់ធំ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ ១២ នាក់ទៀតនៅថ្ងៃ ០៤ ឧសភា ក្នុងនោះ ១១ នាក់រស់នៅស្រុកស្ទោង ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍នៅភូមិលាបទងក្នុងពិធីបុណ្យសពមួយ។
បើតាមអាជ្ញាធរខេត្តមនុស្សទាំង ១១ នាក់ ជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍នៅភូមិលាបទង ហើយការយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រលទ្ធផលវិជ្ជមានកូវីដ១៩។
កាលពីថ្ងៃ ០២ ឧសភា អាជ្ញាធរខេត្តកំពង់ធំក៏បានរកឃើញអ្នកឆ្លង ១៥ នាក់ បន្ទាប់ពីចូលរួមពិធីបុណ្យសពមួយនៅភូមិកូលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានការឆ្លងតគ្នាលើអ្នកភូមិជាច្រើននាក់។
ដោយឡែកនៅថ្ងៃ០៤ ឧសភា រដ្ឋបាលខេត្តកំពង់ធំ ក៏ប្រកាសមានអ្នកជំងឺម្នាក់ទៀតរស់នៅស្រុកបារាយណ៍ មានវិជ្ជមានកូវីដ១៩។ បុរសរងគ្រោះ បានធ្វើដំណើរជាមួយប្រពន្ធមកខេត្តកំពង់ធំនៅថ្ងៃ ០១ ឧសភា ហើយត្រូវគ្រូពេទ្យធ្វើតេស្តរហ័សហើយបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ មានវិជ្ជមានកូវីដ១៩៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


