កូវីដ-១៩
រដ្ឋបាលរាជធានីស្នើឲ្យម្ចាស់ក្រុមហ៊ុននិងម្ចាស់អាជីវកម្មមកសុំលិខិតអនុញ្ញាតធ្វើដំណើរឆ្លងកាត់ តំបន់លឿងទុំ និងតំបន់ក្រហម
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹង និងស្នើឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់មកដាក់ពាក្យសុំលិខិតអនុញ្ញាតធ្វើដំណើរឬធ្វើចរាចរណ៍ឆ្លងកាត់«តំបន់លឿងទុំ» និង «តំបន់ក្រហម» ពីរដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌទាំង១៤ អំឡុងពេលនៃការអនុវត្តវិធានការបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២១។
រដ្ឋបាលរាជធានីបានបញ្ជាក់ថា លិខិតអនុញ្ញាតធ្វើដំណើរដែលម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មធ្លាប់ទទួលបានពីរដ្ឋបាលរាជធានី និងរដ្ឋបាលទាំង១៤ខណ្ឌកន្លងទៅនោះ ត្រូវអស់សុពលភាពប្រើប្រាស់ហើយ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។
ដូចនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ ដំបន់លឿនទុំ និងតំបន់ក្រហម រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹងឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងអស់ មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីរដ្ឋបាលរាជធានី និងរដ្ឋបាលខណ្ឌទាំង១៤ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះតទៅ៕

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


