Connect with us

កូវីដ-១៩

ករណីស្លាប់ដំបូងដោយសារកូវីដ-១៩ នៅខេត្តបាត់ដំបង

បានផុស

នៅ

ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង  នៅព្រឹកថ្ងៃទី១៣  ខែឧសភា  ឆ្នាំ២០២១ នេះបានចេញសេចក្តី
ប្រកាសព័ត៌មាន  ស្តីអំពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ជាលើកដំបូង នៅក្នុងខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនោះបានបញ្ជាក់ថា អ្នកជំងឺដែលស្លាប់នោះ ឈ្មោះ THAPA RAM BAHADUR ភេទប្រុស អាយុ៦៧ឆ្នាំ ជាជនជាតិនេប៉ាល់ បានស្លាប់នៅម៉ោង ៧ និង៣០នាទីព្រឹកនេះ ដោយអ្នកជំងឺមានអាការៈខ្សោយតម្រងនោម មានជំងឺទឹកនោមផ្អែមរុំារៃ និងមានជំងឺកូវីដ-១៩។

រហូតមកដល់ពេលនេះ ខេត្តបាត់ដំបងបានរកឃើញអ្នកវិជ្ជមានកូវីដ១៩សរុបទាំងអស់ ៧១នាក់ ព្យាបាលជាសះស្បើយ ២៩នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាល ៤១នាក់។

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម